ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរជាង ១៧ម៉ឺននាក់

រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរជាង ១៧ម៉ឺននាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ សរុបប្រមាណ ១៧៤,៤១៧នាក់ ក្នុងនោះទេសចរជាតិ ចំនួន ១៧៤,៣៥១នាក់ និងទេសចរបរទេស ចំនួន៦៦នាក់ បើប្រៀបធៀបនឹងឆ្នាំមុន ភ្ញៀវមានការកើនឡើងជាងឆ្នាំ២០២៤ ចំនួន ១៥,០៩%។

ប្រភពពីមន្ត្រីជំនាញ នៃមន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរ ក្នុងខេត្តពោធិ៍សាត់ នាឱកាសថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ម្សិលមិញ មានភ្ញៀវទេសចរ សរុបចំនួន១៤,២៥២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន១៤,២៣៥នាក់ និងភ្ញៀវបរទេស ចំនួន១៧នាក់។

ប្រភពបានបន្ថែមថា ទីកន្លែងដែលភ្ញៀវទេសចរ និយម និងចូលចិត្តទៅលេងកម្សាន្ដច្រើនជាងគេ រួមមានទី១៖ ទីតាំងសង្ក្រាន្តកោះសំពៅមាស, សង្ក្រាន្តមុខសាលាខេត្តពោធិ៍សាត់, ទី២៖ ភ្នំ១៥០០, សង្ក្រាន្តវាលវែង, ទី៣៖ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង, ទី៤៖ ផ្លូវជាតិលេខ១០ ឃុំអូរសោម ស្រុកវាលវែង, ទី៥៖ បូជនីយដ្ឋាន ឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ, ទី៦៖ រមណីយដ្ឋានល្បាក់កំរោញ នៅស្រុកភ្នំក្រវាញ, ទី៧៖ សង្ក្រាន្តវត្តបាកាន និងតំបន់កម្សាន្តមួយចំនួនទៀត ក្នុងស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង។

ប្រភពក៏បានបញ្ជាក់ពីការថយចុះ ចំនួនភ្ញៀវទេសចរ នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដោយសារឆ្នាំនេះភ្ញៀវទេសចរបានបង្វែរទៅដើរលេង នៅសង្ក្រាន្តក្នុងទីប្រជុំជន។ ដោយឡែកទេសចរដែលនិយម ទៅភ្នំ១៥០០ (ផ្លូវបុប្ផាលាក់ខ្លួន) ស្រុកវាលវែង ក៏បង្វែរទៅផ្លូវជាតិលេខ១០ ដែលទើបនឹងស្ថាបនារួច ពិសេសទៅឃុំអូរសោម និងបន្តទៅខេត្តកោះកុង ព្រមទាំងគយគន់ទេសភាពធម្មជាតិប្លែកៗផងដែរ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំថ្មី រយៈពេល៣ថ្ងៃយ៉ាងអធិកអធម ដោយមានការការពារ ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.