ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ព្រឹក​ថ្ងៃ​អង្គារ ១៣​កើត ខែ​ផល្គុន ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា នៅ​ក្រោយ​ជំនួប​បានឱ្យដឹងថា ជា​កិច្ច​ចាប់ផ្តើម សម្តេច​តេជោ មាន​សេចក្តី​រីករាយ ដែល​បាន​ជួប លោកជំទាវ​ឯកអគ្គរដ្ឋទូត សា​ជា​ថ្មី​ម្តងទៀត ដែល​លើក​នេះ ក្នុងនាម​ជា​ប្រមុខរដ្ឋស្តីទី ដែល​ជំនួប​លើក​មុន គឺ​នៅ​ខែ​មីនា ឆ្នាំ​២០២១​។​
​ឆ្លៀត​ក្នុង​ឱកាស​ជំនួប​នេះ លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​អស់ពី​ដួងចិត្ត ចំពោះ​សម្តេច​តេជោ ដែល​បាន​អនុញ្ញាត​ឱ្យ​លោកជំទាវ​បាន​ចូលជួប​សម្តែង​ការគួរសម​នាពេលនេះ​។​

​លោកជំទាវ ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​បាន​លើកឡើង​ថា លោកជំទាវ​នឹង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​សិង្ហ​បុរី​មក​កាន់​កម្ពុជា​បន្ថែម​ទៀត ក្នុង​អាណត្តិ​ដែល លោកជំទាវ​ជា​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​នៅ​កម្ពុជា​ទាំង​ពេលកន្លងមក និង​ពេលខាងមុខ​។
​លោកជំទាវ​បាន​គោរព​កោតសរសើរ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន តាំង​ពី​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ត្រី ដែល​សម្ដេច​តែងតែ​មាន​គតិបណ្ឌិត ពិសេស​ក្នុង​ការដោះស្រាយ​បញ្ហា ទាំង​បញ្ហា​តំបន់ និង​បញ្ហា​ពិភពលោក ដោយ​លោក​ជំទាវ​បាន​មានប្រសាសន៍ថា សម្ដេច​តេជោ​គឺជា​រដ្ឋបុរ​ស​របស់​ប្រជាជន​កម្ពុជា និង​ជា​មេដឹកនាំ​ដោយ​មាន​គតិបណ្ឌិត​ជាច្រើន​ក្នុង​ការដោះស្រាយ​បញ្ហា​ផ្សេងៗ​។

​ជាមួយគ្នា​នោះ លោកជំទាវ​ក៏​បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​បន្តវេនា​ពេលបច្ចុប្បន្ន​នេះ ដែលមាន​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ដែល​បាន​យកចិត្តទុកដាក់ និង​ខិតខំ​ប្រឹងប្រែង ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ដែល​រហូត​មកដល់ពេលនេះ គឺ​រក្សាបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​។ លោកជំទាវ​សង្ឃឹមថា លោកជំទាវ​នឹង​បាន​ឃើញ​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​ដូចជា ការសម្ពោធ​នៅ​ព្រលាន​យន្តហោះ​ថ្មី និង​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​ទៀត​របស់​កម្ពុជា ក្នុង​អាណត្តិ​លោកជំទាវ ជា​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​។​

​ក្នុង​ឱកាស​ខួប​លើក​ទី​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ឆ្នាំ​២០២៥​ខាងមុខនេះ កិច្ចព្រមព្រៀង​ទាក់ទង​ទៅ​នឹង​ឥណទាន​កា​បោន (Carbon Credit) រវាង ប្រទេស​ទាំង​ពីរ កម្ពុជា​-​សិង្ហ​បុរី នឹង​អាច​ធ្វើឡើង​រួចរាល់ ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក​បាន​ដឹងថា ប្រទេស​យើង​ទាំងពីរ​បាន​យកចិត្តទុកដាក់​អំពី​ការប្រែប្រួល​អាកាសធាតុ នៅក្នុង​ពិភពលោក​ទាំងមូល​។​

​ជា​កិច្ច​ឆ្លើយតប សម្ដេច​តេជោ ប្រមុខរដ្ឋស្ដីទី បាន​សំដែង​នូវ​ការរីករាយ​ស្វាគមន៍​ចំពោះ លោកជំទាវ ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី សា​ជា​ថ្មី​ម្ដងទៀត បន្ទាប់​ជំនួប​លើក​ទី​១ រវាង​សម្ដេច និង​លោកជំទាវ នៅ​ឆ្នាំ​២០២១ ក្នុង​ឋានៈ​សម្ដេច​ជា​នាយករដ្ឋមន្ត្រី​នាពេលនោះ​។ ជាមួយគ្នានេះដែរ សម្ដេច​តេ​ជោបាន​រំលេច​អំពី​បញ្ហា​មួយចំនួន​ដែល​កើតឡើង​នៅក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​ទាំងមូល​ផងដែរ ជា​ពិសេស​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​និង​កំពុង​កើតឡើង​ក្នុងពេល​បច្ចុប្បន្ន​នេះ ដែល​ទាមទារ​ឱ្យ​ប្រទេស​យើង​ទាំង​ពីរ កម្ពុជា និង​សិង្ហ​បុរី ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​។​

​សម្ដេច​តេជោក៏បាន​បន្តទៀតថា កន្លងមក​យើង​ច្រើន​មើល​ទៅលើ​ទីផ្សារ​ឆ្ងាយ​ឥឡូវ​យើង​ត្រូវ​សម្លឹងមើល​ទីផ្សារ​ដែល​នៅ​ជិត​នៅ​ភូមិ​ផង​របង​ជាមួយគ្នា ជា​ពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង RCEP ពី​ព្រោះ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន យើង​មាន​ប្រជាជន​រហូត​ទៅ​ដល់​៦០០​លាន​នាក់ និង RCEP មាន​ដល់​២០០០​លាន​នាក់ ដែល​នេះ​ជា​ទីផ្សារ​មួយ​ដ៏​ធំ​មួយ គួរ​យើង​ត្រូវ​យកចិត្តទុកដាក់​នូវ​អំណោយផល​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​។​

​សម្ដេច​តេជោ​បានលើកឡើ​ង​ថា ជំនួប​ទ្វេភាគី និង​ផ្លាស់ប្ដូរ​ទស្សនកិច្ចរ​វា​ង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​និង​សិង្ហ​បុរី​ជា​បន្តបន្ទាប់​រហូត​មក​ដល់ពេលនេះ បានធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។ សម្ដេច​តេជោ បាន​មានប្រសាសន៍​លើកឡើង​អំពី​ការជំរុញ​និង​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម វិនិយោគ​រវាង​កម្ពុជា​និង​សិង្ហ​បុរី​បន្ថែមទៀត ដែល​រហូត​មកដល់ពេលនេះ មាន​ខ្ទង់​ជាង​១​ពាន់​លាន​ដុល្លារ ហើយ​សង្ឃឹម​ថា​តាមរយៈ​ឱកាស​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​បន្ថែម​ទៀត​នៅពេល​ខាងមុខ​។​

​សម្ដេច​តេជោក៏បាន​លើក​ឡើង​ពី​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា និង​សិង្ហ​បុរី ដែល​ពេល​នេះ​គឺ​មាន​កំណើន​គួរឱ្យកត់សម្គាល់ ហើយ​សម្ដេច​ចង់​ឃើញ​ការហោះហើរ​ត្រង់​ឱ្យ​ច្រើន​បន្ថែមទៀត ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​

​សម្ដេច​តេជោ ក៏​បាន​ស្វាគមន៍ និង​រីករាយ ហើយ​សង្ឃឹមថា កម្ពុជា និង​សិង្ហ​បុរី នឹង​អាច​បញ្ចប់​នូវ​កិច្ចព្រមព្រៀង ស្តី​ពី​ឥណទាន​កាបោន​រវាង​ប្រទេស​ទាំង​ពីរ​រួចរាល់ ដើម្បី​អបអរសាទរ​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ហើយ​កិច្ចសហប្រតិបត្តិការ​ឥណទាន​កាបោន​រវាង​កម្ពុជា​និង​សឹង្ហបូរី អាច​ជា​គំរូ​ដ៏​ល្អ​ប្រពៃ​សម្រាប់​ពិភពលោក​។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជូនពរ​លោក​ជំទាវ ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី សូម​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.