ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន អញ្ជើញ​សម្ពោធ​មណ្ឌល​សុខភាព​ឃុំ​ពាម​កោះ​ស្នា និង​បើក​ការដ្ឋាន​សាងសង់​សំណង់​ទ្វារ​ទឹក​ព្រែក​តា​យី នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម

ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន អញ្ជើញ​សម្ពោធ​មណ្ឌល​សុខភាព​ឃុំ​ពាម​កោះ​ស្នា និង​បើក​ការដ្ឋាន​សាងសង់​សំណង់​ទ្វារ​ទឹក​ព្រែក​តា​យី នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ចាម​)៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ចាម និង​លោកស្រី លាង វួ​ច​ឆេង ហ៊ុន​ណេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មណ្ឌល​សុខភាព​ឃុំ​ពាម​កោះ​ស្នា និង​បើក​ការដ្ឋាន​សាងសង់​សំណង់​ទ្វារ​ទឹក​ព្រែក​តា​យី នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​ចូលរួម​អបអរសាទរ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ដែល​ទទួលបាន​សមិទ្ធ​ផល​ថ្មី​នៅ​ពេល​នេះ​។ ឯកឧត្តម​សន្ដិ​បណ្ឌិត ក៏​បាន​ថ្លែងអំណរគុណ លោកស្រី លាង វួ​ច​ឆេង ហ៊ុន​ណេង ដែល​បាន​ចំណាយ​ធនធាន​ផ្ទាល់ខ្លួន និង​កៀរគរ​សប្បុរសជន​ជួយ​សាងសង់​អគារ​មណ្ឌល​សុខភាព​នេះ​។​

​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​ចាត់ទុកថា នេះ​ជា​ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​ជាតិ និង​គាំទ្រ លើកកម្ពស់​វិស័យ​សុខាភិបាល​។ ចំពោះ​មណ្ឌល​សុខភាព គឺជា​ទីតាំង​ដែល​ជួយសង្គ្រោះ អាយុជីវិត​មនុស្ស ដូច្នេះ​ត្រូវ​បាន​ចាត់ទុកថា ជា​ការ​ធ្វើ​បុណ្យ​ដ៏​ធំ​មួយ​ផងដែរ​។​

​ក្នុងន័យនេះ ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​ក្រើនរំលឹក​ប្រជាពលរដ្ឋ​ត្រូវ​គិតគូរ​ពី​សុខភាព ដោយ​ផ្ដោត​សំខាន់​លើ​ចំណីអាហារ ពោល​ត្រូវ​ទទួល​ទាន តិច​អំបិល ស្ករ កាត់បន្ថយ​ភេសជ្ជៈ​ផ្អែម និង​ហាត់ប្រាណ​ទៀងទាត់​។ លើសពីនេះ ពិនិត្យ​សុខភាព ទៀងទាត់ ថ្នាំ​ទៀត​ទាត់​។​

​ឯកឧត្តម​បន្ដថា ទោះបីជា​គ្រូពេទ្យ ពូកែ ឧបករណ៍​ទំនើប​ក៏ដោយ បើ​មិន​ថែ​សុខភាព ពេទ្យ​មិន​អាច​ជួយ​បានទេ ពោល​បញ្ហា​នានា​អាច​ដោះស្រាយបាន តែបើ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ គឺ​ប៉ះពាល់​អាយុជីវិត​។ ដោយឡែក ចំពោះ​លោកគ្រូ អ្នក​គ្រូពេទ្យ បុគ្គលិក​សុខាភិបាល ឯកឧត្តម​បាន​កោតសរសើរ​អ្វី​ដែល​បាន​លះបង់ ជួយសង្គ្រោះ​ជីវិត​ពលរដ្ឋ ដោយ​ត្រូវ​ចាំ​ថា គ្មាន​ណា​បាន​បុណ្យ​ជាង​គ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល​ឡើយ ដូច្នេះ​ត្រូវ​បំពេញ​តួនាទី​តាម វិជ្ជ​ជីវៈ​ពេទ្យ និង​ក្រមសីលធម៌​។​

​យោងតាម​របាយការណ៍​របស់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានឲ្យដឹងថា អគារ​មណ្ឌល​សុខភាព​ឃុំ​ពាម​កោះ​ស្នា កសាង​ដំបូង​ឡើង នៅ​ឆ្នាំ​១៩៩៨ ក្រោម​ការផ្តួចផ្តើម និង​ការចំណាយ​ថវិកា​ផ្ទាល់​របស់ សម្ដេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង​។ នៅ​ឆ្នាំ​២០២៤ លោកស្រី លាង វួ​ច​ឆេង ហ៊ុន​ណង បាន​មើលឃើញ​ពី​ការលំបាក​ក្នុង​ការផ្តល់​សេវា ដោយ​អគារ​នោះ​នៅ​តូច និង​គ្មាន​បន្ទប់ គ្រប់គ្រាន់​សម្រាប់​ផ្តល់​សេវា និង​បុគ្គលិក​សម្រាក​យាម​ប្រចាំការ​ពេលយប់ លោកស្រី​ក៏​មាន​បំណង​ចង់​ពង្រីក​សេវា​ឲ្យបាន​ច្រើន​បន្ថែមទៀត នៅក្នុង​មណ្ឌល​សុខភាព​ពាម​កោះ​ស្នា ដើម្បី​ជា​បង្អែក​របស់​ប្រជាជន សម្រាប់​៣​ឃុំ​តាម​មាត់​ទន្លេ មាន​ឃុំ​ពាម​កោះ​ស្នា ឃុំ​ព្រះ​អណ្តូង ឃុំ​ខ្ពប​តា​ងួន ដោយ​បាន​សម្រេចចិត្ត​សាងសង់​អគារ​ថ្មី​១​ខ្នង​។​

​អគារ​ថ្មី​នេះ មាន​ទទឹង ១៣​ម៉ែត្រ បណ្តោយ​១៩​ម៉ែត្រ មាន​៨​បន្ទប់ មាន វេរ៉ង់ដា​ខាងមុខ សម្រាប់​រថយន្ត​គិលានសង្គ្រោះ​ដឹក​អ្នកជំងឺ​ឡើង​-​ចុះ ព្រមទាំង​បាន​ចាក់សាប ទំហំ​២,៦០​ម៉ែត្រ គុណ​៤,១០​ម៉ែត្រ សម្រាប់​ដាក់​ផ្ទុះ​ធ្វើ ពី​ដែក​ប្រក់​ក្បឿង ចំនួន​១​ខ្នង​, ឃ្លាំង​ដាក់​សម្ភារៈ ១​ខ្នង ទំហំ ៣,៦០​ម៉ែត្រ គុណ​៤​ម៉ែត្រ​, រោង​ដាក់​ឡាន ១​ខ្នង​ទំហំ ៥​ម៉ែត្រ​គុណ​៨,២០​ម៉ែត្រ​, ធ្វើ​របង​ព័ទ្ធជុំវិញ ព្រមទាំង​ក្លោងទ្វារ មាន​បំពាក់​ស្លាក​មណ្ឌល​សុខភាព​រួចជាស្រេច​តែម្តង សរុប​ថវិកា ១៤៥,៦៧៨.៨៩​ដុល្លារ​។​

​ដោយឡែក ចំពោះ​សំណង់​ទ្វារ​ទឹក​ព្រែក​តា​យី​ដែល​ត្រូវ​បើក​ការដ្ឋាន​សាងសង់​វិញ មានលទ្ធភាព​ស្តុក​ទឹក​ប្រមាណ​៤៥០,០០០​ម៉ែត្រ​ត្រីគុណ មាន​ប្រជាពលរដ្ឋ អ្នកទទួលផល​ចំនួន​៤​ភូមិ គឺ​ភូមិ​ពាម​ក្នុង ភូមិ​ដី​លើ ភូមិ​ពាម​ក្រៅ និង​ភូមិ​ទទួលរ​ការ ស្មើនឹង ១,៦៤៥​គ្រួសារ និង​មាន​លទ្ធភាព​ស្រោចស្រព​បន្ថែ​លើ​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវប្រាំង ៤២២​ហិច​តា ដំណាំ​រួមផ្សំ ចំនួន ១២​ហិច​តា សរុប​ចំនួន​៤៣៤​ហិច​តា​។ ដោយ​មើលឃើញ​ការលំបាក​នេះ និង​ដើម្បី​ជួយ​សម្រួល ដល់​ការលំបាក​រដ្ឋបាលខេត្ត បាន​គោរព​ស្នើសុំ​សម្ដេចនាយក​រដ្ឋមន្ត្រី ដើម្បី​អនុញ្ញាត​ឲ្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចុះ​សិក្សា វាយតម្លៃ ឈាន​ទៅ​ដល់​ការបើក​ការដ្ឋាន​សាងសង់ សំណង់​ទ្វា​ទឹក​ព្រែក​តា​យីនា​ថ្ងៃនេះ​។​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងអំណរគុណ​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ដែល​តែងតែបាន​គាំទ្រ និង​ជួយ​ជំរុញ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ផ្នែក​ស្មារតី សម្ភារ បរិក្ខា​នានា​គាំទ្រ​ដល់​វិស័យ​សុខាភិបាល ក្នុង​ខេត្ត និង​សូម​គោរព​ថ្លែងអំណរគុណ លោកស្រី លាង រួច​ឆេង ហ៊ុន​ណេង បាន​ចំណាយ​ធនធាន​ផ្ទាល់​ខ្លួន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​សុខាភិបាល​នៅ​ស្រុក​ស្ទឹងត្រង់​ដែល​តាមរយៈ​សមិទ្ធផល​ថ្មី នៅ​មណ្ឌល​សុខភាព​ពាម​កោះ​ស្នា​នា​ថ្ងៃនេះ ពិតជា​បាន​រួមចំណែក​ជាមួយ រាជរដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​សុ​ខ​មាល​ភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.