ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ផ្តល់​ម៉ូតូ​២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ផ្តល់​ម៉ូតូ​២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​រសៀល ថ្ងៃ​សុក្រ ទី​៧ ខែ​មីនា ឆ្នាំ​២០២៥ លោក មែ ស៊ីថន បាន​នាំយក​ម៉ូតូ Honda Wave ចំនួន​២២​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ប្រគល់ជូន​ក្រុមគ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព ប៊ុន រ៉ានី សែន​ជ័យ​ដំណាក់​ត្រ​យឹង ចំនួន​៩​នាក់​, លោកគ្រូ​អ្នកគ្រូ​នៃ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ ប៊ុន រ៉ានី សែន​ជ័យ​ដំណាក់​ទ្រយឹង ចំនួន​១០​នាក់ និង​ក្រុមប្រឹក្សា​ភូមិ ចំនួន ០៣​នាក់ នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។​

​ក្នុងជំនួប​សំណេះសំណាល​ផ្ទាល់​នាឱកាស​នោះ លោក មែ ស៊ីថន បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំ​សាកសួរ​សុខទុក្ខ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត ផ្ញើ​ជូន​ក្រុមគ្រូពេទ្យ លោកគ្រូ​អ្នកគ្រូ និង​អាជ្ញាធរ​ភូមិ ដោយ​បាន​រំលេច​អំពី​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​ជីវភាព និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ដែល​ជ​អតីតយុទ្ធជន​នៅក្នុង​តំបន់​អភិវឌ្ឍន៍​ថ្មី​នេះ​។​

​លោក គង់ កន្នារិទ្ធ តំណាង​នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​ជំនួស​មុខ​ជូន​អាជ្ញាធរ​មូលដ្ឋាន ក្រុមគ្រូពេទ្យ និង​លោកគ្រូ​អ្នកគ្រូ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ រស់នៅ​ក្នុង​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង សូម​គោរព​ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​បន្ត​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​យ៉ាង​ហ្មត់ចត់ ជាពិសេស​ការ​ចងចាំ​ជានិច្ច​ចំពោះ​គ្រួសារ​អតីតយុទ្ធជន ដែលជា​អ្នក​ធ្លាប់បាន​ចូលរួម​តស៊ូ​រំដោះជាតិ មាតុភូមិ​ពី​របប​ប្រល័យ ពូជសាសន៍​ប៉ុលពត​ដ៏​ខ្មៅ​ងងឹត​នៃ​អតីតកាល​។​

​គួររំលឹកថា ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ស្ថិតក្នុង​ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ គឺ​ជា​ភូមិ​ថ្មី​មួយ ដែល​ទើប​ត្រូវបាន​បង្កើតឡើង មាន​ចម្ងាយ​ប្រមាណ ៨០ គីឡូម៉ែត្រ ពី​ទី​រួម​ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​។
​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​នេះ​មាន​ចំនួន ៦២៨ គ្រួសារ​សុទ្ធតែជា​គ្រួសារ​អតីត​យុទ្ធជន ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យ​ទទួលបាន​ផ្ទះ និង​ដី​សម្បទាន​សង្គមកិច្ច​ពី​រាជរដ្ឋាភិបាល ដោយ​ជាក់ស្តែង គ្រួសារ​អតីតយុទ្ធជន​នីមួយៗ ទទួល​បាន​ផ្ទះ ១​ខ្នង និង​ដី​ធ្វើ​កសិកម្ម​ទំហំ​ទទឹង ៧០​ម៉ែត្រ និង​បណ្តោយ ១៥០​ម៉ែត្រ​។ បងប្អូន​ប្រជាពលរដ្ឋ​ជា​អតីត​យុទ្ធជន និង​មន្ត្រីរាជការ​ទាំងអស់ ដែល​រស់នៅ​ក្នុងភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង សូម​ប្តេជ្ញា​គាំទ្រ​ដើរ​តាម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា និង​សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី និង​សូម​ប្តេជ្ញា​បោះឆ្នោត​គាំទ្រ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ធ្វើ​ជា​នាយករដ្ឋមន្ត្រី​គ្រប់ៗ​អាណត្តិ​។​

​ផ្តើមចេញ​ពី​ការគិតគូរ​យកចិត្តទុកដាក់​ខ្ពង់ខ្ពស់​ពី​ថ្នាក់ដឹកនាំ​កំពូល​នៃ​យើង ភូមិ​បង្កើត​ថ្មី​នេះ ត្រូវ​បាន​ប្រែ​ក្លាយទៅជា​តំបន់​អភិវឌ្ឍន៍​ជា​ទី​មោទនៈ និង​ជា​កិត្តិយស​បំផុត​សម្រាប់​គ្រួសារ​អតីតយុទ្ធជន ដោយ​ទទួលបាន​ការអភិវឌ្ឍ​នូវ ហេដ្ឋារចនាសម្ព័ន្ធ ដែល​ជា​តម្រូវការ​ចាំបាច់ សាលារៀន មន្ទីរពេទ្យ វត្ត​អា​រ៉ា​ម អណ្តូងទឹក ការ​ត​បណ្តាញ​អគ្គិសនី ការដាក់​អំពូល​ភ្លើង​សូ​ឡា សំណង់​ទំនប់​ស្ទាក់​ទឹក អណ្តូងទឹក ប្រព័ន្ធ​ផ្លូវ​ខ្វាត់ខ្វែង ការបណ្តុះបណ្តាល​បច្ចេក​ទេស កសិកម្ម​ទំនើប និង​ការផ្តល់​អំណោយ​ជា​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ ថ្នាំពេទ្យ ព្រមទាំង​សម្ភារ​បរិក្ខា​ផ្សេងៗ​ផងដែរ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.