ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

អភិបាលខេត្តប៉ៃលិន ថ្លែងអំណរគុណដល់បងប្អូនអ្នកស្ម័គ្រចិត្ត និងបុគ្គលិកសម្អាតអនាម័យ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ២០២៥

អភិបាលខេត្តប៉ៃលិន ថ្លែងអំណរគុណដល់បងប្អូនអ្នកស្ម័គ្រចិត្ត និងបុគ្គលិកសម្អាតអនាម័យ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត និងបងប្អូនជាបុគ្គលិកសម្អាតអនាម័យ ដែលបានជួយសម្អាតអនាម័យបរិស្ថាន ក្នុងព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ម្សាញ់ សប្តស័ក ព.ស. ២៥៦៨ គ.ស ២០២៥ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ៣ថ្ងៃ បានយ៉ាងល្អប្រសើរ ដោយមិនមានសំរាមពាសវាលពាសកាលឡើយ។

លោកជំទាវបណ្ឌិតអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ថវិកា ឧបត្ថម្ភដល់បងប្អូនអ្នកស្ម័គ្រចិត្ត ក្រុង-ស្រុក និងឃុំ/សង្កាត់ និងបុគ្គលិកសម្អាតអនាម័យ ដែលបានចូលរួមសម្អាតអនាម័យបរិស្ថាន ក្នុងព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ២០២៥ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅមាត់ស្ទឹងប៉ៃលិន ជាទីតាំងរៀបចំសង្ក្រាន្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ ក្នុងរយៈពេល ០៣ថ្ងៃ នៃព្រឹត្តិការណ៍ក្នុងព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ២០២៥ បងប្អូនអ្នកស្ម័គ្រចិត្ត និងបុគ្គលិកសម្អាតអនាម័យ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យសង្ក្រាន្តប៉ៃលិន មានសោភ័ណភាពស្អាត លើកកម្ពស់អនាម័យបរិស្ថាន មិនមានសំរាមពាសវាលពាសកាល ដែលនេះសបញ្ជាក់ឱ្យឃើញថា ការយកចិត្តទុកដាក់របស់បងប្អូន ក្នុងការសម្អាតនូវអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ ពិសេសទាំងមុនពេល និងក្រោយពេលសង្ក្រាន្ត នៅមាត់ស្ទឹងប៉ៃលិន និងកន្លែងផ្សេងៗទៀត គឺមិនមានសំរាមពាសវាលពាសកាលឡើយ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា៖ ក្រៅពីការយកចិត្តទុកដាក់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត របស់បងប្អូនអ្នកស្ម័គ្រចិត្ត និងបុគ្គលិកសម្អាតអនាម័យយើង ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយក្នុងពិធីសង្ក្រាន្តប៉ៃលិន បានយកចិត្តទុកដាក់ក្នុងការវេចភ្ជាប់ និងទុកដាក់សំរាម ប្រកបដោយការទទួលខុសត្រូវរៀងៗខ្លួន ដែលធ្វើឱ្យព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិនឆ្នាំនេះ មានសោភ័ណភាពស្អាត និងបង្កភាពសប្បាយរីករាយ ព្រមទាំងផ្ដាំផ្ញើដល់បងប្អូនយើង ដែលបានចូលរួមសម្អាតអនាម័យបរិស្ថាន សូមបន្តចែករំលែកនូវបទពិសោធន៍ ការទុកដាក់សំរាម វេចខ្ចប់សំរាម ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីរួមគ្នាធ្វើឱ្យខេត្តប៉ៃលិនយើងទាំងមូល គ្មានសំរាមរាយប៉ាយ៕

  1. ដោយ សេន ត
Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.