ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប និង​ស្នងការ​នគរបាល​ខេត្តសៀមរាប សហការ​គ្នា​បើក​វគ្គ​សិក្សា បំប៉ន​ជំនាញ​នគរបាល​យុត្តិធម៌ ដល់​មន្ត្រី​ជំនាញ​នគរបាល​យុត្តិធម៌ អង្គភាព​ទាំង​២

កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប និង​ស្នងការ​នគរបាល​ខេត្តសៀមរាប សហការ​គ្នា​បើក​វគ្គ​សិក្សា បំប៉ន​ជំនាញ​នគរបាល​យុត្តិធម៌ ដល់​មន្ត្រី​ជំនាញ​នគរបាល​យុត្តិធម៌ អង្គភាព​ទាំង​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​)៖ នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប រួម​នឹង​មន្ត្រីក្រោមឱវាទ​ជំនាញ នគរបាល​យុត្តិធម៌ នៃ​អង្គភាព​ទាំង​២ បាន​រួម​សហការ​គ្នា​ស្នើសុំ​ដល់​ស្ថាប័ន សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង ខេត្តសៀមរាប បើក​វគ្គ​សិក្សា​បំប៉ន​ជំនាញ​នគរបាល​យុត្តិធម៌ លើ​ផ្នែក​នីតិវិធី និង​ការកសាង​សំណុំរឿង​របស់​មន្ត្រីនគរបាល​យុត្តិធម៌​។​

​ពិធី​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តសៀមរាប និង​លោក ឃី ឆៃ អនុប្រធាន​សាលាដំបូង តំណាង​ប្រធាន​សាលាដំបូង ខេត្តសៀមរាប និង​មាន​ការអញ្ជើញ​ចូលរួម​ពី មន្ត្រី​សាលាដំបូង កងរាជអាវុធហត្ថ នគរបាល ទទួល​ជំនាញ នគរបាល​យុត្តិធម៌ ជាច្រើនរូប​ទៀត ដែល​ប្រព្រឹត្ត​ទៅ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​។​

​កម្មវិធីសិក្សា​ជំនាញ​នគរបាល​យុត្តិធម៌ បានអនុញ្ញាត​ឲ្យ​សមាជិ​ក​ដែល​ចូលរួម​បាន​លើកឡើង​ជា​សំណួរ​នៅពេលដែល​មាន​ចម្ងល់ និង​ទទួលបាន​ចម្លើយ​ពី​ការធ្វើ​បទ​បង្ហាញ និង ឧទ្ទេស​នាម​ដោយ ឯកឧត្តម​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​, លោក​អនុប្រធាន សាលាដំបូង​, ចៅក្រម នៃ​សាលាដំបូង ព្រមទាំង លោក​-​លោកស្រី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​សៀមរាប​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.