ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ

​មន្ដ្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ណែនាំ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង បន្ត​ពង្រឹង និង​ជំរុញ អនុវត្ត​គ្រប់​វិធានការ​ជំនាញ សំដៅ​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​សង្គម​

​មន្ដ្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ណែនាំ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង បន្ត​ពង្រឹង និង​ជំរុញ អនុវត្ត​គ្រប់​វិធានការ​ជំនាញ សំដៅ​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​សង្គម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង ៖ ឯកឧត្តម រស់ វ​រុណ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ណែនាំ​រដ្ឋបាល​ខេត្ត​ស្វាយរៀង បន្ត​ពង្រឹង និង​ជំរុញ​អនុវត្ត​គ្រប់​វិធានការ​ជំនាញ សំដៅ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង​សុវត្ថិភាព​សង្គម ដោយ​ខិតខំ​លុបបំបាត់​នូវ​បញ្ហា​ប្រឈម​នានា​។​

​ការលើកឡើង​របស់ ឯកឧត្តម រស់ វ​រុណ នា​ឱកាស​អញ្ជើញ​ជា​អធិបតី​រួមជាមួយ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​២ ឆ្នាំ ២០២៥ របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៥​នេះ​។

​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​អនុរដ្ឋលេខាធិការ និង​ប្រតិភូ​ក្រសួងមហាផ្ទៃ ឯកឧត្តម​អភិបាលរង​ខេត្ត លោក​ឧត្តម​សេ​នី​មេបញ្ជាការ​កងកម្លាំង​ទាំង​៣ លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា លោក​អភិបាលក្រុង ស្រុក​ទាំង​៨ មេឃុំ ចៅសង្កាត់ និង​កងកម្លាំង​ទាំង​៣ សរុប​ប្រមាណ​២៥០​នាក់​។​

​ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា ជា​ការពិត​ណាស់ ស្រប​នឹង​ស្ថានភាព នៃ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ដែល​ប្រទេសជាតិ យើង​មាន​នាពេល​បច្ចុប្បន្ន កត្តា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម គឺជា​បុរេ​លក្ខខណ្ឌ ដ៏​ចាំបាច់ និង​អាទិភាព​បំផុត ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​រួមគ្នា​ធានាឲ្យបាន ព្រោះ​កត្តា​ទាំងនេះ ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ ដែល​យើង​អាចនិយាយបាន​ថា «​មិន​មាន​ការអភិវឌ្ឍ​ណា មួយ​អាច​កើតឡើង ដោយ​គ្មាន​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​នោះ​ទេ​»​។

​ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ស្វាហាប់ និង​ឈ្លាសវៃ ប្រកប​ដោយ​ភាពប្រាកដនិយម និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់ចេញ​នូវ​ការធានា​មួយ​ចំនួន រួមមាន​៖

– ការធានា​ការពារ​ឲ្យបាន​ជា​ដាច់ខាត​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សុវត្ថិភាព​សម្រាប់​ការ​រស់នៅ​ដោយ​ក្សេមក្សាន្ត​របស់​ប្រជាជន​គ្រប់រូប ហើយ​ការ​បន្ត​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

– ការធានា​ក្នុង​ផ្នែក​បរិស្ថាន​គ្រប់​ដណ្តប់ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដែល​រាជរដ្ឋាភិបាល​ចាត់ទុក​ជា​មូលដ្ឋានគ្រឹះ​ដ៏​មាន​សារៈសំខាន់ គាំទ្រ​ដល់​ការអភិវឌ្ឍ ជាតិ ឈាន​ឆ្ពោះ​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ទន្ទឹមនេះ ដើម្បី​ធានា​ឲ្យសម្រេចបាន​នូវ​គោលដៅ និង​ចក្ខុវិស័យ​នេះ ពិតណាស់ ការពង្រឹង​ការអនុវត្ត គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព គឺជា​របៀបវារៈ​ដ៏​មាន​សារៈសំខាន់ និង​ចាំបាច់​បំផុត​។​

​នា​ឱកាស​នោះ ឯកឧត្តម រស់ វ​រុណ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​សំខាន់ៗ មួយចំនួន ដូចជា​៖

១- បន្ត​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធានា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អាច ផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​តាម​យន្តការ​ច្រកចេញចូល​តែ​មួយ​ដោយ​រលូន មាន​លក្ខណៈ សាមញ្ញ​ប្រកបដោយ​គុណភាព តម្លាភាព ភាពជឿ​ទុកចិត្ត​បាន និង​ទាន់​ពេលវេលា​កំណត់​។​

២- គ្រោង​រៀបចំ​កិច្ចប្រជុំ​តម្រង់​ទិស​កម្រិត​ថ្នាក់ដឹកនាំ អំពី​ការផ្តល់​សេវា​រដ្ឋបាល​តា​ម​យន្ត ការ​ច្រកចេញចូល​តែមួយ និង​ការសម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​តាម​ការិយាល័យ​ប្រជាពលរដ្ឋ​។​

៣- បន្ត​រៀបចំ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ដល់​ថ្នាក់ដឹកនាំ និង​បុគ្គល​ពាក់ព័ន្ធ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពាក់ព័ន្ធ​នឹង​ការផ្តល់​សេវា​រដ្ឋបាល​តា​ម​យន្តការ​ច្រកចេញចូល​តែ​មួយ និង​ការ សម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​តាម​ការិយាល័យ​ប្រជាពលរដ្ឋ​។​

៤- បន្ត​ពង្រឹង និង​ជំរុញ​អនុវត្ត​គ្រប់​វិធានការ​ជំនាញ សំដៅ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង​សុវត្ថិភាព​សង្គម ដោយ​ខិតខំ​លុបបំបាត់​នូវ​បញ្ហា​ប្រឈម​នានា ដែល​ទាក់ទង​នឹង ស្ថានភាព​សង្គម និង​កាត់បន្ថយ​នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ ពិសេស​បទល្មើស​ដែល​ជះ​ឥទ្ធិពល​ប៉ះ ពាល់​ដល់​ចិត្តសាស្ត្រ​សង្គម ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពភ័យខ្លាច ។

៥- ជំរុញ​សកម្មភាព​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ ដើម្បី​លើកកម្ពស់​គុណភាព សមត្ថភាព ប្រតិបត្តិការ​រប​ស់​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល ឱ្យ​ក្លាយជា​បង្អែក​ដ៏​រឹងមាំ​យ៉ាង​ពិតប្រាកដ និង​ត្រូវ​កសាង​កម្ម វិធី​បំប៉ន​ជំនាញ «​ការងារ​នគរបាល និង​សហគមន៍​» ព្រមទាំង​បំផុស​ចលនា ឱ្យមាន​ការចូលរួម​រៀន សូត្រ​ពី​សំណាក់​អាជ្ញាធរ ភូមិ​-​ឃុំ​-​សង្កាត់ ឱ្យបាន​យល់ដឹង និង​គាំទ្រ​ដល់​កិច្ចការ​នេះ​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.