ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បានអញ្ជើញជាធិបតីក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំង ដែលឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បានអញ្ជើញជាធិបតីក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំង ដែលឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ ថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាធិបតីក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំង ដែលឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។

ឯកឧត្តម កែ គឹមយ៉ាន បានផ្តាំផ្ញើសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាចក្រកម្ពុជា និង សម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយប្រគេន និងជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការ លោក លោកស្រី និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យទាំងអស់ សូមប្រកបតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងនាមតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម កែ គឺមយ៉ាន សូមសម្តែងនូវការកោតសរសើរដល់កងម្លាំងគ្រប់ប្រភេទនៅតាមភូមិសាស្រ្តទាំងអស់ ក្នុងការរួមចំណែកការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ ក្នុងរយៈពេលកន្លងមកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិន័យ និងសេចក្តីថ្លៃថ្នូរ មិនខា្លចនឿយហត់ ចាកឆ្ងាយពីក្រុមគ្រួសារ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងពីសារះសំខាន់តួនាទី និងភារកិច្ចរបស់កងកម្លាំងគ្រប់ប្រភេទក្នុងការចូលរួមថែរក្សាការពារបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យ។ក្រៅពីកិច្ចការស្នូលនេះ កងកម្លាំងយើងបានចូលរួមបង្រ្កាបនិងទប់ស្កាត់បទល្មើសឆ្លងដែន គ្រឿងញៀន ជួញដូរមនុស្ស ព្រៃឈើ និងបទល្មើសផ្សេងៗ​ជាពិសេសការជួយទុក្ខលំបាកប្រជាជនក្នុងពេលមានគ្រោះមហន្តរាយផ្សេងៗ ប្រកបដោយស្មារតីបុរេសកម្ម។

ឯកឧត្តម កែ គឹមយ៉ាន បានផ្តាំផ្ញើដល់ កងកម្លាំងគ្រប់ប្រភេទដែលកំពុងឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និង អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗដែលរួមមាន៖ ត្រូវបន្តចូលរួមកសាង និងពង្រឹងខឿនការពារជាតិឲ្យបានរឹងមាំ ប្តូរផ្តាច់ការពារសន្តិភាព ស្ថិរភាពនយោបាយ ការពារអធិតេយ្យ បូរណភាពដែនដី ។​ ចូលរួមពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមូយអង្គភាពពាក់ព័ន្ធ។បន្តចូលរួម និងជួយអន្តរាគមន៍ចាំបាច់សមស្របនានា ក្នុងពេលដែលប្រជាជនជួបគ្រោះមហន្តរាយធម្មជាតិ។ បន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ។

ឯកឧត្តម កែ គឹមយ៉ាន និង លោកជំទាវ ម៉ៅ ម៉ាល័យ កែ​ គឹមយ៉ាន បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់កងកម្លាំង អាជ្ញាធរដែនដី និងមន្រ្តីពាក់ព័ន្ធទាំងអស់។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.