ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

រដ្ឋបាល​ខេត្ត​ប៉ៃលិន កំពុង​រៀបចំ​ត្រៀម​សម្រាប់​សង្ក្រាន្ត​ប៉ៃលិន នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នាពេលខាងមុខ​

រដ្ឋបាល​ខេត្ត​ប៉ៃលិន កំពុង​រៀបចំ​ត្រៀម​សម្រាប់​សង្ក្រាន្ត​ប៉ៃលិន នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នាពេលខាងមុខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៥ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​មន្ត្រី​ជំនាញ និង​ក្រុមការងារ បាន​អញ្ជើញ​ពិនិត្យ​មើល​ការរៀបចំ​សណ្តាប់ធ្នាប់ និង​សោភ័ណភាព ត្រៀម សម្រាប់​សង្ក្រាន្ត​ប៉ៃលិន នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្ត ដើម្បី​បង្ក​បរិយាកាស​សប្បាយរីករាយ​សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ មក​លេង​កម្សាន្ត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នាពេលខាងមុខ​។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើក ឡើង​ថា​៖   នៅ ក្នុង​ឱកាស​ពិធី​បុណ្យ ចូល ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ខាង​មុននេះ រដ្ឋបាលខេត្ត បាន​គ្រោង​រៀបចំ​សង្ក្រាន្ត​ប៉ៃលិន អោយបាន អធិក​អាធ​ម សម្រាប់ បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូលរួម​លេង​កម្សាន្ត​សប្បាយ​ដោយ​មាន​កម្មវិធី​ជា​ច្រើន​រួមមាន​៖ កម្មវិធី​តាម បែប​សាសនា ការ លេងល្បែង​ប្រជាប្រិយ​ខ្មែរ ការប្រគុំ​តន្ត្រី​ខ្នាត​ធំ និង​ការ​ដាក់​តាំង​ពិ​ព័​រណ៌​ផលិតផល នៅ​តាម​ទីតាំង សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្ត សំដៅ​ធ្វើ​យ៉ាង ណា​ទាក់ទាញ ចំណាប់ អារម្មណ៍ ពី មហា ជន​ទាំង​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត មក​លេង​កម្សាន្ត​នៅ​ខេត្ត​យើង អោយបាន​ច្រើន កុះករ ។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​បន្ត​ថា​៖ ដើម្បី​បង្ក​បរិយាកាស​សប្បាយរីករាយ​ដល់ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ មក​លេង​កម្សាន្ត ដូច្នេះ​រដ្ឋបាល​ខេត្ត​, រដ្ឋបាល​ក្រុង​/​ស្រុក​ ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ ​និង​កង កម្លាំង​ទាំង​៣​ប្រភេទ នឹង​សហការគ្នា​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ធ្វើ​ការតុបតែង លម្អ​ភ្លើង ពណ៌ នៅ​តាម​សួនច្បារ​ ​តាម​អង្គភាព​ ​និង​ទីសាធារណៈ​ ​អោយ​មាន​សោភ័ណ្ឌភាព​ ​ហើយ​នៅ​គ្រប់​វត្ត​អារាម​ ​និង​តំបន់​ទេសចរណ៍​ផ្សេងៗ​ត្រូវ​រៀបចំ​កន្លែង​ ​និង​ទីធ្លា​អោយបាន​ស្អាត ដូចជា​៖ ភ្នំ​យ៉ាត ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ បរិវេណ​វិមាន​ឯករាជ្យ​ខេត្ត និង​ដងស្ទឹង​ប៉ៃលិន ដែល​កំពុង​ឈូសឆាយ​រៀបចំ កែលម្អ​នាពេលនេះ​។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍​លើកឡើងថា​៖ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់ សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណា ចក្រ​កម្ពុជា​បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ពេញលេញ មាន​ស្ថិរភាព​រឹងមាំ កិច្ចការពារ​សន្តិសុខ និង​សណ្តាប់ ធ្នា​ប់ សាធារណៈ​ល្អ ទើប​យើង​មាន​ឱកាស​រៀបចំ​ក ម្ម​វិធី​បុណ្យទៀន​នានា ដើម្បី​បង្ក​បរិយាកាស សប្បាយរីករាយ​ជូន​បងប្អូន ប្រជាពលរដ្ឋ និង​សុខដុមរមនា​។​

​សូម​រំលឹក​ថា​៖ ​សម្រាប់​សង្ក្រាន​ប៉ៃលិន រយៈពេល ៤​ថ្ងៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៤ កន្លងទៅ គឺ​ខេត្ត​ប៉ៃលិន​ទទួលបាន ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ សរុប​រួម ៨០៨២៨៩​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៧៨៨២៦៥​នាក់ និង​ភ្ញៀវ​អន្តរជាតិ ២០០២៤​នាក់ បាន​មក​លេង​កម្សាន្ត​យ៉ាង ច្រើន​កុះករ​នៅតាម​តំបន់​រមណីយដ្ឋាន ទេសចរណ៍​នានាៗ​ក្នុង​ខេត្ត និង​ទីកន្លែង​ប្រគុំ​តន្ត្រី​រាំ​កំសាន្ត តំបន់​ត្រជាក់ចិត្ត ដែល​រៀបចំ​ដោយ​រដ្ឋបាល​ខេត្ត​៕
​ដោយ សេន ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.