ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ដាក់​គោលការណ៍​៦​ចំណុច ដល់​មន្ត្រីនគរបាល ឲ្យ​យកទៅ​អនុវត្ត​ទទួលបា​ន​ប្រសិទ្ធិភាព​ខ្ពស់​

​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ដាក់​គោលការណ៍​៦​ចំណុច ដល់​មន្ត្រីនគរបាល ឲ្យ​យកទៅ​អនុវត្ត​ទទួលបា​ន​ប្រសិទ្ធិភាព​ខ្ពស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ធំ​)៖ នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មីនា និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ខែ​មេសា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កំពង់ធំ ដោយ​មាន​ការចូលរួម​ពី​មន្ត្រីនគរបាល​ជាតិប្រមាណ​២៧៩​នាក់​។​

​លោក​ឧត្តមសេនីយ៍ទោ ហេង សុផល បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​កងកម្លាំង​នគរបាលជាតិ​គ្រប់​លំដាប់ថ្នាក់ ដែល​បងប្អូន​យក​អស់​កម្លាំងកាយ​ចិត្ត ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី ភារកិច្ច ប្រកបដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ធ្វើ​ឲ្យ​បទល្មើស​គ្រប់​ប្រភេទ​មាន​ការថយចុះ​ជា​បន្តបន្ទាប់ គួរ​ជាទី​មោទនៈ​។​

​បន្ថែម​លើ​ប្រសាសន៍​សំណេះសំណាល លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត បាន​ដាក់ចេញ​នូវ​គោលការណ៍​៦​ចំណុច​ដល់​ផែន​ការងារ​ជំនាញ​រួមមាន​៖

*​ទី​១៖ ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ត្រូវ​បង្ក្រាប​ដូច​ភ្លៀងរលឹម អនុវត្តន៍​តាម​ទិស​ស្លោក​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ៣​កុំ ១​រាយការណ៍​៖

*​កុំ​ពាក់ព័ន្ធ​៖ កុំ​ជួញដូរ កុំ​ចែកចាយ កុំ​ធ្វើ​ខ្នងបង្អែក កុំ​ឃុបឃិត និង​កុំ​ប្រើប្រាស់​គ្រឿងញៀន​។​
*​កុំ​អន្តរាគមន៍​៖ កុំ​រារាំង​ការ​រ​អនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន ទោះបីជា​ក្រុម​គ្រួសារ សាច់ញាតិ ឬ​មិត្ត​ភក្កិ​ក៏ដោយ​។​
*​កុំ​លើកលែង​៖ កុំ​បន្ធូរបន្ថយ​ការអនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឌជន​គ្រឿងញៀន​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​អនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់ និង​ស្មោះត្រង់​វិជ្ជាជីវៈ​របស់​ខ្លួន ហើយ​ជន​គ្រប់​រូប​ត្រូវ​គោរព និង​អនុវត្ត​ច្បាប់​។​

*​មួយ​រាយការណ៍​៖ ត្រូវ​រាយការណ៍ ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​អំពី​មុខសញ្ញា​ជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំង​កែច្នៃ​ផលិត និង​ទីតាំង​ស្តុក​ទុក​គ្រឿងញៀន​ខុសច្បាប់​ដល់​សមត្ថកិច្ច​។​

*​ទី​២៖ ការងារ​ព្រហ្មទណ្ឌ ប្រើប្រាស់​វិធានការ​ជំនាញ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស លួច ឆក់ ប្លន់ និង​ល្បែងស៊ីសង​ខុសច្បាប់​។​
*​ទី​៣៖ ការងារ​ចរាចរណ៍​ផ្លូវគោក បង្កើន​ការផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍ តាម​គ្រឹះស្ថាន សាលារៀន គោលដៅ​ងាយ​រងគ្រោះ បញ្ជ្រាប​ចំណេះដឹង និង​ពញ្ញាក់​ស្មារតី​ដល់​ប្រជាពលរដ្ឋ ឲ្យមាន​ការយល់ដឹង​និង​មាន​ការប្រុងប្រយ័ត្ន ដើម្បី​ចូលរួម​គោរព​ច្បាប់​គ្រប់ៗ​គ្នា​, បន្ត​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ឲ្យមាន​កម្រិត រក្សា​បាន​អាយុជីវិត ទ្រព្យសម្បត្តិ​។​
*​ទី​៤៖ ពង្រឹង​ការងារ​គ្រប់គ្រង​មុខសញ្ញា​ក្មេង​ទំនើង​, មុខសញ្ញា​ចេញពី​ពន្ធនាគារ និង​ការងារ​គ្រប់គ្រង​ដីកា​។​
*​ទី​៥៖ ពង្រឹង​ការគ្រប់គ្រង ដឹកនាំ​បញ្ជា ក្នុង​ការអនុវត្ត តួនាទី ភារកិច្ច ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​
*​ទី​៦៖ បង្កើន​ការ​សាមគ្គីភាព កិច្ចសហការ​ល្អ ជាមួយ​មន្ត្រី​រាជការ ប្រជាពលរដ្ឋ គ្រប់​ស្រទាប់វណ្ណៈ ទូទាំង​ខេត្ត​។​

​ដោយឡែក​ការងារ​អគ្គិភ័យ និង​សង្គ្រោះ​បន្ត​ត្រួតពិនិត្យ សម្ភារ​មធ្យោបាយ ឧបករណ៍​បច្ចេកទេស បម្រើឲ្យ​កិច្ចប្រតិបត្តិការ​សង្គ្រោះ បន្ត​ចុះ​ផ្សព្វផ្សាយ អប់រំ បញ្ហា​អគ្គិភ័យ និង​ចែកលេខ​ទូរស័ព្ទ ទំនាក់ទំនង សម្រាប់​កិច្ច​អន្តរាគមន៍ ដល់​ប្រជាពលរដ្ឋ​។​

​ជាថ្មី​ម្តងទៀត លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ បាន​ផ្ដាំផ្ញើ​កងកម្លាំង​ត្រូវ​គោរព​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​អភិក្រម​ទាំង​៥ របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ «​ឆ្លុះ​កញ្ចក់ ងូតទឹក ដុះ​ក្អែល ព្យាបាល និង​វះកាត់​»៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.