ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ រៀបចំអាហារសា​មគ្គី ជូនជ​នពិការ និងចាស់ជ​រាគ្មានទីពឹ​ងជាង ១០​០០នាក់ ក្នុងឱកា​សបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ រៀបចំអាហារសា​មគ្គី ជូនជ​នពិការ និងចាស់ជ​រាគ្មានទីពឹ​ងជាង ១០​០០នាក់ ក្នុងឱកា​សបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ ឯកឧត្តមទេសរដ្ឋមន្ក្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តប៉ៃលិន និង ​លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិ​បាល នៃគណៈអភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណា​លសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គី ជូន​ដល់​ជនពិ​ការ​ដោយសារសង្គ្រាម​បានបន្សល់ទុក ​និងចាស់​ជរាគ្មានទីពឹង ​ដែលបាត់បង់ក្រុមគ្រួសារ នា​សម័យប៉ុលពត ចំនួន ១២០៩នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

លោក​ជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃគ​ណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​នាំម​កនូវ​បណ្តាំផ្ញើ​សាកសួរសុខ ទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹត្តិបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែ​ន ជូនដល់លោ​កយាយ ​លោកតាចាស់ គ្មានទីពឹង និងជនពិកា​រ​ទាំង​អស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កា​លៈទេសៈ និងគ្រប់ទី​កន្លែងនៅទូ​ទាំងប្រទេស ។

លោកជំ​ទាវបណ្ឌិតអ​ភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោម​ការដឹកនាំរបស់ សម្តេច តេជោ សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រ​ទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏រីក​ចម្រើន លើគ្រប់វិស័​យជាពិសេសហេដ្ឋា រចនាសម្ព័នរូបវ័ន្ននានា រួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបាន យកចិត្ត ទុកដាក់គិតគូពីសុខ​ទុក្ខរបស់បង​ប្អូនប្រជាពលរដ្ឋទូទាំ​ងប្រទេស ដោយមិនបណ្តោយអោយពលរដ្ឋណាម្នាក់ ស្លាប់ អត់បាយ ដោយ​មិនបានដឹង និងមិនបានដោះស្រាយននោះឡើយ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ លោកយាយលោកតាចាស់ជរា និង​ជនពិការ នៅទូទាំងខេត្តប៉ៃលិន ភាគច្រើន ធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាម ដែលធ្វើឱ្យបាត់បង់សាច់ញាតិ ព្រាត់ប្រាស់ និងក្លាយជា​ជនពិការភាព រហូតមកដល់សព្វថ្ងៃនេះ ដូច្នេះប្រទេសជាតិមាន​សុខសន្តិ​ភាព មានស្ថេ​រភាពនយោបាយ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ដោយផ្តល់ឱកាសក្នុងការអភិវឌ្ឍន៍ លើផ្នែកសេ​ដ្ឋកិច្ច–សង្គម ប្រជាពលរដ្ឋអាចរស់នៅ ដោយគ្មានការភ័យខ្លាច មានអាហារ​ទទួលទានគ្រ​ប់គ្រាន់ មា​នជម្រកស្នាក់នៅសមរម្យ មានលទ្ធភាពចូលរួម​រាល់សកម្មភាពសង្គ​មផ្សេងៗ និងអាចធ្វើដំណើរកម្សាន្ត ក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុង និងក្រៅប្រទេស៕ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.