ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

ភិបាលខេត្តឧត្តរមានជ័យ ដឹកនាំមន្ត្រីរាជការ ចូលរួមអភិសេកព្រះគណេស ផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ ឆ្លងឆ្នាំថ្មី

ភិបាលខេត្តឧត្តរមានជ័យ ដឹកនាំមន្ត្រីរាជការ ចូលរួមអភិសេកព្រះគណេស ផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ ឆ្លងឆ្នាំថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ ចូលរួមអភិសេកព្រះគណេស ផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ ក្នុងឱកាសឆ្លងពីធិបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ភស័ក ព.ស២៥៦៩ គ.ស២០៥។

ក្នុងថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីកម្សាន្តជាច្រើនដូចជា ការលេងកម្សាន្តតំបន់ត្រជាក់ចិត្តនៅទីតាំងវិមានឯករាជ្យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ យុវជន យុវនារី និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ទាញព្រ័ត្រ, ចោលឈូង, បោះអង្គុញ, លាក់កន្សែង, វាយក្អម…នៅភូមិល្បែងប្រជាប្រិយ និងល្បែងកម្សាន្តនានា។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ បានទៅទស្សនាការតាំងពិព័រណ៍ផលិតផល និងទស្សនាភូមិអាហារ នៅខាងកើត វិមានឯករាជ្យផ្លូវកណ្តាលស្រះត្រី និងពិធីផ្សឹកភ្នំខ្សាច់ និងស្រង់ព្រះ និងទស្សនាការសម្តែងសិល្បៈ របាំគែន, ចម្រៀងមហោរី, របាំក្រម៉ា (នៅទីតាំងក្បែរ ស្រះត្រីខាងមុខសាលាខេត្ត)។

ដោយឡែកនៅពេលរាត្រី មានកម្មវិធីកម្សាន្ត ការប្រគុំតន្ត្រីខ្នាតយក្ស នៅបណ្តោយផ្លូវខាងមុខមន្ទីរទេចរណ៍ និងការបាញ់កាំជ្រួច នៅទីតាំងក្នុងបឹងខាងមុខវេទិកាអុំទូកខេត្តផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋចូលលេងកម្សាន្ត សង្ក្រានឧត្តរ នៅខេត្តឧត្តរមានជ័យឱ្យបានច្រើនកុះករ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.