ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកទឹកចិត្ត​កម្លាំង​ក្រោម​ឱវាទ មុន​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ឈាន​មកដល់​!

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកទឹកចិត្ត​កម្លាំង​ក្រោម​ឱវាទ មុន​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ឈាន​មកដល់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រមូលផ្តុំ​កងកម្លាំង​ក្រោម​ឱវាទ​ទូទាំង​រាជធានី មកជួបជុំ​គ្នា​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ជួប​សំណេះសំណាល សួរសុខទុក្ខ មុន​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​មក​ដល់ ព្រមទាំង​បាន​រៀបចំ​អំណោយ​រួមមាន អាវយឺត​បោះពុម្ព​ឡូកូ​អាវុធហត្ថ និង​ទឹកក្រូច​ដប ទឹក​សុទ្ធ ទឹកដោះគោ ចំនួន ២,៥០០​ឈុត ប្រគល់ជូន​ដល់​បងប្អូន នាយទាហាន នាយទាហានរង និង​ពលទាហាន ចំណុះ​អង្គភាព​អាវ​ធ​ហត្ថ​រាជធានី​ភ្នំពេញ ទាំងមូល ជា​អំណោយ​លើកទឹកចិត្ត និង​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​។

​ក្នុងឱកាស​ជួបជុំ​នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ពាំនាំ​នូវ​ការសួរសុខទុក្ខ និង​ពាក្យ​ជូនពរ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជូន​ចំពោះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ព្រមទាំង ក្រុម​គ្រួសារ​ផង​ដែរ ជាពិសេស​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​កងកម្លាំង​ក្រោម​ឱវាទ​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត​បំពេញ​ភារកិច្ច​យ៉ាង​ហត់​នឿយ ពេញ​មួយឆ្នាំ​ទល់​មួយឆ្នាំ កន្លងមក ក៏​ដូចជា​បាន​រួមសុខ​រួម​ទុក្ខ ជាមួយ​លោក​ផ្ទាល់ រយៈពេល​១២​ឆ្នាំ​ដែល​លោក​មក​កាន់​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​រហូត​ដល់​បច្ចុប្បន្ន​នេះ ហើយ​លោក​ក៏​បាន​យល់ និង​ដឹង​ច្បាស់​ថា ក្នុងនាម​ជា​កងកម្លាំង គឺ​ពិតជា​មាន​ពេលវេលា​តិចតួច​ណាស់ សម្រាប់​គ្រួសារ ជាពិសេស នៅ​គ្រប់​ពិធីបុណ្យ​ជាតិ សាសនា ដែល​បងប្អូន​ប្រជាពលរដ្ឋ ជួបជុំ​គ្រួសារ ដើរលេង​សប្បាយ គឺជា​ពេល​ដែល​កម្លាំង​សមត្ថកិច្ច រឹតតែ​ត្រូវ​យកចិត្តទុកដាក់ លើកកម្ពស់​ស្មារតី ទទួលខុសត្រូវ លើ​ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ដល់​ប្រជាពលរដ្ឋ កាន់តែ​មមាញឹក ជាង​ពេល​ធម្មតា ដូច្នេះហើយ ទើប​ជា​រៀងរាល់ឆ្នាំ លោក​តែង​ឆ្លៀត​ពេល​រៀបចំ​ពិធី​ជួបជុំ នេះ​ឡើង ដើម្បី​សំណេះសំណាល​សួរសុខទុក្ខ ដោយ​ភ្ជាប់​ជាមួយ​អំណោយ​ជា​ចំណងដៃ​លើកទឹកចិត្ត ព្រមទាំង​រៀបចំ​ពិធីជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ​ទាំងមូល បាន​ចូលរួម​សប្បាយ​មុន​ថ្ងៃ​ចូលឆ្នាំថ្មី​មកដល់ ដើម្បី​ជា​ការអបអរសាទរ និង​ទុក​ពេលវេលា ការពារ​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​មក​ដល់ ដោយ​អំណោយ​ឆ្នាំនេះ​គឺ​ក្នុង​ម្នាក់ៗ ទទួលបាន​ទឹកក្រូច​ដប ០១​កេស​, អាវយឺត​បោះពុម្ព​ឡូហ្គោ​អាវុធហត្ថ​០១, ទឹកដោះគោ​បឺត ចំនួន ០២​យួរ ព្រមទាំង ទឹក​សុទ្ធ គ្រប់ៗ​គ្នា រី​ឯ​ពិធី​ជប់លៀង​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៥ ខាងមុខ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​រម្លឹក​ផងដែរ​ថា ទោះ​ឋិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ បងប្អូន​ត្រូវ​ចងចាំ​ជានិច្ច នូវ​វីរភាព​លះបង់​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​បាន​យក​ជីវិត​ធ្វើ​ដើមទុន​ឆ្ពោះទៅ​រក​ការ​រំដោះជាតិ រំដោះ​ប្រជាជន​កម្ពុជា នា​ថ្ងៃ ៧ មករា ១៩៧៩ ឲ្យ​រួចផុត​ពី​របប​វាលពិឃាត​ប្រល័យពូជសាសន៍​សម្លាប់​ប្រជាជន​ខ្មែរ​អស់​ជាង​៣​លាន​នាក់ គឺ​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត ហើយ សម្តេច​តេជោ ជា​ស្ថាបនិក មគ្គុទ្ទេសក៍​ឯក ដែល​បាន​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ បញ្ចប់​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរក្រហម​ទាំង​ស្រុង ធ្វើឱ្យ​ប្រទេស​ជាតិ​មាន សន្ដិភាព និង​ការឯកភាព​ជាតិ​ពេញលេញ មាន​ស្ថិរភាព​នយោបាយ និង​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដល់​សព្វថ្ងៃ ជាពិសេស​សម្តេច​តេជោ បាន​ជួយ​សង្គ្រោះ​ប្រជាជន​កម្ពុជា ជា​លើក​ទី​២ ក្នុង​កាលៈទេសៈ​ការរីក​រាលដាល​នូវ​ជំងឺ​ឆ្លងកូវី​ដ​-១៩​ទូទាំង​ពិភពលោក ដោយ​សម្តេច​បាន​ដាក់ចេញ​នូវ​វិធានការ​អន្តរាគមន៍​ជា​ច្រើន​យ៉ាង​មាន​ប្រសិទ្ធិភាព ក្នុង​ការប្រឆាំង​កូវី​ដ​-១៩ ស្ដារ​ស្ថានភាព​កម្ពុជា ឲ្យ​វិល​មក​រក​ភាពប្រក្រតី​យ៉ាង​ឆាប់រហ័ស និង​មាន​ឈ្មោះ​ជា​ប្រទេស​តូច បេះដូង​ធំ​។ លើសពីនេះ យើងទាំងអស់គ្នា ត្រូវ​បន្ត​ប្រឹងប្រែង​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត ប្តេជ្ញា បម្រើ ការពារ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បន្ត​ការដឹកនាំ​ពី​សម្តេច​តេជោ ដោយ​ដាក់​ចេញ​នូវ យុទ្ធសាស្ត្រ ចក្ខុវិស័យ ជា​បន្តបន្ទាប់​ដែល​មាន​ជំហរ​មុតមាំ​បន្ត​ថែរក្សា​ឲ្យបាន​នូវ សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និង​ការឯកភាព​ជាតិ​។​

​នៅ​ចុងបញ្ចប់​កម្មវិធី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើ​ដល់​បងប្អូន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​ជៀស​ឆ្ងាយ​អំពី អំពើ​អបាយមុខ គ្រប់​ប្រភេទ​ជាពិសេស ជៀស​ឆ្ងាយ​ពី គ្រឿងញៀន និង​សូម​អនុវត្ត​ឲ្យបាន​នូវ​គោលការណ៍​របស់​លោក​ចំនួន​ពីរ​គឺ ទី​១៖ ត្រូវ​ចេះ​តាមដាន​សុខភាព​ខ្លួនឯង​និង​ក្រុមគ្រួសារ​ឲ្យបាន​ជាប់​ជាប្រចាំ ក្នុង​១​ឆ្នាំ​ត្រូវ​ទៅ​មន្ទីរពេទ្យ​ឆែក​សុខភាព​យ៉ាងហោចណាស់​១​ឬ​២​ដង​ឲ្យបាន​ទៀងទាត់​។ ទី​២៖ ត្រូវ​ចេះ​ធ្វើ​ផែនការ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ធ្វើ​យ៉ាងណាឲ្យ​ចំណាយ​តិច​ជាង​ចំណូល និង​ដក​ប្រាក់​សន្សំ​ត្រៀម​ទុក​ប្រើប្រាស់​ក្នុងពេល​ចាំបាច់​៕​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.