ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

សកម្មភាពកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចេញប្រតិបត្តិការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងសង្ក្រានថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី

សកម្មភាពកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចេញប្រតិបត្តិការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងសង្ក្រានថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត សង្ក្រានថ្ងៃទី៣ នៅខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

កម្លាំងនគរបាលទាំងអស់រួមមាន ផែនជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុក ទាំង៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងកម្លាំងវរសេនាតូចការពារនគរបាលការពារព្រំដែនគោកទាំង៤ ត្រូវបានដាក់ពង្រាយ តាមទីប្រជុំជន តាមវត្តអារាម តាមរមនីយដ្ឋាន តាមដងផ្លូវជាតិ និងតាមទីតាំងប្រារព្ធពិធីសង្ក្រាន ដើម្បីចេញប្រតិបត្តិការយាមល្បាត ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងកម្លាំងមួយចំនួនប្រចាំការនៅកន្លែងសម្រាប់ចេញអន្តរាគមន៍ បង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីជួបគ្រោះធម្មជាតិ ឬអគ្គីភ័យជាយថាហេតុ។

ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពល្អជូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យទាំងមូល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ តែងតែដាក់ចេញនូវផែនការដល់កងកម្លាំងនគរបាល គ្រប់អង្គភាព ចំណុះ ពង្រឹងការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ពេលរាត្រី ទប់ស្កាត់ និងបង្ក្រាប អ្នកបើកបរមានជាតិស្រវឹង(មានជាតិអាល់កុលលើសកម្រិត) ដែលងាយបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.