ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

នៅខេត្តសៀមរាប..មានករណី..រញ្ជួយដី..តែមិនធ្ងន់ធ្ងរទេ

នៅខេត្តសៀមរាប..មានករណី..រញ្ជួយដី..តែមិនធ្ងន់ធ្ងរទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រង្គើរញ្ជួយសាលារៀននឹងវត្តនឹងផ្ទះប្រជាពលរដ្ឋនៅស្រុកសូទ្រនិគមន៍ខេត្តសៀមរាប.®️ Veasna Lay ពីខេត្តសៀមរាប ឯឧត្តមអភិបាលខេត្តអោយអភិបាលស្រុកចុះទៅពិនិត្យភ្លាមៗ
លោក​ អភិបាលស្រុកសូទ្រនិគមចុះពិនិត្យករណីហេតុការណ៍រង្គើរសាលារៀន មណ្ឌលសុខភាព វត្តអារាម និងផ្ទះ ប្រជាពលរដ្ឋ នៅភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម
ដោយបានការណែនាំពីឯកឧត្តម​ ប្រាក់ សោភ័ណ – Prak Sophoan អភិបាល​ នៃគគណៈអភិបាលខេត្តនារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥​ លោក​ គិម​ វណ្ណៈ​ អភិបាល​ នៃគណៈអភបាលស្រុកបានដឹកនាំក្រុមការងារចុះពិនិត្យហេតុការណ៍រង្គើរសាលារៀន មណ្ឌល សុខភាព វត្តអារាម និងផ្ទះប្រជាពលរដ្ឋ ប្រហែល ២០ វិនាទី នៅរសៀលម៉ោង ១៣៖៣៥នាទី​ ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម​ ដោយសង្ស័យអាចជាការជះឥទ្ធិពលមកពីហេតុការណ៍រញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧,៧ វ៉ិចទ័រ ដែលបានវាយប្រហារចំតំបន់ភាគកណ្តាលនៃប្រទេស មីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លា ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ និងវៀតណាមផងដែរ។
លោក​ អភិបាលស្រុក​ បានបញ្ជាក់ថាក្នុងហេតុការណ៍ នោះដែរ នៅសាលាមត្តេយ្យសិក្សា និងបឋមសិក្សាក្នុងឃុំកំពង់ឃ្លាំង អាណាព្យាបាល និងឪពុកម្តាយសិស្ស បានមកយកកូនចេញពីសាលារៀនជាបន្តបន្ទាប់ ដែលក្នុងកំឡុងពេលនោះ គណៈគ្រប់គ្រងសាលា បានអនុញ្ញាតឱ្យសិស្សចេញទៅផ្ទះទាំងអស់ ក្នុងនោះ មត្តេយ្យសិក្សា ២ថ្នាក់ ស្មើនឹងសិស្ស ៤៥ នាក់ ស្រី ៣២ នាក់ បឋមសិក្សា ១៩ ថ្នាក់ ស្មើនឹងសិស្ស ៦៦៧ នាក់ ស្រី ៣៤២ នាក់។
ជាមួយគ្នានេះ រដ្ឋបាលស្រុក បានណែនាំឱ្យឃុំ ភូមិទូទាំងស្រុក ត្រូវបន្តយកចិត្តទុកដាក់តាមដាន សភាពការណ៍នេះបន្តទៀត ដោយត្រូវស្តាប់នូវព័ត៌មានពីករណីរញ្ជួយដី ដែលបាននឹងកំពុងកើតឡើងនៅប្រទេសជិតខាង ដោយត្រូវរាយការណ៍ភ្លាមៗ ករណីមានហេតុការណ៍ជាយថាហេតុណាមួយកើតឡើងក្នុង ភូមិសាស្ត្រឃុំនៃស្រុកសូទ្រនិគម ពិសេសឃុំកំពង់ឃ្លាំង ដែលបានកើតហេតុរង្គើរនេះឡើង។
រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration ស្នងការដ្ឋាននគរបាលខេត្តសៀមរាប Commissariat Of Siem Reap Province Police ស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន ក្រសួងព័ត៌មាន – Ministry of Information មន្ទីរព័ត៌មានខេត្តសៀមរាប៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.