ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី

កម្លាំងនគរបាល សហការជាមួយអាជ្ញាធរ នាំយករថយន្តពន្លត់អគ្គីភ័យដឹកទឹក ទៅចែកជូនប្រជាពលរដ្ឋ២០០គ្រួសារ នៅស្រុកមង្គលបូរី ដែលកំពុងប្រឈមការខ្វះទឹកប្រើប្រាស់

កម្លាំងនគរបាល សហការជាមួយអាជ្ញាធរ នាំយករថយន្តពន្លត់អគ្គីភ័យដឹកទឹក ទៅចែកជូនប្រជាពលរដ្ឋ២០០គ្រួសារ នៅស្រុកមង្គលបូរី ដែលកំពុងប្រឈមការខ្វះទឹកប្រើប្រាស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ: ដើម្បីឆ្លើយតបសំណូមពរ និងបញ្ហារបស់ប្រជាពលរដ្ឋចំពោះមុខនៅថ្ងៃនេះ២៤ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ, លោកវរសេនីយ៍ឯក ពិន សេរី ស្នងការរង ជំនួយដឹកនាំផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និង អគ្គិភ័យ លោកវរសេនីយ៍ទោ ឌី ទាវ អធិការនៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាំយករថយន្តពន្លត់អគ្គីភ័យ ដឹកទឹកទៅចែកជូនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅស្រុកមង្គលបូរី ដែលកំពុងប្រឈមបញ្ហាខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃក្នុងរដូវក្តៅនេះ។

ប្រតិបត្តិការនេះដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួមពី លោកអភិបាលស្រុកមង្គលបុរី លោកមេឃុំឫស្សីក្រោក មេភូមិចំនួន៤ មន្ត្រីរាជការ កម្លាំងនគរបាល កម្លាំងកង់រាជអាវុធហត្ថ និងប្រជាពលរដ្ឋជាច្រើននាក់។

ពលរដ្ឋដែលកំពុងប្រឈមការខ្វះខាតទឹកប្រើប្រាស់មានចំនួន ២០០គ្រួសារ រស់នៅក្នុងភូមិចំនួន៤ភូមិ ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.