ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

ឧបនាយករដ្ឋមន្ដ្រី ស សុខា និង​រដ្ឋមន្ដ្រី​ក្រសួង​នគរបាល​វៀតណាម ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​២០២៤ និង​ចុះហត្ថលេខា​លើ​ផែនការ​បន្ដ

ឧបនាយករដ្ឋមន្ដ្រី ស សុខា និង​រដ្ឋមន្ដ្រី​ក្រសួង​នគរបាល​វៀតណាម ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​២០២៤ និង​ចុះហត្ថលេខា​លើ​ផែនការ​បន្ដ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​វៀតណាម​)៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ លោក​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ចូលរួម​ជា​សហប្រធាន​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក លឿង តាម​ក្វាង (LUONG TAM QUANG) រដ្ឋមន្ត្រីក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដឹកនាំ​កិច្ចប្រជុំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល នៃ​ការអនុវត្ត​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​២០២៤ និង​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​២០២៥ រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​។​

​ក្នុង​កិច្ចប្រជុំ​វាយតម្លៃ​លទ្ធផល​កិច្ចសហប្រតិបត្តិការ ឆ្នាំ​២០២៤ និង​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិកា​រ ឆ្នាំ​២០២៥​នោះ ភាគី​ទាំងពីរ​នឹង​បន្ត​ផ្លាស់ប្ដូរ​ព័ត៌មាន និង​ការយល់ឃើញ​អំពី សភាពការណ៍​សាកល សភាពការណ៍​ប្រទេស​រៀងខ្លួន ទាំង​ស្ថានភាព​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​ទូទៅ រួម​ទាំង​បញ្ហា​គ្រឿងញៀន និង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (Online Scam) មុន​នឹង​ពិនិត្យ​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​២០២៥​។​

​ផែនការ​សហប្រតិបត្តិ​ការ​ឆ្នាំ​២០២៥ ជា​យន្តការ​ដ៏​មាន​សារៈសំខាន់ ឆ្លុះបញ្ចាំង​អំពី​ការយកចិត្តទុកដាក់ និង​ការប្ដេជ្ញា​ចិត្ត​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ក៏ដូចជា​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម ក្នុង​កិច្ចការ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក្នុងនាម​ជា​ប្រទេស​ក្បែរ​ខាង​៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.