ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត

ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​លោកជំទាវ គ្រីស្ទី​ណា គូ​វ៉ា​ចា សាន់​តូ​ពូ​ឡូ​ស ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​, លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​សម្ដែង​ចំណាប់​អារម្មណ៍​ជាខ្លាំង​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ព្រមទាំង​បាន​អបអរសាទរ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន ក្នុង​អំឡុង​ពេល​ពី​រទ​ស​វត្សរ៍​ចុងក្រោយ​នេះ​។ លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ហ្វាំង​ឡ​ង់ និង​កម្ពុជា ព្រមទាំង​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន ជាអាទិ៍​៖ ការ​បោសសម្អាត​មីន​, កសិកម្ម​, និង​ការចុះបញ្ជី​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​។ លោកជំទាវ​ឯកអគ្គរដ្ឋទូត​ក៏​បាន​គូសបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​បន្ថែម​ទៀត​។

​ជា​ការឆ្លើយតប​, សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ​លោកជំទាវ ឯកអគ្គរដ្ឋទូត ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ហ្វាំង​ឡ​ង់​ដែល​បាន​ចូលរួមចំណែក ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ។ សម្ដេច​បវរ​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ដែល​បច្ចុប្បន្ន មាន​រយៈពេល​៥៥​ឆ្នាំ​មកហើយ​។ ជាមួយគ្នានេះ​, សម្ដេច​បវរ​ធិបតី​ជឿជាក់ថា តួនាទី​របស់​លោកជំទាវ​អគ្គរដ្ឋទូត នឹង​ចូលរួម​ចំណែក​បន្ថែមទៀត​ក្នុង​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ កាន់​រីកចម្រើន​ថែម​ទៀត​។ សម្ដេច​បវរ​ធិបតី​ក៏បាន​លើកឡើង​ពី​ការដាក់ចេញ​នូវ​គោលនយោបាយ និង​វិធានការ​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល សំដៅ​លើកកម្ពស់​ជីវភាព និង​សុខុមាលភាព របស់​ប្រជាពលរដ្ឋ តាមរយៈ​ការពង្រឹង​វិស័យ​សុខាភិបាល​, ការអប់រំ​, ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការបង្កើត​ការងារ ព្រមទាំង​ការជំរុញ​ការតភ្ជាប់​ឌីជីថល និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​សម្ដេច​បវរ​ធិបតី និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​ពិភាក្សា​អំពី​សក្កា​នុព​ល​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ឌីជីថល​, បរិស្ថាន​, ពាណិជ្ជកម្ម​, វិនិយោគ និង​ធុរកិច្ច ជាពិសេស លើ​សារ​:​សំខាន់​នៃ​និ​វា​នុវត្តន៍ និង​ការបង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ។ សម្ដេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​បន្ត​ភ្ជាប់​ទំនាក់ទំនង និង​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ក្រសួង​-​ស្ថាប័ន​របស់​កម្ពុជា ដើម្បី​ជំរុញ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​នូវ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​ហ្វាំង​ឡ​ង់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.