ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំពង្រឹងបច្ចេកទេសការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កម្លាំងនគរបាលក្រោមឱវាទ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំពង្រឹងបច្ចេកទេសការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កម្លាំងនគរបាលក្រោមឱវាទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងបច្ចេកទេសការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ នៅស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការការងារដល់កងកម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការអនុវត្ត តួនាទី ភារកិច្ចឲ្យបានល្អ,បន្តពង្រឹងបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ,ពង្រឹងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស, កម្លាំងការិយាល័យនគរបាលជំនាញ អធិការដ្ឋាននគរបាលគ្រប់ក្រុង/ស្រុក ត្រូវបន្តពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព,ច្បាប់ចរាចរណ៍ផ្លូវគោក, ផលប៉ះពាល់នៃគ្រឿងញៀន តាមគ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាសនានា និងតាមមូលដ្ឋានឲ្យបានទូលំទូលាយ។ កម្លាំងនគរបាលចរាចរណ៍ទាំងអស់ ត្រូវសហការគ្នាធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍កុំឱ្យកើនឡើង ដោយវិធីសាស្ដ្រផ្សព្វផ្សាយអប់រំ និងរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក។

យោងស្មារតីអង្គប្រជុំ ស្តីពីការត្រួតពិនិត្យ វាយតម្លៃលទ្ធផល ការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ដល់អនុសាសន៍ណែនាំ ឱ្យនគរបាលចរាចរណ៍គ្រប់ស្នងការដ្ឋានរាជធានី/ខេត្ត ត្រូវបន្ដសកម្មភាពធ្វើការផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ផ្លូវគោក ទៅកាន់ប្រជាពលរដ្ឋឱ្យកាន់តែមានការយល់ដឹងបន្ថែមទៀត ដោយបូករួមជាមួយការអនុវត្តច្បាប់ ប្រកបដោយកាយវិការទន់ភ្លន់ និងវិជ្ជាជីវៈ សាកសមជាមន្ត្រីនគរបាលអ្នកអនុវត្តច្បាប់ ប៉ុន្ដែម៉ឺងម៉ាត់ចំពោះតួនាទីភារកិច្ច៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.