ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

ឧត្តមសេនីយ៍ឯក នេត វន្ថា រម្លឹកពលរដ្ឋរួមគ្នាប្រុងប្រយ័ត្នភ្លើងទៀនធូបនិងភ្លើងតុបតែងដើម្បីបញ្ចៀសអគ្គិភ័យថ្ងៃចូលឆ្នាំ!

ឧត្តមសេនីយ៍ឯក នេត វន្ថា រម្លឹកពលរដ្ឋរួមគ្នាប្រុងប្រយ័ត្នភ្លើងទៀនធូបនិងភ្លើងតុបតែងដើម្បីបញ្ចៀសអគ្គិភ័យថ្ងៃចូលឆ្នាំ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានរម្លឹកឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ មានករណីអគ្គិភ័យកើតឡើង១៥ករណី បណ្ដាលឱ្យឆេះផ្ទះ១៣ខ្នង បន្ទប់ស្នាក់នៅ៦បន្ទប់ ឃ្លាំង១ខ្នង និងរថយន្ត៤គ្រឿង។ ពុំមានអ្នកស្លាប់ និងបួស គ្រោះអគ្គិភ័យកាលណោះ មានមូលហេតុចម្បង ដូចជាការឆ្លងចរន្តអគ្គិសនី៨ករណី ភ្លើងទៀននិងធូប៥ករណី។

ចំណែក នៅឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំដូចគ្នាគ្រោះអគ្គិភ័យបានកើតឡើង២០ករណី កើន៥ករណី ធៀបនឹងឆ្នាំចាស់ ប៉ុន្តែមិនបង្កឱ្យមានអ្នករងរបួស និងស្លាប់នោះទេ។ កាលណោះ គ្រោះអកុសលនេះ បានបណ្ដាលឱ្យឆេះផ្ទះ១៥ខ្នង ហ្គាសជួសជុលរថយន្ត១ខ្នង រថយន្ត៩គ្រឿង ម៉ូតូ៦គ្រឿង និងព្រៃដីចម្ការកសិកម្មចំនួន២១ហិចតា ខណៈមូលហេតុ គឺដោយសារឆ្លងចរន្តអគ្គិសនី៦ករណី ផ្ទុះកំប៉ុងហ្គាស១ករណី ប្រើប្រាស់ភ្លើងទៀននិងធូប៦ករណី និងករណីផ្សេងៗទៀត៧ករណី។

បើតាមឧត្ដមសេនីយ៍ឯក នេត វន្ថា ក្រោមការដឹកនាំបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំតម្រង់ទិសជាប្រចាំពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥នេះ នាយកដ្ឋាន បានរៀបចំកម្លាំងជំនាញទូទាំងរាជធានី ខេត្ត ឱ្យផ្សព្វផ្សាយ ណែនាំប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងនៅតំបន់ងាយរងគ្រោះ ឬគោលដៅមានហានីភ័យ និងប្រឈមករណីអគ្គិភ័យ។

លោកបន្ថែមថា«ទន្ទឹមនោះ យើងក៏មានការចុះបង្រៀនដល់ពលរដ្ឋតាមតំបន់គោលដៅ និងណែនាំឱ្យពួកគាត់ចេះប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ ទាំងបុរាណ និងសម័យ ដូចជាបំពង់ពន្លត់អគ្គិភ័យគ្រប់ប្រភេទ ត្រូវធ្វើដូចម្ដេច និងបែបបុរាណមានធុងទឹក បាវខ្សាច់ ប៉ែល ត្រសេះ ឬកំណត់ចាស់ៗដើម្បីត្រៀមពេលដែលមានអគ្គិភ័យកើតមានឡើង ជាវិធីបឋមតើពលរដ្ឋអាចមានលទ្ធភាពពន្លត់ដោយខ្លួនឯងបានរបៀបម៉េចជាដើម»។ លោកឧត្តមសេនីយ៍ បានឱ្យដឹងថា អគ្គស្នងការនគរបាលជាតិ ក៏បានរៀបចំផែនការ ត្រៀមកម្លាំងជំនាញពង្រាយកម្លាំងការពារតំបន់សំខាន់ៗនៅក្នុងភូមិសាស្ត្ររាជធានី ខេត្ត ដោយម្យ៉ាងត្រៀមរថយន្តពន្លត់អគ្គិភ័យ និងម្យ៉ាងចូលរួមដឹកទឹកបាញ់ជូនពលរដ្ឋលេងកម្សាន្តតាមគោលដៅរៀបចំសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំ។

ជាថ្មីម្តងទៀត លោកបានសំណូមពរប្រជាពលរដ្ឋទាំងអស់ គឺ មុននិងក្រោយពិធីបុណ្យចូលឆ្នាំថ្មី សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់នូវការប្រើប្រាស់ប្រភពភ្លើង ពោលគឺមុនចាកចេញពីលំនៅដ្ឋានត្រូវពន្លត់ភ្លើង ទៀន ធូប ឬបិទកុងតាក់ភ្លើង ចង្ក្រានហ្គាសឱ្យបានរួចរាល់ និងមានសុវត្ថិភាព។ លោកក៏ស្នើសុំកម្លាំងអាជ្ញាមូលដ្ឋាន ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសហការគ្នា ឃ្លាំងមើល ប្រសិនបើមានករណីផ្សែងហុយ ឬបញ្ហាអ្វីមួយ សូមរាយការណ៍ទៅសមត្ថកិច្ច អង្គភាពពន្លត់អគ្គិភ័យឱ្យបានទាន់ពេលវេលាដើម្បីងាយស្រួលក្នុងការចេញអន្តរាគមន៍។

លោកឧត្ដមសេនីយ៍ឯក នេត វន្ថា«ខ្ញុំក៏ស្នើសុំគ្រប់ក្រសួង មន្ទីរ ស្ថាប័ន វត្តអារាម ខ្នងផ្ទះ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការតបណ្ដាញអគ្គិសនី ក្នុងការរៀបចំសង្ក្រាន្ត ដោយតុបតែលម្អគ្រឿងផ្កាភ្ញី សូមឱ្យមានការគិតគូត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាព  និងជាពិសេសប្រសិនបើមានករណីអគ្គិភ័យកើតឡើង សូមឱ្យតាមបណ្ដាមន្ទីរ ស្ថាប័ន វិស័យឯកជន និងបងប្អូន ប្រជាពលរដ្ឋ ប្រើប្រាស់ប្រព័ន្ធអនឡាញ ( Online) លេខ១១៨ និងឆានែលអនឡាញ តេឡេក្រាម ១១៨ ដើម្បីស្នើសុំការអន្តរាគមន៍ពីកម្លាំងជំនាញ៕

កញ្ញា សេង សុខហ៊ុន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.