លោកឧត្តមសេនីយ៍ត្រី សៀ ទីន ចុះពិនិត្យទីតាំងរៀបចំអង្គរសង្ក្រាន្ត ឆ្នាំ២០២៥
ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកមន្ត្រីក្រោមឱវាទ អញ្ជើញចុះពិនិត្យទីតាំងរៀបចំអង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី” នាពេលខាងមុខនេះ ដែលមានទីតាំងបរិវេណប្រាសាទអង្គរវត្ត ទីតាំងសួនច្បារព្រះរាជដំណាក់ ទីតាំងដងស្ទឹងសៀមរាប ដោយមានកម្មវិធីចំនួ ៣៨ កម្មវិធី ដែលសុទ្ធសឹងជាកម្មវិធីដែលផ្ដល់ជូននូវភាពសប្បាយរីករាយជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិអញ្ជេីញចូលមកលេងកំសាន្តខេត្តសៀមរាប ។




