ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង​៖ ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​ឯកឧត្តម រស់ វ​រុណ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥​។​

​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អនុរដ្ឋលេខាធិការ និង​ប្រតិភូ​ក្រសួងមហាផ្ទៃ ឯកឧត្តម​អភិបាលរង​ខេត្ត លោក​ឧត្តម​សេ​នី​មេបញ្ជាការ​កងកម្លាំង​ទាំង​៣ លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា លោក​អភិបាលក្រុង ស្រុក​ទាំង​៨ មេឃុំ ចៅសង្កាត់ និង​កងកម្លាំង​ទាំង​៣ សរុប​ប្រមាណ​២៥០​នាក់​។​

​ឯកឧត្តម​អភិបាលខេត្ត​មានប្រសាសន៍ថា ជា​ការពិត​ណាស់ ស្រប​នឹង​ស្ថានភាព នៃ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ដែល​ប្រទេសជាតិ យើង​មាន​នាពេល​បច្ចុប្បន្ន កត្តា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម គឺជា​បុរេ​លក្ខខណ្ឌ ដ៏​ចាំបាច់ និង​អាទិភាព​បំផុត ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​រួមគ្នា​ធានាឲ្យបាន ព្រោះ​កត្តា​ទាំងនេះ ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ ដែល​យើង​អាចនិយាយបាន​ថា “​មិន​មាន​ការអភិវឌ្ឍ​ណា មួយ​អាច​កើតឡើង ដោយ​គ្មាន​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​នោះ​ទេ​”​។
​ឯកឧត្តម​បន្ថែមថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ស្វាហាប់ និង​ឈ្លាសវៃ ប្រកប​ដោយ​ភាពប្រាកដនិយម និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់ចេញ​នូវ​ការធានា​មួយ​ចំនួន​រួមមាន​៖
– ការធានា​ការពារ​ឲ្យបាន​ជា​ដាច់ខាត​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សុវត្ថិភាព​សម្រាប់​ការ​រស់នៅ​ដោយ​ក្សេមក្សាន្ត​របស់​ប្រជាជន​គ្រប់រូប ហើយ​ការ​បន្ត​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​។​
– ការធានា​ក្នុង​ផ្នែក​បរិស្ថាន​គ្រប់​ដណ្តប់ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដែល​រាជរដ្ឋាភិបាល​ចាត់ទុក​ជា​មូលដ្ឋានគ្រឹះ​ដ៏​មាន​សារៈសំខាន់ គាំទ្រ​ដល់​ការអភិវឌ្ឍ ជាតិ ឈាន​ឆ្ពោះ​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ទន្ទឹម​នេះ​ដើម្បី​ធានា​ឲ្យសម្រេចបាន​នូវ​គោលដៅ និង​ចក្ខុវិស័យ​នេះ ពិតណាស់ ការពង្រឹង​ការអនុវត្ត គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព គឺជា​របៀបវារៈ​ដ៏​មាន​សារៈសំខាន់ និង​ចាំបាច់​បំផុត ។​

​ឯកឧត្តម រស់ វ​រុណ បាន​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​សំខាន់ៗ​មួយចំនួន​ដូចជា​៖
១- បន្ត​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធានា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អាច ផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​តាម​យន្តការ​ច្រកចេញចូល​តែ​មួយ​ដោយ​រលូន មាន​លក្ខណៈ សាមញ្ញ​ប្រកបដោយ​គុណភាព តម្លាភាព ភាពជឿ​ទុកចិត្ត​បាន និង​ទាន់​ពេលវេលា​កំណត់​។​
២- គ្រោង​រៀបចំ​កិច្ចប្រជុំ​តម្រង់​ទិស​កម្រិត​ថ្នាក់ដឹកនាំ អំពី​ការផ្តល់​សេវា​រដ្ឋបាល​តា​ម​យន្ត ការ​ច្រកចេញចូល​តែមួយ និង​ការសម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​តាម​ការិយាល័យ​ប្រជាពលរដ្ឋ​។​
៣- បន្ត​រៀបចំ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ដល់​ថ្នាក់ដឹកនាំ និង​បុគ្គល​ពាក់ព័ន្ធ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពាក់ព័ន្ធ​នឹង​ការផ្តល់​សេវា​រដ្ឋបាល​តា​ម​យន្តការ​ច្រកចេញចូល​តែ​មួយ និង​ការ សម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​តាម​ការិយាល័យ​ប្រជាពលរដ្ឋ​។​
៤- បន្ត​ពង្រឹង និង​ជំរុញ​អនុវត្ត​គ្រប់​វិធានការ​ជំនាញ សំដៅ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង​សុវត្ថិភាព​សង្គម ដោយ​ខិតខំ​លុបបំបាត់​នូវ​បញ្ហា​ប្រឈម​នានា ដែល​ទាក់ទង​នឹង ស្ថានភាព​សង្គម និង​កាត់បន្ថយ​នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ ពិសេស​បទល្មើស​ដែល​ជះ​ឥទ្ធិពល​ប៉ះ ពាល់​ដល់​ចិត្តសាស្ត្រ​សង្គម ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពភ័យខ្លាច ។
៥- ជំរុញ​សកម្មភាព​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ ដើម្បី​លើកកម្ពស់​គុណភាព សមត្ថភាព ប្រតិបត្តិការ​រប​ស់​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល ឱ្យ​ក្លាយជា​បង្អែក​ដ៏​រឹងមាំ​យ៉ាង​ពិតប្រាកដ និង​ត្រូវ​កសាង​កម្ម វិធី​បំប៉ន​ជំនាញ “​ការងារ​នគរបាល និង​សហគមន៍​” ព្រមទាំង​បំផុស​ចលនា ឱ្យមាន​ការចូលរួម​រៀន សូត្រ​ពី​សំណាក់​អាជ្ញាធរ ភូមិ​-​ឃុំ​-​សង្កាត់ ឱ្យបាន​យល់ដឹង និង​គាំទ្រ​ដល់​កិច្ចការ​នេះ​ផង​ដែរ​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.