ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ចាប់ខ្លួន​ថៅកែ​ម្នាក់ ក្រោយ​ចាប់រំលោភ និង​គំរាម​សម្លាប់​ក្មេងស្រី​អាយុ ១៤​ឆ្នាំ ដែល​ជា​ឈ្នួល​បម្រើ​

ចាប់ខ្លួន​ថៅកែ​ម្នាក់ ក្រោយ​ចាប់រំលោភ និង​គំរាម​សម្លាប់​ក្មេងស្រី​អាយុ ១៤​ឆ្នាំ ដែល​ជា​ឈ្នួល​បម្រើ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ឆ្នាំង​៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ចាប់ខ្លួន​បុរស​ម្នាក់ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៥ ពី​បទ​ចាប់រំលោភ និង​គំរាម​សម្លាប់​ក្មេងស្រី​ម្នាក់​អាយុ ១៤​ឆ្នាំ ដែល​ជា​ឈ្នួល​បម្រើ​។​

​ជនសង្ស័យ​មាន ឈ្មោះ ប៉ាង គឹម​ចាន់ អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន ដោយ​អនុវត្ត​តាម​ដីការ របស់​សាលាដំបូង​ខេត្ត​កពង់​ឆ្នាំង ពី​បទ​រំលោភ សេពសន្ថវៈ បង្ខាំ​មនុស្ស​ខុសច្បាប់ និង​គំរាម​សម្លាប់ កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤ នៅ​ភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​។​

​នៅក្នុង​ពាក្យបណ្តឹង​ក្មេងស្រី​រងគ្រោះ បានឱ្យដឹងថា ក្មេងស្រី​រងគ្រោះ​ជា​អ្នកបម្រើ​ការងារ​នៅផ្ទះ​របស់​ជនសង្ស័យ ។ ធ្វើការ​បាន​រយៈពេល​កន្លះ​ខែ​ឈ្មោះ ប៉ាង គឹម​ចាន់ បាន​ដូរ​ឱ្យ​ក្មេងស្រី​រងគ្រោះ​ទៅ​ជួយ​លក់​កាហ្វេ​គាត់​នៅ​តូប មួយទៀត​។ ក្រោយមក​ក៏​បាន​ដក​ក្មេងស្រី​រងគ្រោះ មក​ឱ្យ​ជួយ​លក់​ភីហ្សា​នៅ​ផ្ទះ​ស្ថិតនៅ​ភូមិ​កំពង់ប្រាសាទ​វិញ​។​

​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤ នៅវេលា ម៉ោង ៤​ទៀប​ភ្លឺ ខណៈ​ក្មេងស្រី​រងគ្រោះ​កំពុងតែ​ដេក​នៅលើ​គ្រែ​ក្រៅ​បន្ទប់​ក្នុង​ផ្ទះ ក៏​ស្រាប់តែ​ជនសង្ស័យ​ជា​ម្ចាស់ផ្ទះ បាន​ចេញ​មក​ចរចា​ឱ្យ​កុមារី​រងគ្រោះ ចំនួន ១០០​ដុល្លារ ជា​ថ្នូរ​នឹង​កា​រំលោភ តែ​នាង​មិន​ព្រម ទើប​ជនសង្ស័យ​ចាប់រំលោភ​រហូត​បាន​សម្រេច​។ ពេល​រំលោភ​រួច ជនសង្ស័យ​បាន​និយាយថា កុំ​និយាយ​ប្រាប់​គេ បើ​ក្មួយ​មិន​និយាយ​ក៏​អត់​មាន​អ្នកណា​ដឹង​ឡើយ​។ តែ​បើ​ហ៊ាន​និយាយ ពូ​នឹង​សម្លាប់ចោល​។ រយៈពេល ៥​ថ្ងៃក្រោយ​ជនសង្ស័យ ក៏​បាន​រំលោភ​កុមារី​រងគ្រោះ​លើក​ទី​២ ហើយ​និយាយ​គំរាម​ដូច​លើក​មុនដ​ដែរ​។ លុះ​ព្រឹក​ឡើង​ពេល​ក្មេងស្រី កំពុង​អង្គុយ​លាងចាន និង​កែវ ពេលនោះ​ស្រាប់តែ​ជនសង្ស័យ បាន​យក​លុយ​មក​បោះ​ឱ្យ ក្មេងស្រី​រងគ្រោះ​ចំនួន ២០​ម៉ឺន​រៀល មួយសន្ទុះ​ក្រោយមក​ប្រពន្ធ​របស់​ជនសង្ស័យ​បាត់​លុយ ២០​ម៉ឺន​រៀល ទើប​បែក​រឿងប្តី​ចាប់រំលោភ​កូន​ឈ្នួល​។​

​នៅពេល​ដែល​បាន​ដឹង​ហើយ​, ប្រពន្ធ​ជនសង្ស័យ​ក៏​បាន​ហាម​ជនរងគ្រោះ​មិន​ឱ្យ​និយាយ​ប្រាប់​អ្នកណា​ឡើយ​។ ចំណែក​លុយ​ចំនួន​២០​ម៉ឺន​រៀល​នោះ ប្រពន្ធ​ជនសង្ស័យ បាន​ដកហូត​ទៅវិញ​បាត់ទៅ​។ ដោយ​ខ្លាច​ការគំរាមកំហែង ពី​ជន​ខាងលើ កុមារី​រងគ្រោះ​ស៊ូទ្រាំ​បន្ត​ធ្វើ​ការងារ​រហូត​គ្រប់​មួយខែ ដើម្បី​សុំ​បើ​កលុយ​។​

​លុះ​រហូត​ដល់​ថ្ងៃ​បើក​ប្រាក់ខែ គឺ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ទើប​កុមារី​ប្រាប់​ថៅកែ​ថា សុំ​ឈប់​ធ្វើការ​ហើយ​។ ពេល​មកដល់​ផ្ទះ ក៏​និយាយ​ពី​ដំណើរ​រឿង​ប្រាប់​ម្តាយ ហើយ​ម្តាយ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​តែម្តង​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.