ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

ស្វែងយល់​ពី​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ឆ្នាំ​២០២៤ និង​ការលះបង់​របស់​មន្ត្រី មាន​ទាំង​របួស​ធ្ងន់ និង​ស្រាល​!

ស្វែងយល់​ពី​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ឆ្នាំ​២០២៤ និង​ការលះបង់​របស់​មន្ត្រី មាន​ទាំង​របួស​ធ្ងន់ និង​ស្រាល​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ត្រីនគរបាល បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ដែល​ជួប​គ្រោះថ្នាក់​បណ្ដាល​ឱ្យ​មាន​របួស​ក្នុង​ពេល​ចេញ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ឆ្នាំ​២០២៤ មាន​ចំនួន​៨​នាក់ ក្នុងនោះ​របួសធ្ងន់​៣​នាក់ និង​ស្រាល​៥​នាក់​។ នេះ​បើ​តាម​របាយការណ៍ លោក​ឧត្ដមសេនីយ៍ឯក នេ​ត វន្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ក្រសួង​មហាផ្ទៃ​។

​បើ​តាម​លោក​ឧត្តមសេនីយ៍ឯក ក្នុង​ពេល​កើតមាន​គ្រោះ​អគ្គិភ័យ​ម្ដងៗ មន្ត្រី​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បានចាត់ទុក​បេសកកម្ម​ពន្លត់ និង​សង្គ្រោះ​អាយុជីវិត​ប្រជាជន​ជា​អាទិភាព​បំផុត រហូត​ពេលខ្លះ ពួកគាត់​ត្រូវ​ប្រថុយ​គ្រោះ​ថ្នាក់​ដើម្បី​ប្ដូរ​មក​វិញ​នូវ​សុវត្ថិភាព​ជនរងគ្រោះ​ដែល​កំពុង​ជាប់​ខ្លួន​ក្រោម​អំណាច​ភ្លើង​ឆេះ​សន្ធោសន្ធៅ​។

​នៅពេល​មាន​កម្លាំង​ណា​ម្នាក់​រងរបួស ទោះ​ធ្ងន់ ឬ​ស្រាល​ក៏ដោយ លោក​ឧត្តមសេនីយ៍ឯក បានឱ្យដឹងថា ថ្នាក់ដឹកនាំ និង​អង្គភាព បាន​គិតគូ​យ៉ាង​គ្រប់​ជ្រុងជ្រោយ ទាំង​ការសង្គ្រោះ ព្យាបាល និង​ការឧបត្ថម្ភ​គាំទ្រ​ដល់​ក្រុមគ្រួសារ យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ធានា​ផ្ដល់​កក់ក្ដៅ និង​ការលើកទឹកចិត្ត ខណៈ​មន្ត្រី​ដែល​បាន​លះបង់​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដើម្បី​សេចក្ដីសុខ​ប្រជាជន និង​មន្ត្រី​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការងារ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ក៏​ទទួលបាន​ការលើកទឹកចិត្ត​ជា​បន្តបន្ទាប់​ដូចគ្នា​ដែរ​។

​ក្នុង​ឆ្នាំ​២០២៤ មាន​អគ្គិភ័យ​កើតឡើង ចំនួន​១.០៣៥​លើក បើ​ធៀប​នឹង​ឆ្នាំ​២០២៣ មាន​ចំនួន​៧៦៦​លើក កើនឡើង​២៦៩​លើក​។ ហេតុការណ៍​អកុសល​នេះ បាន​បណ្ដាលឱ្យ​ខូចខាត​ទ្រព្យសម្បតិ្ត​ជាអាទិ៍ ឆេះ​ផ្ទះ​ចំនួន ៦១៥​ខ្នង តូប​លក់ដូរ​៦៥៨​តូប ឃ្លាំង ២៤​ខ្នង រោងចក្រ​១១​ខ្នង រថយន្ត​៤៦​គ្រឿង ព្រមទាំង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​។ បើ​តាម​លោក​ឧត្តមសេនីយ៍ឯក នេ​ត វន្ថា មូលហេតុ​បង្កឱ្យមាន​អគ្គិភ័យ រួមមាន ឆ្លង​ចរន្តអគ្គិសនី មាន​៤៤៥​លើក ស្មើនឹង​៤៥,៥៩% ប្រើប្រាស់​ភ្លើង មាន​៣១៧​លើក ស្មើ​៣២,៤៧% និង​ផ្ទុះ​ឃ្លាំង​គ្រាប់ ១​លើក ស្មើនឹង​០,១០%​។

​គួរកត់សម្គាល់​ថា ក្នុង​ពេល​ចេញ​ប្រតិបត្តិការ​ម្ដង ក្រុមការងារ​ស្ម័គ្រចិត្ត និង​កងកម្លាំង​នគរបាល ពន្លត់​អគ្គិភ័យ​នៅ​ទូទាំង​ប្រទេស​តែងតែ​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា សំណង់​មិន​រៀបរយ ផ្លូវ​ចង្អៀត អ្នកបើករ​យានយន្ត​គ្រប់​មធ្យោបាយ​មិន​ផ្តល់​សិទ្ធិ​អាទិភាព​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ និង​បង្ក​ឱ្យ​មាន​ការ​ស្ទះចរាចរណ៍ ទឹក​មិន​គ្រប់គ្រាន់ ហើយ​មាន​ចម្ងាយ​ឆ្ងាយ​ពី​កន្លែង​អគ្គិភ័យ ខណៈ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ចំពោះ​វិធានការ​ពន្លត់​អគ្គិភ័យ​បឋម​នៅ​មាន​កម្រិត​នៅឡើយ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ឧត្តមសេនីយ៍ឯក​ដដែល​។

​លោក​ឧត្ដមសេនីយ៍ឯក ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​បង្កើន​ការប្រុងប្រយ័ត្ន និង​ត្រូវ​ត្រៀម​ឧបករណ៍ សម្ភារៈ​ពន្លត់​អគ្គិភ័យ​បឋម មានដូចជា បំពង់​ពន្លត់​អគ្គិភ័យ ធុង​ទឹក ដីខ្សាច់ ភួយ បាវ ប៉ែល ត្រ​សេះ ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ត្រូវ​ទុកដាក់​សារធាតុ​ងាយ​ឆេះ ឬ​ងាយ​ផ្ទុះ​គ្រប់​ប្រភេទ​រួមមាន ប្រេង​ឥន្ទនៈ ហ្គាស ឬ​ឧស្ម័ន​ឱ្យបាន​ត្រឹមត្រូវ ឬ​ដាក់​ឱ្យ​ឆ្ងាយ​ពី​ប្រភព​ភ្លើង ឬ​ប្រភព​កម្ដៅ ហើយ​មុន​ពេល​ចេញពីផ្ទះ​ត្រូវតែ​បិទ​ប្រព័ន្ធ​អគ្គិសនី និង​ពន្លត់ភ្លើង​ចង្ក្រាន ចង្ក្រានហ្គាស​ឬ​ឧស្ម័ន ទៀន ធូប ឱ្យបាន​ត្រឹមត្រូវ​៕

​កញ្ញា សេង សុខ​ហ៊ុន មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.