ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​»

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពត ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែ​មេសា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​” ស្ថិតក្នុង​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត ។ សម្តេច​មហា​បវរ​ធិបតី បាន​ថ្លែង “​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​” ជា​សមិទ្ធផល​របស់​ជាតិ​ទី​១ ក្រោយ​ពី​ចូលឆ្នាំ​ខ្មែរ​។

​ជាមួយគ្នានេះ កំពង់ផែ​នេះ មិន​ត្រឹម​ជា​ផែ​ទេសចរណ៍​នោះ​ទេ គឺជា​ផែ​ចម្លង បង្កើត​ទេសចរណ៍​បន្ថែម​សម្រាប់​អ្នក​ខេត្ត​កំពត លើកកម្ពស់​ទេសចរណ៍ និង​សេដ្ឋកិច្ច​មូលដ្ឋាន​ផង និង​ជាតិ​ផង​។ ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ បង្កើត​ឱកាស បង្កើត​អាជីព បង្កើត​កញ្ចប់​ទេសចរ​ណ៍ត​ភ្ជាប់​ខេត្ត​ជាប់​គ្នា ដើម្បី​ពង្រីក​សក្តានុពល​នៃ​សមិទ្ធផល ដើម្បី​ទាញ​ឱ្យ​អស់​លទ្ធភាព សំដៅ​ផ្តល់​ការអភិវឌ្ឍ និង​លើកកម្ពស់​សេដ្ឋកិច្ច និង​ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ​។​

​សូមបញ្ជាក់​ថា មុន​ចូលឆ្នាំ​ខ្មែរ គឺ​សម្ពោធ​ផ្លូវជាតិ ៧១​សេ ត​ភ្ជាប់​ស្ពាន​ស្ទឹងត្រង់​, ភូមិសាស្ត្រ និង​ប្រភេទ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ខុសគ្នា តែ​ទិសដៅ​ដូចគ្នា គឺជា​សមិទ្ធផល​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ លើកស្ទួយ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ និង​ជំរុញ​វិស័យ​ផ្សេងៗ​របស់​មូលដ្ឋាន​។ យើង​នឹង​បន្ត​ចេញទៅ​សម្ពោធ​សមិទ្ធផល ទាក់ទាញ​ការវិនិយោគ និង​បង្កើត​បរិយាកាស​វិជ្ជមាន​ពី​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ថែមទៀត​។

​បន្ថែម​ពី​នេះ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ចូលរួម​រៀបចំ​តុបតែង ការពារ និង​បង្កលក្ខណៈ​អំណោយផល​ដល់​ការសប្បាយ​រីករាយ​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ ដល់​ក្រុមការងារ​ដែល​បាន​រៀបចំ​តុបតែង និង បង្ក​លក្ខណៈ​សប្បាយរីករាយ​, ព្រមទាំង ដល់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត ដែល​បាន​ថែរក្សា​ស្ថិរភាព និង​សណ្តាប់ធ្នាប់ តាមរយៈ​ការ​សាមគ្គី​គ្នា និង​ស្រលាញ់​គ្នា ក្នុងឱកាស​អបអរសាទ​រ​ឆ្នាំ​ថ្មី​។ មួយវិញទៀត សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​កោតសរសើ​រដល់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ ដែល​បាន​រៀបចំ​ការដឹកជញ្ជូន​បងប្អូន​ទៅ​ស្រុក​កំណើត​ទាំង​ទៅ​ទាំង​មក សរុប​ជា ២៥៥៦ ជើង ដោយ​ដឹក​បាន​ប្រមាណ​ជិត ១០​ម៉ឺន​នាក់ ជាមួយ​ការ​សន្សំ​ថវិកា​បាន​ជាង ១.៧ លាន​ដុល្លារ​។ ក្នុង​នេះ​ផង​ដែរ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​កោតសរសើរ ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អ្នកស្ម័គ្រចិត្ត ពិសេស​បងប្អូន​ប្រជាជន​យើង ដែល​បាន​ផ្តល់​ការគោរព និង​ការយោគយល់​គ្នា លេង​សប្បាយ​ប្រកបដោយ​ការទទួលខុសត្រូវ និង​សីលធម៌​ខ្ពស់ ប្រកប​ដោយ​ភាពចាស់ទុំ និង​បង្កើតបាន​ស្មារតី​ស្នេហា​ជាតិ ព្រោះថា​បុណ្យចូលឆ្នាំ គឺជា​ការអបអរសាទ​រ​បែប​វប្បធម៌ ប្រពៃណី និង​ការកំសាន្ត​ល្បែង​ប្រជាប្រិយ យើង​គិត​វិជ្ជមាន ធ្វើ​វិជ្ជមាន ផ្សព្វផ្សាយ​វិជ្ជមាន ហ្នឹងហើយ យើង​រួម​គ្នា​ដើម្បី​ប្រទេសជាតិ​របស់​យើង​។​

​មុន​នឹង​បញ្ចប់​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​ឆ្លៀត​គូសបញ្ជាក់​អំពី​ការលើក​ឡើង​កន្លងទៅ​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ស៊ី ជីន​ពីង កាលពី​ថ្ងៃ​១៧-១៨ ខែ​មេសា​, អំពី​ជំហរ​នយោបាយ​របស់​កម្ពុជា ដែល​យក​ប្រទេស​ជា​មិត្ត គ្រប់គ្នា ស្មើ​សិទ្ធិ ស្មើមុខស្មើមាត់ និង​មិន​យក​ប្រទេស​ណា ចោល​ប្រទេស​ណា​នោះទេ​។ ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី ស៊ី ជីន​ពីង គឺជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ផងដែរ អំពី​ទំនាក់ទំនង​កម្ពុជា​-​ចិន ដែល​បាន​លើកកម្ពស់​កាន់តែ​ស៊ីជម្រៅ និង កាន់តែ​រឹងមាំ ហើយ​បានវិវត្ត​ក្នុងទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ លើ​គ្រប់​វិស័យ និង​គ្រប់​រដូវ​កាល​។
​កម្ពុជា​ប្រកាន់​គោល​ជំហរ​ច្បាស់លាស់​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រប់​ប្រទេស សំដៅ​បម្រើ​ផលប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន ហើយ​ធានា​នូវ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​។ ជាមួយគ្នានេះ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​ផ្តាំផ្ញើ​ទៅ​អ្នកនយោបាយ​មួយចំនួន ឱ្យ​ប្រកាន់ខ្ជាប់​នូវ “​គុណធម៌​, សីលធម៌​, សច្ចធម៌ និង​ជំហរ​រឹងមាំ​ច្បាស់លាស់​” សម្រាប់​ធ្វើ​នយោបាយ ហើយ​រួមគ្នា​គិត​វិជ្ជមាន ធ្វើ​សកម្មភាព​វិជ្ជមាន និង​ផ្សព្វផ្សាយ​វិជ្ជមាន​អំពី​កម្ពុជា ។​

​សូមបញ្ជាក់​ថា កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី ៤,២៥​ហិកតា ដោយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ រួម​មាន​ផ្លូវ​បេតុង​ចូល​កំពង់ផែ​ប្រវែង ២,៤០​គីឡូម៉ែត្រ ប្រព័ន្ធ​អគ្គិសនី ប្រព័ន្ធ​ទឹក​ស្អាត​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ របង ប៉ុស្តិ៍​យាម ចំណតរថយន្ត សួនច្បារ ស្រះ​ទឹក អគារ​ប្រមូល​ទុកដាក់​សំរាម អគារ​បន្ទប់ទឹក​សាធារណៈ អគារ​បច្ចេកទេស អគារ​រដ្ឋបាល​និង​អ្នកដំណើរ ចំណត​នាវា ប្រព័ន្ធ​គ្រប់គ្រង​អគ្គិភ័យ និង​ការបំពាក់​ឧបករណ៍​បច្ចេកទេស​ចាំបាច់​ផ្សេងៗ​ទៀត​សម្រាប់​ប្រតិបត្តិការ ។ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​នេះ នឹង​រួម​ចំ​ណែ​ត​ភ្ជាប់​ប្រព័ន្ធ​ផ្លូវទឹក​រវាង​ខេត្ត​ទាំង​៤​ជាប់​សមុទ្រ ក៏ដូចជា​ត​ភ្ជាប់​ជាមួយ​បណ្ដា​កំពង់ផែ​ទេសចរណ៍​នៃ​ប្រទេស​ជិតខាង និង​ក្នុង​តំបន់ ។ រាជរដ្ឋាភិបាល​បន្ត​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ដឹកជញ្ជូន​ឱ្យមាន​ភាព​ប្រទាក់ក្រឡា​ទាំង​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស គាំទ្រ​ដល់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ចាប់យក​កាលានុវត្តភាព​ថ្មីៗ ដើម្បី​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ល​ម្ពុ​ជា ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.