ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

​ពី​ពន្ធនាគារ PJ ស្ត្រី​វ័យក្មេង​ម្នាក់ លាតត្រដាង អំពី​«​ផលកម្ម​នៃ​ចំណង​ស្នេហ៍​ក្នុង​វិថី​គ្រឿងញៀន​…»

​ពី​ពន្ធនាគារ PJ ស្ត្រី​វ័យក្មេង​ម្នាក់ លាតត្រដាង អំពី​«​ផលកម្ម​នៃ​ចំណង​ស្នេហ៍​ក្នុង​វិថី​គ្រឿងញៀន​…»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពី​យុវតី​ស្រស់​សោភា​នៅ​ខេត្ត​កំពង់ធំ ក្លាយជា​អ្នកទោស​ពី​បទល្មើស​គ្រឿងញៀន ស្ត្រី​វ័យក្មេង សំបុរ​ស ខ្ពស់​ស្ដើង​មួយរូប មិន​អល់អែក​ឡើយ​ក្នុងការ​លាតត្រដាង​អំពី​រឿងរ៉ាវ​ជីវិត​ដែល​ផុងខ្លួន​កសាង​កំហុស​ចំពោះ​គ្រួសារ និង​សង្គមជាតិ ដោយសារ​តែ​ចំណង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​។

​រៀបរាប់​ប្រាប់​មន្ត្រី​ព័ត៌មាន​នៃ​ក្រុម​អ្នកនាំពាក្យ​ក្រសួង​មហា​ផៃ្ទ​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៥ ក្នុង​កិច្ច​សម្ភាស​នៅ​បណ្ណាល័យ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) សោភា (​ឈ្មោះ​ជំនួស​) បាន​រម្លឹកថា ដំបូង​ឡើយ​នាង​បាន​បើក​ចិត្ត​ទទួល​យក​ក្ដី​ស្រលាញ់ ជាមួយ​បុរស​ម្នាក់​ដែល​ជា​កូន​អ្នក​រស់នៅ​ភ្នំពេញ​រហូត​ប្រែ​ពី​អ្នក​ស្គាល់គ្នា​ធម្មតា​ទៅ​ជា​សង្សារ​ដើរលេង​ជាមួយ​គ្នា​ទាំង​យប់​ទាំង​ថ្ងៃ​។

​សោភា អះអាងថា ពី​ដំបូង​នៃ​ចំណង​ស្នេហ៍​នោះ នាង​ពុំ​បាន​ដឹងថា​បុរស​នោះ​ជា​អ្នក​ប្រើប្រាស់ និង​លក់​គ្រឿងញៀន​ឡើយ លុះ​ស្រលាញ់គ្នា​បាន​ជាង​មួយ​ឆ្នាំ​ក្នុង​ជីវិត​ដូច​ប្ដី​ប្រពន្ធ ទើប​នាង​ដឹង​អំពី​រឿងនេះ​។ បន្ទាប់ពី​ដឹង​រឿង​សង្សារ​ជា​អ្នកលក់​គ្រឿងញៀន ដោយ​ក្ដី​ស្រលាញ់ រូប​នាង​ក៏​ព្យាយាម​លួងលោម និង​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​នេះដែរ ប៉ុន្តែ​ការព្យាយាម​នោះ​បាន​បរាជ័យ និង​ថែម​ទាំង​ផ្ដល់​លទ្ធផល​ផ្ទុយ​មកវិញ គឺ​ត្រូវ​បុរស​ជា​សង្សារ​បញ្ចុះបញ្ចូល រហូត​ឥទ្ធិពល​ក្តីស្រលាញ់​ធ្វើឱ្យនាង សម្រេចចិត្ត​ដើរ​លើ​ផ្លូវ​នេះ​ជាមួយ​សង្សារ​។

​ទីបំផុត ផ្លូវ​អន្តរាយ​នេះ​បាន​មក​ដល់​ទីបញ្ចប់​! សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​ឈាន​ទៅ​ចាប់​ខ្លួន​នាង និង​សង្សារ ព្រមទាំង​បក្ខពួក​ជា​បន្តបន្ទាប់​។ «​ខ្ញុំ​លក់​សម្រាប់​អ្នក​ដើរលេង​យប់​ជាប្រចាំ​រហូតដល់​បែកធ្លាយ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ពេលនោះ​នាង​ខ្ញុំ​មិន​ហ៊ាន​ប្រាប់​ឪពុក​ម្តាយ​ឱ្យបាន​ដឹង​រឿង​នោះ​ទេ​ដោយសារ​ភាព​អៀនខ្មាស លុះ​ពេល​ឃុំខ្លួន​នៅ​ពន្ធនាគារ​ទើប​គាត់​បាន​ដឹង​នូវ​ព័ត៌មាន​នេះ​»​។ នាង​បាន​បន្ត​ទាំង​ទឹកភ្នែក​រលីងរលោង​ថា «​នៅពេលដែល​ខ្ញុំ​ត្រូវ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ ពេលវេលា​មួយ​ដែល​ខ្ញុំ​នឹកឃើញ​មុនគេ គឺ​ឪពុកម្តាយ នឹក​ដំបូន្មាន​ដែល​គាត់​ធ្លាប់​ប្រៀនប្រដៅ​គ្រប់បែបយ៉ាង ហើយ​គាត់​ធ្លាប់​បាន​ហាមប្រាម មិន​ឱ្យ​ខ្ញុំ​ឡើង​មក​ធ្វើការ​នៅ​ភ្នំពេញ​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ព្រមស្តាប់​គាត់ និង​ជឿ​តាម​ការ​លួង​ពី​សង្សារ​ផង​ទើប​ជួប​លទ្ធផល​បែប​នេះ​»​។

​ឆ្លងកាត់​នូវ​បទពិសោធ​នេះ សោភា ក៏​បាន​បង្ហាញ​នូវ​ភាព​សោកស្តាយ​រាល់​កំហុសឆ្គង ព្រោះតែ​ការមិន​ស្តាប់បង្គាប់ ទើប​ធ្វើឱ្យ​ខ្លួន​មាន​វិប្បដិសារី​រហូតមកដល់​សព្វថ្ងៃ​។ នារី​រូបនេះ​បាន​បន្ថែម​ថា​ក្រោយ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​មួយ​រយៈ និង​ទទួលបាន​ការអប់រំ​ណែនាំ​ពី​មន្ត្រី​ពន្ធនាគារ​នូវ​ដំបូន្មាន​ល្អៗ «​នាង​ខ្ញុំ​មានការ​ភ្ញាក់រលឹក និង​បាន​ផ្លាស់ប្តូរ​ចិត្តគំនិត ហើយ​ខ្ញុំ​សូម​ប្តេជ្ញាចិត្ត​នៅពេល​ដែល​ចាកចេញ​ពី​ពន្ធនាគារ ខ្ញុំ​សន្យាថា​នឹង​ធ្វើ​ជា​ពលរដ្ឋ​ល្អ កូន​ល្អ ស្តាប់​បង្គាប់​ឪពុក​ម្តាយ ថែរក្សា​កិត្តិយស​គ្រួសារ​មិន​ឱ្យ​រឿង​នេះ​កើតឡើង​ជា​លើក​ទី​ពី​ឡើយ​»​។

​រៀបរាប់​ដោយ​អួលដើមករ និង​ទាំង​ទឹកមុខ​ក្រហម នារី​ដែល​ចាញ់បោក​ការ​លួងលោម​របស់​សង្សារ​រូបនេះ បាន​លើកដៃ​សំពះ​ខ​មាល​ទោស​អ្នកមានគុណ​របស់​ខ្លួន​ពី​ចម្ងាយ និង​បាន​ផ្តាំផ្ញើ​ដល់​ដល់​បងប្អូន​ទាំងអស់​សូម​កុំ​ជ្រើសរើស​យក​មុខរបរ​នេះ​ដូច​រូបនាង ព្រោះ​ធ្វើឱ្យ​ប៉ះ​ធ្ងន់ធ្ងរ​ដល់​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​ទាំងមូល​៕

​ដោយ សេង បូ​លីន
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.