ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ពន្ធនាគារ ខេត្ត​បន្ទាយមានជ័យ បានរៀបចំ​ពិធី​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ដល់​ទណ្ឌិត​ចំនួន​១៧​នាក់ ក្នុង​ឱកាស​បុណ្យ​វិសាខបូជា ឆ្នាំ​២០២៥

ពន្ធនាគារ ខេត្ត​បន្ទាយមានជ័យ បានរៀបចំ​ពិធី​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ដល់​ទណ្ឌិត​ចំនួន​១៧​នាក់ ក្នុង​ឱកាស​បុណ្យ​វិសាខបូជា ឆ្នាំ​២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​) ក្នុង​ឱកាស​បុណ្យ​វិសាខបូជា ឆ្នាំ​២០២៥​នេះ ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឡាយ​ព្រះរាជក្រឹត្យ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ដល់​ទណ្ឌិត​ចំនួន ១៧​នាក់ ។​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក សោ វុទ្ធី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ និង​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​២ អ៊ុង ស៊ីផា​ន ប្រធាន​ពន្ធនាគារ ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការរង​ខេត្ត​បន្ទាយមានជ័យ រួមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៥ ធ្វើ​នៅ​សាលប្រជុំ ពន្ធនាគារ​ខេត្ត ស្ថិតក្នុង​ភូមិ​ទំនប់​ជ្រៃ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​២ អ៊ុង ស៊ីផា​ន ប​ប្រធាន​ពន្ធនាគារ​ខេត្ត បាន​មានប្រសាសន៍​លើកឡើងថា​៖ ព្រះរាជក្រឹត្យ​លេខ​២៧.០៤ ១៥.០០​ម​រ ចុះ​ថ្ងៃ​ទី​២៦​ខែ​៥ ឆ្នាំ​២០២៣ នស​/​រកត​/៩១៨ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់​បង្គាប់​ឲ្យធ្វើ​ការ បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ដល់​ទណ្ឌិត​ចំនួន ១៧​នាក់ ស្រី​០​នាក់ ក្នុងនោះ ១,​បន្ធូរបន្ថយ​ទោស ៣​ខែ​ចំនួន ១៥​នាក់ ស្រី ០​នាក់ ២,​បន្ធូរបន្ថយ​ទោស ៦​ខែ ចំនួន ២​នាក់ ស្រី​០​នាក់​។​

​ទន្ទឹម​ជាមួយគ្នា​នោះ​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​២ អ៊ុង ស៊ីផា​ន បានបញ្ជាក់​ថា​៖​ក្នុង​ពន្ធ​គារ​ខេត្តបន្ទាយមានជ័យ ជន​ជាប់​ឃុំ ជាក់ស្តែង​មាន​ចំនួន​សរុប ២.៩៧១​នាក់ ស្ត្រី​១៩៥​នាក់ ក្នុងនោះ​អ​និតិថិជន ចំនួន​៥៤៤​នាក់ ស្រី​៥​នាក់​,​ជនបរទេស ចំនួន​៣១៨​នាក់ ស្រី​៤៥​នាក់​,​ជនពិការ ចំនួន​២១​នាក់ ស្រី​០​នាក់ និង​ចាស់ជរា​ចាប់ពី​អាយុ ៦០​ឆ្នាំ​ឡើង​ចំនួន​៤៣​នាក់ ស្រី​៧​នាក់​។​

​លោកឧ​ត្ត​ម​អគានុរក្ស​ថ្នាក់លេខ​២ អ៊ុង ស៊ីផា​ន បាន​បញ្ជាក់ទៀតថា​៖ ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​បាន​អនុវត្ត​នៅ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ដូចជា​ការអប់រំ​កែប្រែ​ស្ដានិតិសម្បទា ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​នៅក្នុង​ពន្ធនាគារ ការងារ​កសិកម្ម​សិប្ប​កម្ម ការអភិវឌ្ឍន៍​ធនធានមនុស្ស និង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា ប្រកប​ដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​។ ក្រៅពី​នេះ​អង្គភាព​មាន​ប៉ុស្តិ៍​សុខភាព​មួយ​ខ្នង​ដែល​គ្រប់គ្រង​ដោយ​អង្គភាព​ផ្ទាល់​នឹង​មាន​ផ្នែក​សុខាភិបាល​ជា​អ្នកទទួលខុសត្រូវ​ផងដែរ​។​

​ក្នុងឱកាស​នោះ​លោក សោ វុទ្ធី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ផ្តាំផ្ញើរ​ដល់​ទណ្ឌិត​ដែល​ទទួលបាន​ការបន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​របស់​ខ្លួន ទៅកាន់​ទណ្ឌិត​ផ្សេងៗ​ទៀត ក្នុង​គោលដៅ​ឲ្យចូល​រួម​គោរព អនុវត្ត បទបញ្ជាផ្ទៃក្នុង វិធាន​នានា​របស់​ពន្ធនាគារ និង​ព្យាយាម​កែប្រែ​ខ្លួន​ឲ្យក្លាយ​ជា​ពលរដ្ឋ​ល្អ ដើម្បី​ត្រៀម​ចូល​មក​រួមរស់​នៅក្នុង​សហគមន៍​ក្រោយ​ពេល​អនុវត្ត​ទោស​ចប់សព្វគ្រប់​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.