ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

ក្រោម​ដំណក់ទឹកភ្លៀង​យប់​ថ្ងៃ​១៧​កម្លាំង​សឹក​រង ខេត្ត​កំពង់ឆ្នាំង​សហការ និង​កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥១.៥២.៥៣ ចុះ​បង្ក្រាប​បទល្មើស​ហ៊ុំ​សម្រាស់​នៅ​ចំណុច​ព្រែក​តា​សោម​ឃុំ​ផាត់​សណ្ដាយ​ស្រុក​កំពង់ស្វាយ​

ក្រោម​ដំណក់ទឹកភ្លៀង​យប់​ថ្ងៃ​១៧​កម្លាំង​សឹក​រង ខេត្ត​កំពង់ឆ្នាំង​សហការ និង​កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥១.៥២.៥៣ ចុះ​បង្ក្រាប​បទល្មើស​ហ៊ុំ​សម្រាស់​នៅ​ចំណុច​ព្រែក​តា​សោម​ឃុំ​ផាត់​សណ្ដាយ​ស្រុក​កំពង់ស្វាយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ឆ្នាំង​៖ ក្រោម​ដំណក់ទឹកភ្លៀង​នៅ​យប់​ថ្ងៃទី​១៧ ខែ​មិនា ឆ្នាំ​២០២៥ កម្លាំង​សឹក​រង​ខេត្ត​កំពង់ឆ្នាំង សហការ និង​កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥១.៥២. នឹង​៥៣ ចុះ​ល្បាត អនុវត្ត​តាម​បទបញ្ជា​ថ្នាក់លើ បាន​ប្រទះ​ឃើញ​ជនល្មើស​លួច​ហ៊ុំ​សម្រាស់ដែ​រ​មាន​ទំហំ​ធំៗ ស្ថិតនៅ​ភូមិ​តា​សោម​ឃុំ​ផាត់​សណ្ដា​យ ស្រុក​កំពង់ស្វាយ​ខេត្ត​កំពង់ធំ ត្រូវបាន​កម្លាំង​កងទ័ព ច្រើន​នាក់ ចុះ​ប្រតិបត្តិការ​ដោយ​កម្លាំង​សឹក​រង​ខេត្ត​កំពង់ឆ្នាំង សហការ​ជាមួយ នឹង​កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥១,៥២,៦៣ បាន​ចុះ​បង្ក្រាប​រុះរើ​សម្រាស់​ធំៗ​ទាំងនេះ និង​បំផ្លាញចោល នឹង​កន្លែង​រីឯ​ម្ចាស់​សម្រាស់​បានដាក់​ឌឺ​ម៉ង់​ប្រុច ។

​ប្រជា​នេសាទ​បាន​អោយដឹង​បន្តថា​៖ ពួកគាត់​ជា​អ្នក​រស់នៅ​តាម​ទន្លេ មុខរបរ​ដាក់​មង​ចងសន្ទូច​នេះ គាត់​បាន​ធ្វើ​តាំងពី​ដូនតា តែ​ពួកគាត់​មាន​ការលំបាក​យ៉ាងខ្លាំង​ពេល​រដូវ​សម្រាស់​នេះ​តែម្តង ព្រោះ​ពួក​ម្ចាស់​សម្រាស់​ធំៗ​ទាំងនោះ ក្រៅ​ពី​ដាក់​មែកឈើ​ចុះ​ក្នុង​ទឹកទន្លេ​ហើយ ពួកគេ​នៅ​អូស​ដើម​កំប្លោក​មក​ដាក់​ពីលើ​ទៀត នាំអោយ​ពួកគាត់​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​ចេញ​ចូល​ផ្ទះ និង​យក​អ្នក​ជម្ងឺ​ទៅ​មន្ទីរពេទ្យ​ជា​ដើម​។ ហើយ​ម្យ៉ាងទៀត ពេល​ពួកគាត់​រាយ​មង​ចងសន្ទូច គឺ​ពួក​ម្ចាស់​សម្រាស់​ទាំងនោះ គឺ​ពួកគេ​បាន​ដេញ​ពួកគាត់​មិន​អោយ​ពួកគាត់​នេសាទ​ក្បែរៗ​សម្រាស់​របស់​ពួកគេ​ឡើយ​។

​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​ជា​លក្ខណៈ​គ្រួសារ​ពេល​ឃើញ​មាន​កម្លាំង​កងទ័ព​ចុះ​មក​បង្ក្រាប​បែបនេះ ពួកគាត់​ជា​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​មាន​ចិត្ត​សប្បាយ និង​សង្ឃឹម ថា​ភោកផល​ត្រី​ទឹកសាប នឹង​សំបូរ​ឡើងវិញ​។

​ក្រៅ​ពី​បទល្មើស​សម្រាស់ និងរ​បាំងសាច់​អួន នៅពេល​យប់​មាន​បទល្មើស រុញ​ចូន​ដោយ​ម៉ាស៊ីន ឆក់​ក្តៅ ឆក់​ត្រជាក់​ជាច្រើន កើតឡើង​នៅក្នុង​តំបន់​បឹង​ទន្លេសាប​ដូចជា​ករណី​ឆក់​ត្រជាក់​ខាង​កងកម្លាំង​កងពល​តូច​ថ្មើរជើង​លេខ​៥១,៥២,៥៣ សហការ និង​កម្លាំង​សឹក​រង​ខេត្ត​កំពង់ឆ្នាំង​បង្ក្រាប​បាន​ជា​បណ្ដើរៗ​។ បើ​និយាយ​រឿង​លោក​មន្ត្រី​ជំនាញ​ឃុំ ផាត់​សណ្ដាយ​វិញ​ស្ងាត់​ដូច​ចោរលួច​សេះ នេះ​ជា​សម្តី​របស់​ប្រជាពលរដ្ឋ​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.