ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ដាក់​គោលការណ៍​៧​ចំណុច ដល់​មន្ត្រី​ដើម្បី​អនុវត្ត​សំដៅ​បង្ការ ទប់ស្កាត់ បទល្មើស​គ្រប់​ប្រភេទ និង​ធានា​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ

ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ដាក់​គោលការណ៍​៧​ចំណុច ដល់​មន្ត្រី​ដើម្បី​អនុវត្ត​សំដៅ​បង្ការ ទប់ស្កាត់ បទល្មើស​គ្រប់​ប្រភេទ និង​ធានា​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ធំ​)៖ ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ និង​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បានដាក់​គោលការណ៍​៧​ចំណុច ដល់​មន្ត្រី​ដើម្បី​អនុវត្ត​សំដៅ​បង្ការ ទប់ស្កាត់ បទល្មើស​គ្រប់​ប្រភេទ និង​ធានា​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​។​

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ និង​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ ត្រូវ​បាន​ប្រព្រឹត្តទៅ នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​មាន​ការចូលរួម​ពី មន្ត្រី​នគរបាល​ជាង​២០០​នាក់ ។​

​លោក​ឧត្តមសេនីយ៍ទោ បាន​លើក​ពី​ចំណុច​ខ្លាំង ចំណុចខ្សោយ ត្រួតពិនិត្យ និង​វាយតម្លៃ​ដើម្បី​ដាក់ចេញ​នូវ​ផែនការ​សម្រាប់​អនុវត្តន៍​នៅ​ខែ​បន្ត​ដោយ​បាន​ក្រើនរំលឹក​ដល់​គ្រប់​កងកម្លាំង​នគរបាល​ក្នុង​ខេត្ត​ទាំងអស់​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ សង្កាត់ ត្រូវមាន​ឥរិយាបថ​ទន់ភ្លន់ ទាំង​កាយវិការ និង​ពាក្យ​សម្តី​ពេល​ផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​ក្នុងនោះ​បាន​សង្កត់ធ្ងន់​លើ​ការងារ​៧​ចំណុច រួមមាន​៖

​ទី​១៖ ការងារ​ព្រហ្មទណ្ឌ​ត្រូវ​បង្កើន​ការអនុវត្ត​ច្បាប់​សំដៅ​បង្ការ ទប់ស្កាត់​បទល្មើស​លួច ឆក់ ប្លន់ ក្មេង​ទំនើង ល្បែងស៊ីសង និង​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់
​ទី​២៖ ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ត្រូវ​បង្ក្រាប​ដូច​ភ្លៀងរលឹម​
​ទី​៣៖ ការងារ​ចរាចរណ៍​ផ្លូវគោក​ត្រូវ​រឹង​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តាម​គោលការណ៍
​ទី​៤៖ ការងារ​អន្តោប្រវេសន៍​ពង្រឹង​ការគ្រប់គ្រង​វត្តមាន​ជនបរទេស​ដែល​ស្នាក់នៅ​ក្នុង​មូលដ្ឋាន ឬ​ទាំង​ខេត្ត​កំពង់ធំ
​ទី​៥៖ ការងារ​អត្តសញ្ញាណ​កម្ម​បន្ត​បង្កើន​ការផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ប្រកប​ដោយ​ទំនុកចិត្ត និង​ទាន់​ចិត្ត​
​ទី​៦៖ បន្ត​ថែរក្សា​កត្តា​សាមគ្គី ឯកភាព​ផ្ទៃក្នុង ចេះ​ជួយ​គ្នា​ក្នុង​គ្រា​ជួប​ទុក្ខលំបាក​
​ទី​៧៖ ផែន​ការងារ​ជំនាញ​និង​អធិការ​នគរបាល​ក្រុង​-​ស្រុក ត្រូវ​ពង្រឹង​ការដឹកនាំ​បញ្ជា លើ​ការងារ​អនុវត្ត តួនាទី ភារកិច្ច​ប្រចាំ​ថ្ងៃ ពិសេស​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ដែល​ប្រឈម​ត្រូវ​បញ្ចុះ​កម្លាំង​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង ឬ​និង​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាម​ការកំណត់​ណាមួយ​ដើម្បី​ជួយ​ទ្រោល​សភាពការណ៍ ដល់់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល (​ជូន​សេនាធិការ និង​ធនធាន ពិនិត្យ​) ការផ្លាស់ប្ដូរ​វេន​ប្រចាំការ ២៤ ម៉ោង​លើ ២៤ ម៉ោង ក្នុង​អង្គភាព សម្រាប់​កិច្ច​ប្រតិបត្តិការ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម បង្កើន​ការផ្សព្វផ្សាយ​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» តាម​វេទិកា​សាធារណៈ​ដល់​មហា​ជន គ្រប់​ស្រទាប់វណ្ណៈ ដើម្បី​លើកកម្ពស់ ការយល់ដឹង និង​ចូលរួម​អនុវត្ត ឲ្យមាន​លទ្ធផល​ល្អ​ប្រសើរ និង បង្កើន​ការ​ល្បាត ផ្លាស់ប្តូ​វេន​ប្រចាំការ តាម​គោលដៅ​ងាយ​រងគ្រោះ តាម​មូលដ្ឋាន ភូមិ​-​ឃុំ​-​សង្កាត់​ដែល​ខ្លួន​ទទួល​ត្រូវ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.