ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

​លោក អ៉ិ​ច ជឺ និង​លោកស្រី សមាជិក​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន ហេង ហ្វេ​ង ហ្វា (​ខេ​ម​បូឌា​) អ៉ិន​វេ​សម៉ិន ឯ​.​ក បរិច្ចាគ​ថវិកា ៥០០​ដុល្លារ ក្នុង​ឱកាស​ខួប​ទី​១៦២ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២៥

​លោក អ៉ិ​ច ជឺ និង​លោកស្រី សមាជិក​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន ហេង ហ្វេ​ង ហ្វា (​ខេ​ម​បូឌា​) អ៉ិន​វេ​សម៉ិន ឯ​.​ក បរិច្ចាគ​ថវិកា ៥០០​ដុល្លារ ក្នុង​ឱកាស​ខួប​ទី​១៦២ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក អ៉ិ​ច ជឺ និង​លោកស្រី សមាជិក​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន ហេង ហ្វេ​ង ហ្វា (​ខេ​ម​បូឌា​) អ៉ិន​វេ​សម៉ិន ឯ​.​ក បាន​បរិច្ចាគ​ថវិកា​ចំនួន ៥០០​ដុល្លារ​អាមេរិក ជូន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ខួប​ទី​១៦២ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២៥ និង​ខួប​លើក​ទី​៧០​ឆ្នាំ នៃ​កាកបាទក្រហមកម្ពុជា ក្រោម​មូលបទ «​រួម​គ្នា​ស្ម័គ្រចិត្ត ដើម្បី​សហគមន៍​មាន​សុខភាព​ល្អ និង​មាន​ភាព​ធន់​នឹង​អាកាសធាតុ​»​។​

​លោក អ៉ិ​ច ជឺ និង​លោកស្រី កន្លងមក​តែងតែ​ចូលរួម​ឧបត្ថម្ភ​ថវិកា​ជា​រៀងរាល់ឆ្នាំ ដល់​កាកបាទក្រហម​កម្ពុជា​សម្រាប់​ទិវា ៨​ឧសភា​។ កន្លងមក​នេះ​ក៏​តែងតែ​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា ជួយ​ដល់​យុទ្ធនាការ​ផ្សេងៗ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​កម្មវិធី​សប្បុរស​ជាច្រើន​ទៀត​។​

​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ជា​ថវិកា និង​សម្ភារៈ តាមរយៈ​កាកបាទក្រហមកម្ពុជា គឺ​ពិតជា​មាន​គុណ​តម្លៃ​ណាស់ ក្នុង​ការលើកកម្ពស់​ស្មារតី​វប្បធម៌​នៃ​ការចែករំលែក ដែល​ជា​ការផ្សារភ្ជាប់រ​វាង​សប្បុរសជន​ជាមួយ​អ្នក​ទទួលផល​។​

​គូរ​រម្លឹកថា​កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ព្រះ​ប្រធានកិត្តិយស និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន នៅក្នុង​ឆ្នាំ​២០២៤​កន្លងទៅ បាន​ជួយ​ប្រជាពលរដ្ឋ​ងាយ​គ្រោះ​ដោយ​ផ្ទាល់ និង​តាម​ខ្នង​ផ្ទះ រួម​ទាំង​ប្រយោល​ជាង ២​លាន​នាក់​។​

​ដូច្នេះ​សម្រាប់​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ដែល​មាន​សទ្ធា​ជ្រះថ្លា​ចូលរួម​បរិច្ចាគ​ថវិកា ជូន​កាកបាទ​ក្រហម​ក្រហម​កម្ពុជា ក្នុង​ឱកាស​ខួប​លើក​ទី​១៦២ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២៥ ដើម្បី​ឱ្យ​សមាគម​ជាតិ​មួយ​នេះ មាន​មូលនិធិ​សម្រាប់​បន្ត​បេសកកម្ម​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​គ្រប់​រូបភាព រួម​ទាំង​គ្រោះមហន្តរាយ​បង្កឡើង​ដោយ​មនុស្ស និង​ធម្មជាតិ​, សប្បុរសជន អាច​បរិច្ចាគ​ជូន​កាកបាទក្រហមកម្ពុជា តាមរយៈ​ក្រុម​ប្រចាំការ​ទទួល​បដិសណ្ឋារកិច្ច និង​រៀបចំ​កម្មវិធី​ប្រគល់​-​ទទួល​ថវិកា សម្ភារៈ រៀង​រាល់​ម៉ោង​ធ្វើការ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ឬ​ធ្វើ​ការបរិច្ចាគ​តាមរយៈ​គណនី​ធនាគារ​របស់​កាកបាទ​ក្រហម​កម្ពុជា ដូចខាងក្រោម​៖

​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា (FTB)៖
* អ្នកទទួលផល : កាកបាទក្រហមកម្ពុជា​
* គណនី​ឈ្មោះ : CRC Internal Funds Raised
* គណនី​ប្រាក់​រៀល : 100004348127
* គណនី​ប្រាក់​ដុល្លារ​អាម៉េរិក : 300001709996

​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំ​កាត់ (ABA)៖
* អ្នកទទួលផល : កាកបាទក្រហមកម្ពុជា​
* គណនី​ឈ្មោះ : CAMBODIAN RED CROSS
* គណនី​ប្រាក់​រៀល : 777 766 168
* គណនី​ប្រាក់​ដុល្លារ​អាម៉េរិក : 777 788 168
​រាល់​ព័ត៌មាន​បន្ថែម សូមមេត្តា​ទំនាក់ទំនង​៖
* លោកជំទាវ ពុំ ចន្ទី​នី លេខ​ទូរស័ព្ទ : 012 921 105
* លោកជំទាវ ម៉ែន នារី​សោ​ភ័គ លេខ​ទូរស័ព្ទ : 012 810 854
* ឯកឧត្តម ឌួង អេ​លីត លេខ​ទូរស័ព្ទ : 017 248 888​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.