ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

​រដ្ឋបាល​ខេត្ត​ប៉ៃលិន គ្រោង​សាងសង់​រង្វង់​មូល​ថ្មី នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥៧ ដើម្បី​លើកកម្ពស់​សោភ័ណភាព និង​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍

​រដ្ឋបាល​ខេត្ត​ប៉ៃលិន គ្រោង​សាងសង់​រង្វង់​មូល​ថ្មី នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥៧ ដើម្បី​លើកកម្ពស់​សោភ័ណភាព និង​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ លោកស្រី​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ចុះ​ពិនិត្យ​មើល​ទីតាំង​គ្រោង​សាងសង់​រង្វង់​មូល​ថ្មី​មួយទៀត នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥៧ កន្លែង​ផ្លូវបំបែក​ជា​៤ ចំណុច​វត្ត​អូរច្រា ស្ថិតក្នុង​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ដើម្បី​លើកកម្ពស់​សោភ័ណភាព និង​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍ ធានា​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​។​

​លោកស្រី​អភិបាលខេត្ត​បានបញ្ជាក់​ថា ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ និង​ក្រោម​មាគ៌ា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​ធ្វើឲ្យ​ប្រទេស​ជាតិ ទទួលបាន​នូវ​សុខ​សន្តិភាព​ពេញ​លើ​ផ្ទៃ​ប្រទេស មាន​ស្ថេរភាព​នយោបាយ​។​

​ជា​ពិសេស​បាន​ធ្វើឲ្យ​ខេត្ត​ប៉ៃលិន ដែល​ជា​ខេត្ត​ជាយ​ដែន និង​ធ្លាប់​ជា​សមរភូមិ​យ៉ាង​ក្តៅគគុក មាន​ការអភិវឌ្ឍ និង​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ធូរធា​ឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ​គួរ​ជាទី​មោទនៈ​។ ជាក់ស្តែង​បន្ទាប់​ពី​រង្វង់​មូល​មួយ​នេះ បាន​លេចចេញ​ជា​រូបរៀង​ឡើង​នា​ពេលខាងមុខ នឹង​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ និង​បាន​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតមានឡើង​ជា​ញឹកញាប់​នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​នេះ​។​

​លោកស្រី បាន ស្រីមុំ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា និង​សំណូមពរ រួម​គ្នា​ជួយ​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ជាពិសេស មេត្តា​យោគយល់ និង​អធ្យាស្រ័យ ចំពោះ​ផលប៉ះពាល់ ព្រមទាំង​ចូលរួម​សហការ​ជាមួយ​ក្រុម​ការងារ​បច្ចេក​ទេស និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឲ្យ​សមិទ្ធផល​ថ្មី​នេះ សម្រេចបាន​ទៅ​តាម​ការគ្រោងទុក និង​ឆាប់​បាន​ប្រើប្រាស់​ទាំងអស់គ្នា​។​

​ប្រជាពលរដ្ឋ បាន​បង្ហាញ​នូវ​សេចក្តីត្រេកអរ​យ៉ាងខ្លាំង និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​ស្រី​បណ្ឌិត​អភិបាលខេត្ត​ប៉ៃលិន និង​ថ្នាក់ដឹកនាំ គ្រប់​ជាន់ថ្នាក់ ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ជាពិសេស​ការធានា​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ដងផ្លូវ​៕

ដោយ សេន ត

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.