ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ​៖ វត្តមាន​របស់​សម្តេច​បវរ​ធិបតី និង​គណៈប្រតិភូ​ក្នុងឱកាស​ដ៏​ក្រៀមក្រំ​នេះ ជា​ការបង្ហាញ​ឱ្យ​ឃើ​ញ​នូវ​ទំនាក់ទំនង​ជា​ប្រពៃណី មិត្តភាព សាមគ្គីភាព និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង រវាង​ប្រទេស​ទាំង​២

ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ​៖ វត្តមាន​របស់​សម្តេច​បវរ​ធិបតី និង​គណៈប្រតិភូ​ក្នុងឱកាស​ដ៏​ក្រៀមក្រំ​នេះ ជា​ការបង្ហាញ​ឱ្យ​ឃើ​ញ​នូវ​ទំនាក់ទំនង​ជា​ប្រពៃណី មិត្តភាព សាមគ្គីភាព និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង រវាង​ប្រទេស​ទាំង​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​រសៀល​ថ្ងៃ​សៅរ៍ ទី​៥​ខែ​មេសា ឆ្នាំ​២០២៥, ឯកឧត្តម ថង​លុន ស៊ី​សូលី​ត អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​បវរ​ធិបតី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចូលរួម​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម នាយក​ឧត្តមសេនីយ៍ ខាំ​តៃ ស៊ី​ផាន់​ដន អតីត​ប្រធាន​គណៈកម្មាធិការ​មជ្ឈិម​បក្ស និង​ជា​អតីត​ប្រធាន​រដ្ឋ​ឡាវ​។ ឯកឧត្តម​ប្រធាន​រដ្ឋ​បាន​ថ្លែងថា​៖ ក្នុងនាម​បក្ស រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ឯកឧត្តម​សូម​ថ្លែង​អំណរ​ព្រះរាជ​គុណ​ថ្វាយ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អរគុណ​សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែល​បាន​ផ្ញើ​ព្រះរាជសារ និង​លិខិត​ចូលរួម​រំលែក​ទុក្ខ ជាមួយ​បក្ស រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ចំពោះ​មរណភាព​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ ខាំ​តៃ ស៊ី​ផាន់​ដន​។ ឯកឧត្តម​ប្រធាន​រដ្ឋ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​របស់​សម្តេច​ប​វរ​ធិបតី និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ ដែល​នេះ​ជា​ការបង្ហាញ​ឱ្យ​ឃេ​ី​ញ​នូវ​ទំនាក់ទំនង​ជា​ប្រពៃណី មិត្តភាព សាមគ្គីភាព និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​ប្រធាន​រដ្ឋ បានបញ្ជាក់​ថា មរណភាព​របស់​ឯក​ឧត្ដម នាយ​ឧត្តមសេនីយ៍ ខាំ​តៃ ស៊ី​ផាន់​ដន ជា​ការបាត់បង់​នូវ​វីរបុរស​ជាតិ ដែល​មាន​ស្នាដៃ​ជា​ច្រើន​ចំពោះ​ជាតិ មាតុភូមិ និង​ប្រជាជន​ឡាវ តាំង​ពី​ការចាប់ផ្តេីម​រំដោះ​ប្រទេ​ស​, ការកសាង និង​ការអភិវឌ្ឍ​ប្រទេស​រហូត​មកដល់​បច្ចុប្បន្ន ព្រមទាំង​ជា​ឥស្សរជន​មួយរូប ដែល​ចូលរួម​ចំណែក​ក្នុងការ​ពូន​ជ្រុំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​ឡាវ និង​កម្ពុជា​។​

​ជា​ការឆ្លើយតប​, សម្តេច​បវរ​ធិបតី បាន​ថ្លែងអំណរគុណ​ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ដែល​បាន​ទទួល​ស្វាគមន៍​សម្តេច​បវរ​ធិបតី និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ក្នុង​ឱកាស​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខាំ​តែ ស៊ី​ផាន់​ដន​។ សម្តេច​បវរ​ធិបតី បាន​ថ្លែងថា ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សម្តេច​សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ចំពោះ​ការបាត់បង់​វីរបុរស និង​ឥស្សរជន​ដ៏​ឆ្នេី​ម ដែល​បាន​តស៊ូ និង លះបង់ ពេញ​មួយ​ជីវិត ក្នុង​ការរំដោះ កសាង និង​អភិវឌ្ឍ​ជាតិ សម្រាប់​ប្រទេស និង​ប្រជាជន​ឡាវ​។ សម្តេច​បវរ​ធិបតី​ក៏​បាន​គូស​រំលេច​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​យូរអង្វែង កម្ពុជា​-​ឡាវ ដែល​មិន​ត្រឹមតែ​មាន​ទំនាក់ទំនង​ក្នុង​ការងារ​ប៉ុណ្ណោះ​ទេ ថែមទាំង មាន​ទំនាក់ទំនង​ក្នុង​មនោសញ្ចេតនា​ជា​បង ជា​ប្អូន និង ជា​ក្រុម​គ្រួសារ​។

​ឯកឧត្តម​ប្រធាន​រដ្ឋ និង សម្តេច​បវរ​ធិបតី ក៏​បាន​គូសបញ្ជាក់​សា​ជា​ថ្មី​ថា នឹង​បន្ត​ជំរុញ​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រលើគ្រប់​វិស័យ​កម្ពុជា​-​ឡាវ ឱ្យ​កាន់តែ​រឹងមាំ និង រីក​ចម្រើ​ន បន្ថែមទៀត​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.