ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ក្នុងឱកាសនៃ«សង្រ្កានឧត្ដរ»នឹងឈានចូលមកដល់នៅឆាប់ៗនេះ…

រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ក្នុងឱកាសនៃ«សង្រ្កានឧត្ដរ»នឹងឈានចូលមកដល់នៅឆាប់ៗនេះ…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅសល់តែរយៈពេលប្រមាណ៣-៤ថ្ងៃទៀតប៉ុណ្ណោះ «សង្រ្កានឧត្ដរ»២០២៥ នឹងឈានចូលមកដល់ ដើម្បីជាសេចក្តីចម្រើន ជោគជ័យ សេរីមង្គល ក្នុងការទទួលទេវតាឆ្នាំថ្មី នៅល្ងាចថ្ងៃទី០៨ខែមេសាឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៉ី ប្រសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ រៀបចំពិធីបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន នៅអាស្រមព្រះគណេសស្ថិតនៅបរិវេណសួនច្បារខេត្តឧត្ដរមានជ័យ។

ឯកឧត្ដម មាន ចាន់យ៉ាដា និង ឯកឧត្ដម ស៉ី ប្រាសិទ្ធ ព្រមទាំងមន្ត្រីបានបួងសួងដល់វត្ថុស័ក្តិសិទ្ធ សូមប្រសិទ្ធពរជ័យសិរីមង្គល ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់បានទទួលនូវសុខភាពល្អ សេចក្ដីសុខ សេចក្តីចម្រើន ជោគជ័យរាល់ការបំពេញភារកិច្ចក្នុងឆ្នាំថ្មីនេះ។

ព្រឹត្តិការណ៍ «សង្រ្កាន្តឧត្ដរ» ២០២៥នេះ បានបង្ហាញឲ្យឃើញពីការថែរក្សាបានប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ក៏ដូចជាដើម្បីស្វាគមន៍ អបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី» ដែលនឹងយាងមកគ្រង អភិបាលរក្សាលោក ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ គ.ស.២០២៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ក្នុងនាមរដ្ឋបាលខេត្ត ក៏សូមអំពាវនាវ ដល់សាធារណជនទាំងអស់ មកលេងកម្សន្ត “សង្ក្រាន្តឧត្តរ” ឲ្យបានច្រើនកុះករ ព្រោះតែឆ្នាំនេះ “សង្ក្រាន្តឧត្តរ” មានរៀបចំកិច្ចបវេណីសាសនានានា ការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីសម័យ-បុរាណ ដើម្បីរាំកម្សាន្តតាមប្រពៃណីខ្មែរ រួមជាមួយនឹងការតាំងលក់ ផលិតផលប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ និងល្បែងកម្សាន្តកុមារផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ “សង្ក្រាន្តឧត្តរ” មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណសួនច្បារផ្លូវភ្លោះមាត់បឹងស្ទោ មុខសាលាខេត្ត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.