ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រៃវែង ប្រកាស​បញ្ចូល​សមាជិក​បក្ស​ថ្មី​ជា​យុវជន បាន​ចំនួន ១៦៥​នាក់ នៅ​ស្រុក​ពារាំង​

ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រៃវែង ប្រកាស​បញ្ចូល​សមាជិក​បក្ស​ថ្មី​ជា​យុវជន បាន​ចំនួន ១៦៥​នាក់ នៅ​ស្រុក​ពារាំង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រៃវែង​)៖ លោក សួន សុ​ម៉ា​លីន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ ២០២៥ បាន​អញ្ជើញ​បិទ «​វគ្គ​អប់រំ​នយោបាយ​សតិអារម្មណ៍ និង​បញ្ចូល​សមាជិក​បក្ស​ថ្មី​ជា​យុវជន​» របស់​យុវជន​គណបក្ស​ខេត្ត ចំនួន​១៦៥​នាក់ ស្រី​៧៧​នាក់​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត ក្រុម​គ្រូឧទ្ទេស គ្រូ​ជំនួយ និង​សហការី លោក​ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ស្រុក ប្រធាន អនុប្រធាន សមាជិក​យុវជន​គណបក្ស​ស្រុក និង​យុវជន​គណបក្ស​ឃុំ សរុប​ប្រមាណ ៦៥០​រូប​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក សួន សុ​ម៉ា​លីន បាន​នាំមក​នូវ​អនុសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល និង​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​រាល់​សកម្មភាព​នានា​របស់​យុវជន​គណបក្ស​ខេត្ត ក្រុង ស្រុក នៃ​ខេត្ត​ព្រៃវែង ក៏ដូចជា​វគ្គ​បណ្ដុះបណ្ដាល​របស់​យុវជន​គណបក្ស​ខេត្ត​នាពេលនេះ​។​

​លោក​បាន​បន្ថែមថា ក្រៅពី​ថ្នាក់​ដឹកនាំ​ទាំងពីរ​ខាងលើ យើង​ទាំងអស់​គ្នា​ក៏​ចងចាំ​មិន​ភ្លេច​នូវ​សម្តេច​ទាំង​បី​គឺ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេច​តេជោ ហ៊ុន សែន និង​ឥស្សរជន​មួយចំនួនទៀត ដែល​បាន​យក​ជីវិត​ធ្វើ​ជា​ដើមទុន ក្រោកឈរ​តស៊ូ​រំដោះ​ប្រទេស​រហូត​ទទួលបាន​ជ័យជំនះ​ជូន​ជាតិ​មាតុភូមិ និង​ធ្វើ​ការអភិវឌ្ឍ​មកដល់​សព្វថ្ងៃនេះ​។​

​ជាមួយគ្នានេះ លោក​បន្តថា ក្នុងនាម​យើង​ទាំងអស់គា្ន​ជា​យុវជន​គណបក្ស​ប្រជា​ជនកម្ពុជា គឺ​ត្រូវ​បន្ត​អនុវត្ត​ជានិច្ច​តាម​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​ថ្នាក់ដឹកនាំ​គណបក្ស និង​ដាច់ខាត​ចូលរួម​ថែរក្សា​ឲ្យបាន​នូវ​សុខសន្តិភាព ដែល​ប្រទេសជាតិ​ទទួលបាន​តាមរយៈ​ការលះបង់​ដ៏​ធំធេង របស់​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​រួម​គ្នា​បង្កើនឲ្យមាន​ការចូល​រួម​ពី​យុវជន​បន្ថែម​ទៀត​។​

​បន្ថែម​លើស​ពីនេះ យុវជន​ត្រូវ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​បន្ថែម ទាំង​ផ្នែក​ចំណេះដឹង ទាំង​ផ្នែក​ជំនាញ​អនុវត្តន៍ និង​ត្រូវ​រក្សា​ឲ្យបាន​នូវ​ភាព​ថ្លៃថ្នូរ ជៀសវាង​ការប្រើប្រាស់​នូវ​ពាក្យសម្តី​អសុរោះ ទាំង​ក្នុង​បណ្ដាញ​សង្គម និង​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យើង​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.