ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

ប្រតិភូ​ខេត្តពោធិ៍សាត់ ចូល​គោរព​វិញ្ញាណក្ខន្ធ​សព អ្នកឧកញ៉ា ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន

ប្រតិភូ​ខេត្តពោធិ៍សាត់ ចូល​គោរព​វិញ្ញាណក្ខន្ធ​សព អ្នកឧកញ៉ា ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ព្រមទាំង​ប្រតិភូ​អមដំណើរ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​ក្រុមគ្រួសារ​នៃ​សព របស់ អ្នកឧកញ៉ា ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បងប្រុស​ច្បង​របស់ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ទទួលមរណភាព នា​វេលា​ម៉ោង ២ និង​២៧​នាទី​ព្រឹក ក្នុង​ជន្មាយុ ៧៨​ឆ្នាំ ដោយ​រោគាពាធ​។​

​ជាមួយនឹង​ការ​ទទួលមរណភាព របស់ អ្នកឧកញ៉ា ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន​, ឯកឧត្តម ខូ​យ រី​ដា និង​ឯកឧត្តម ម៉ក់ រ៉ា ព្រមទាំង​ប្រតិភូ​អមដំណើរ​ទាំងអស់ សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាទីបំផុត និង​សូម​សម្តែង​នូវ​ការសោកស្តាយ​ប្រកបដោយ​ក្តី​សង្វេគ ចំពោះ​មរណភាព អ្នកឧកញ៉ា ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន គឺជា​ការបាត់បង់​នូវ​ឧត្តម​ស្វាមី បិតា បិតា​ក្មេក និង​ជីតា ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ មាន​គុណូបការៈ​ដ៏​ជ្រាលជ្រៅ និង​ជាទី​គោរព ស្រឡាញ់​ដ៏ ខ្ពង់ខ្ពស់​បំផុត​របស់​កូនៗ ចៅៗ ដែល​កន្លងមក អ្នកឧកញ៉ា ឧត្តមមេត្រី​វិសិដ្ឋ បាន​ខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា​ស្មារតី តស៊ូ ពុះពារ​ចិញ្ចឹម​បីបាច់​ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុង​សព្វបែបសព្វយ៉ាង ដល់​ក្រុមគ្រួសារ ព្រមទាំង​ផ្តល់​នូវ​ឱវាទ​អប់រំ​ទូន្មាន ភាពកក់ក្តៅ និង​សេចក្តីស្រលាញ់​ដ៏​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន ដល់​កូនៗ ចៅៗ​ឱ្យ​បាន​ក្លាយ​ជា​បញ្ញវន្ត​ដ៏​ប្រពៃ ជា​ពលរដ្ឋ​ដ៏​ល្អ​។ លើសពីនេះទៅទៀត មរណភាព​របស់ អ្នកឧកញ៉ា ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន ក៏​ជា​ការបាត់បង់​ដ៏​ធំធេង​ឥស្សរជន​ដ៏​ឆ្នើម​មួយរូប ដែល​បាន​ខិតខំ​បំពេញ ការងារ និង​សម្រេចបាន​លទ្ធផល​ជាច្រើន​ជូន​ជាតិ​មាតុភូមិ​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​ឧទ្ទិស​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​តេជ​បារមី នៃ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាម​ជួយ​បីបាច់​ថែរក្សា​ដួង​វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន បាន​ទៅ​កាន់​សុគតិភព​គ្រប់​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូម​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មេត្តា​ទទួល​នូវ​ការចូលរួម​រំលែក​ទុក្ខ​ដោយ​ក្តី​ក្រៀមក្រំ​បំផុត ពី​យើងខ្ញុំ​ទាំងអស់គ្នា​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.