ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

ប្រសាសន៍​សំខាន់ៗ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត តម្លៃ​១០​លាន​ដុល្លារ

ប្រសាសន៍​សំខាន់ៗ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត តម្លៃ​១០​លាន​ដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៩​រោច ខែ​ចេត្រ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៥​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​។​

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត គឺជា​សមិទ្ធផល​ថ្មី​មួយទៀត សម្រាប់​ប្រើប្រាស់​សេវាកម្ម​កំពង់ផែ​ទេសចរណ៍ ភ្ជាប់​ទៅ​កាន់​តំបន់​គោលដៅ​ទេសចរណ៍​ផ្សេងៗ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​នេះ គឺជា​សមាសភាគ​មួយ នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​ប្រកបដោយ​បរិយាប័​ន្ន ក្នុង​មហា​អនុ​តំបន់​មេគង្គ ក្រោម​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការដាក់ឱ្យ​ដំណើរការ​សាកល្បង បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អ​កន្លងមក ទោះបីជា​មិន​ទាន់​បាន​ទៅដល់​ការតភ្ជាប់​ជាមួយ​ប្រទេស​ជិតខាង ប្រទេស​ក្នុង​តំបន់ ឬ​ជា​លក្ខណៈ​អន្តរជាតិ​ក៏​ដោយ​, ក៏​កំពង់ផែ​នេះ បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការជំរុញ​កំណើន​ភ្ញៀវទេសចរ​មកកាន់​តំបន់ស​មុទ និង ការធ្វើ​ដំណើរ​កម្សាន្ត​នៅតាម​បណ្តា​កោះ​នានា​ដូចជា : កោះរ៉ុង​, កោះរ៉ុង​សន្លឹម និង កោះ​ស្តេច​ជាដើម​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ផែ​ទេសចរណ៍​អន្តរជាតិ​កំពត គឺជា​សមិទ្ធផល​ថ្មី​មួយ​ដែល​សម្ពោធ​ក្រោយ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ មានរឿង​វិជ្ជមាន​ច្រើន​ណាស់​សម្រាប់​សង្គម​។ សូម​រួមគ្នា​លើកតម្កើង និង​ផ្សព្វផ្សាយ​ភាព​វិជ្ជមាន​ឱ្យបាន​ច្រើន​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​បន្ត​ប្រឹងប្រែង​ធ្វើ​រឿង​វិជ្ជមាន​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​មិនមែន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ តែ​រាជរដ្ឋាភិបាល​បន្ត​ប្រឹងប្រែង​ដោះស្រាយ និង​កសាង​សមិទ្ធផល​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​មិន​យល់​សោះ​អ្នក​ខ្លះ​ប្រើ​ផ្លូវ​សង់​ដោយ​ថវិកា​ចិន និង​ធ្វើការ​នៅ​រោងចក្រ​វិនិយោគ​ដោយ​ចិន បែរជា​ចោទប្រកាន់ និង​មាន​ទស្សនៈ​មិន​ពេញចិត្ត​នឹង​ចិន​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការរាប់​រក​ចិន គឺជា​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស និង​ប្រទេស ដោយ​ការគោរព​គ្នា និង​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​នានា​។ កម្ពុជា មិន​រណប​ប្រទេស​ណា​នោះឡើយ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន នៅ​កម្ពុជា ជា​សារ​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន​។ អ្នក​វិភាគ​ថា ចំណង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន មាន​ឱនភាព​នោះ ល្មម​បញ្ចប់​ហើយ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា បើ​រវល់​តែ​ឆ្លើយតប​នឹង​ការអត្ថាធិប្បាយ ការចោទប្រកាន់​នានា គឺ​ដើរ​មិន​ដល់​គោលដៅ​នោះ​ទេ ដូច្នេះ​មានតែ​ប្រឹងប្រែង​ធ្វើឱ្យ​គេ​ឃើញ​សមិទ្ធផល​នឹង​ភ្នែក​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្ពុជា ជ្រើសរើស​យក​ទាំង​ចិន និង​អាមេរិក គឺ​យក​ទាំង​ស្ពៃ និង​សាច់​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការវិភាគ​របស់លោក គឹម សុខ គឺ​កំពុង​បំផ្លាញ​ខ្លួនឯង​ឱ្យ​បាត់បង់​ជំនឿ ព្រោះ​វិភាគ​មិន​ឈរ​លើ​សច្ចភាព​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បង្រៀន​លោក គឹម សុខ ឱ្យ​ប្រកាន់​យក​គុណធម៌ និង​សច្ចធម៌ ក្នុងនាម​ជា​អ្នកនយោបាយ​កុំឱ្យ​បង់​តម្លៃ​។ សម្តេច​បាន​ថ្លែងថា ការនិយាយ​មិន​ប្រកាន់​សច្ចធម៌ គឺជា​ការ​ជីកដី​កប់​ខ្លួនឯង​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គោលនយោបាយ​ការបរទេស​របស់​កម្ពុ​ជា ប្រកាន់​យក​ឯករាជ្យភាព ធ្វើ​មិត្ត​គ្រប់​ប្រទេស មិន​យក​ប្រទេស​ណាមួយ​ជា​សត្រូវ​នោះឡើយ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ចិន​មិនមែន​វិនិយោគ​តែ​នៅ​កម្ពុជា​នោះទេ ឆ្នាំ​២០២៣ វិនិយោគ​នៅ​អាមេរិក ២៨​ពាន់​លាន​ដុល្លារ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នាវា​របស់​ជប៉ុន​២​គ្រឿង ចូល​ចត​កំពង់ផែ នៅ​ខេត្ត​ព្រះសីហនុ ហើយ​នៅពេល​ខាងមុខ វៀតណាម ឥណ្ឌា រុស្ស៊ី និង​អាមេរិក ក៏​នឹង​ចូល​ចត​នៅ​កំពង់ផែ​សមុទ្រ​រាម​ផងដែរ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​កម្មវិធី​ចូលរួម​កិច្ចប្រជុំ​នានា​នៅ​ក្រៅប្រទេស រួម​តាំង​អឺរ៉ុប​ផង​។ តាមរយៈ​កិច្ចប្រជុំ​ទាំងនេះ បង្ហាញថា កម្ពុជា​រាប់រក​គ្រប់​ប្រទេស យក​ទាំង​ស្ពៃ សាច់គោ ថែម​ទាំង​សាច់​ត្រី​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ពេល​កសិផល​មាន​បញ្ហា​គេ​ថត គេ​បង្អាប់​រាជរដ្ឋាភិបាល តែ​ពេល​មាន​កសិផល​មាន​ទីផ្សារ​ល្អ គេ​អត់​លើកឡើង​នោះ​ទេ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រតិកម្ម​ខ្លាំង​រឿង​អ្នក​រិះគន់​ថា រាជរដ្ឋាភិបាល​មិន​តម្កើង​វប្បធម៌​ខ្មែរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ខណៈ​កម្មវិធី​វប្បធម៌​ជា​ច្រើន​ត្រូវបាន​បង្ហាញ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្នើ​ឱ្យ​បញ្ចប់​ការជជែក​រឿង​ចាក់​សាំង​នៅ​ខេត្ត​កំពត​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការគ្រប់គ្រង​គ្រឹះស្ថាន​សាធារណៈ​របស់​រដ្ឋ អត់​មាន​និយាយ​រឿង​ប្រជែង​អំណាច​នោះ​ទេ គឺ​និយាយ​តែ​រឿង​ប្រសិទ្ធភាព​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ជម្រើស​លក្ខខណ្ឌ​ទាំងឡាយ​ពាក់ព័ន្ធ​ការគ្រប់គ្រង​គ្រឹះស្ថាន​សាធារណៈ​របស់​រដ្ឋ ត្រូវ​ប្រកាន់​ប្រយោជន៍​របស់​រដ្ឋ​ជា​អតិបរមា​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​គ្មាន​ពេលវេលា​រង់ចាំ​ការចរចា​របស់​ក្រសួង ស្ថាប័ន​នោះ​ទេ គឺ​សម្តេច​ត្រូវការ​តែ​លទ្ធផល​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​សុខចិត្ត​ឱ្យ​មន្ត្រី​បន្ទោស​រឿង​លូក​ការងារ តែ​សម្តេច​មិន​ឱ្យ​ប្រជាពលរដ្ឋ​បន្ទោស​ថា ធ្វើ​ការងារ​យឺត​នោះទេ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត សម្តែង​ក្តីរីករាយ​គ្រប់​ខេត្ត មិន​មាន​ប្រតិកម្ម​រឿង​ថ្លៃ​អាហារ​តាម​រមណីយដ្ឋាន​នានា​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រុមហ៊ុន​គិតគូរ​រៀបចំ និង​អនុវត្ត​ផែនការ​វិនិយោគ​ឱ្យបាន​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ប្រតិបត្តិការ និង​ថែទាំ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​នេះ បាន​យូរអង្វែង និង​ពង្រីក ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ​នេះ​បន្ថែម​ទៀត សម្រាប់​នាវា​ធំៗ​ដឹក​អ្នកដំណើរ និង​ភ្ញៀវទេសចរ​ចូល​-​ចេញ ឱ្យបាន​កាន់តែ​ច្រើន​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រុមហ៊ុន​ត្រូវ​បន្ត​លើកកម្ពស់​ការផ្តល់​សេវា​កម្ម ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព រហ័ស ងាយស្រួល និង ភាពជឿ​ទុកចិត្ត​, ដោយ​រក្សា​តម្លៃ​សមរម្យ និង ធានា​ឱ្យបាន​នូវ​អនាម័យ និង​សោភ័ណភាព​នៅ​ទីតាំង​កំពង់ផែ​, ជា​ពិសេស​ពង្រឹង​សន្តិសុខ និង សុវត្ថិភាព សម្រាប់​បុគ្គលិក អ្នកដំណើរ និង​នាវា​។ ជាមួយគ្នានេះ​, គណៈកម្មាធិការ​គ្រប់គ្រង​កិច្ច​ព្រម​ព្រៀម​ស្ដីពី​ប្រតិបត្តិការ និង ការថែទាំ​នៃ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត ដែល​មាន​សមាសភាព​ពី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​, ក្រសួង​សាធារណការ និង ដឹកជញ្ជូន​, ក្រសួង​ទេសចរណ៍ និង រដ្ឋបាល​ខេត្ត​កំពត ក៏​ត្រូវ​តាមដាន ត្រួតពិនិត្យ និង​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ​នានា របស់​ក្រុមហ៊ុន និង ធានា​ឱ្យបាន​នូវ​ស្តង់ដារ និង គុណភាព​សេវាកម្ម​របស់​កំពង់ផែ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​ពិនិត្យ​លទ្ធភាព​ស្វែង រក​ក្រុមហ៊ុន​ដៃគូ​ក្រៅ​ស្រុក ដើម្បី​ពង្រីក​ប្រតិបត្តិការ​របស់​កំពង់​ផែ​ទេសចរណ៍​នេះ ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ដែល​នឹង​អនុញ្ញាត​ឱ្យ​ភ្ញៀវទេសចរ​មកពី​ប្រទេស​ផ្សេងៗ​ចេញ​-​ចូល​បាន​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ផ្សេ ងៗ នៅ​ទីតាំង​កំពង់ផែ និង ពិនិត្យ​លទ្ធភាព​បង្កើត​សេវាកម្ម​ថ្មីៗ ដូចជា​៖ ការ​ជិះ​កម្សាន្ត​, ការ​បរិភោគ​អាហារ​, ការរៀបចំ​ពិធី​កម្សាន្ត ឬ ទម្រង់​ជា​ទេសចរណ៍​តាម​នាវា​នៅ​តាម​ព្រែក​កំពង់ បាយ ឬ ព្រែក​កំពង់​សំរោង ជាពិសេស​នៅពេល​រាត្រី ជាដើម និង ការជំរុញ​ផ្សព្វផ្សាយ ឱ្យ​កាន់តែ ទូលំទូលាយ សម្រាប់​ការដឹកជញ្ជូន​ភ្ញៀវទេសចរ​ទៅ​កាន់​តំបន់​កម្សាន្ត​ផ្សេងៗ ។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ និង​ពន្លឿន​ការតភ្ជាប់​ការដឹកជ​ញ្ជូ​ន​ភ្ញៀវទេសចរ ជាមួយ​បណ្តា​ប្រទេសជិតខាង ដែល​កិច្ចការ​នេះ​គឺ​ផ្ដោត​សំខាន់​ទៅលើ​តែ​សកម្មភាព​ពាណិជ្ជកម្ម និង ទេសចរណ៍​ប៉ុណ្ណោះ ដោយ មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​ការចរចា​អំពី​ព្រំដែន​ទឹក​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​នោះទេ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ រួម​ជាមួយ​មន្ត្រី​មាន​សមត្ថកិច្ច ដែល​កំពុង បំពេញ​ការងារ​នៅ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត ត្រូវ​សហការ​សម្របសម្រួល​ឱ្យ​ការចូល​- ចេញ​របស់​ភ្ញៀវទេសចរ ប្រព្រឹត្តទៅ​ដោយ​តម្លាភាព មិន​រើសអើង ឆាប់រហ័ស និង ប្រកបដោយ​ក្តី រីករាយ និង ភាពជឿ​ទុកចិត្ត ដោយ​អនុលោម​តាមច្បាប់ និង លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្នើ​ដល់​ក្រសួង​ស្ថាប័ន និង សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ផ្តល់​កិច្ច​សហការ និង​សម្របសម្រួល​បង្កលក្ខណៈ​ងាយស្រួល ឱ្យ​ដំណើរការ​អាជីវកម្មរ​បស់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​នេះ ប្រព្រឹត្តទៅ​ដោយ​រលូន និង មាន​ការគាំទ្រ​ពី​អតិថិជន​ប្រើប្រាស់ សេវាកម្ម ដើម្បី​ឈាន​ទៅ​បង្កើន​សមត្ថភាព ផ្តល់​នូវ​ជម្រើស​សេវាកម្ម​ថ្មីៗ និង អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ​បន្ថែមទៀត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.