ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

រដ្ឋបាល​ខេត្ត​បាត់ដំបង រៀបចំ​ពិធី​សូត្រមន្ត ក្រុង​ពាលី បួងសួង​សុំ​សេចក្តីសុខ បើក​ការដ្ឋាន​សាងសង់​សួន “​តេជោ​សន្តិភាព​” ខេត្ត​បាត់ដំបង​

រដ្ឋបាល​ខេត្ត​បាត់ដំបង រៀបចំ​ពិធី​សូត្រមន្ត ក្រុង​ពាលី បួងសួង​សុំ​សេចក្តីសុខ បើក​ការដ្ឋាន​សាងសង់​សួន “​តេជោ​សន្តិភាព​” ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​) ៖ ព្រឹក​ថ្ងៃ​អង្គារ ៦​រោច ខែ​មាឃ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ រដ្ឋបាល​ខេត្ត​បាត់ដំបង រៀបចំ​ពិធី ក្រុង​ពាលី បួងសួង​សុំ​សេចក្តីសុខ ដើម្បី​បើក​ការដ្ឋាន​សាងសង់ សួន “​តេជោ​សន្តិភាព​” ខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​មាន​ការចូលរួម​ដោយ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ សាលាខេត្ត លោក​ប្រធាន​មន្ទីរ អង្គភាព​នានា ប្រធាន​ក្រុមប្រឹក្សា អភិបាលក្រុង​-​ស្រុក ក្នុង​ខេត្ត​បាត់ដំបង ព្រមទាំង​យុវជន និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​សួន​តេជោ​សន្តិភាព ត្រូវបាន​រៀបចំ​សាងសង់​ឡើង​ក្នុង​គោលបំណង​ដ៏​ពិសិដ្ឋ គឺ​ពន្យល់​និង​រំលេច អំពី​គុណ​តម្លៃ​នៃ​នយោបាយ​ឈ្នះ ឈ្នះ ដែល​បាន​នាំមក​នូវ​សុខសន្តិភាព ស្ថេរភាព ការឯកភាព​ជាតិ​ពេញ លេញ នាំមក​នូវ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ សួន​នេះ​នឹង​ប្រែ​ក្លាយទៅជា​សំណង់​ស្ថាបត្យកម្ម​ថ្មី​មួយ លើទឹក ដី​នៃ​ខេត្ត​បាត់ដំបង ដែល​មាន​ទម្រង់​ជា ៣​ថ្នាក់ គឺ ៣-៥-៧ ជា​មែកធាង​នៃ​ចង្កោម​យុទ្ធសាស្ត្រ​នយោបាយ ឈ្នះ ឈ្នះ បង្រួម​ជា​ខ្នាត​តូច​សមល្មម ន័យ​នេះ​សំដៅ​ទៅ​ទំហំ​ដើម​នៃ​វិមាន​ឈ្នះ ឈ្នះ យក​មក​បង្រួម​ជា សួន​តេជោ​សន្តិភាព​។​

​ក្រៅពីនេះ​ក៏​នៅ​មាន​បង្ហាញ​អំពី​អត្តសញ្ញាណ​ជា​ប្រវត្តិសាស្ត្រ បេតិកភណ្ឌ និមិត្តរូប រូបចម្លាក់ សម្បត្តិ​សាធារណៈ ជាទី​សក្ការៈ និមិត្ត​សញ្ញា វប្បធម៌ អរិយធម៌ សិល្បៈ និង​ជា​ប្រវត្តិសាស្ត្រ​យោធា​។​

​សួន​តេជោ​សន្តិសភាព សាងសង់​លាតសន្ធឹង​តាម​ប្រប​មាត់​ស្ទឹង​សង្កែ ត្រើយ​ខាងកើត ចំ​ពីមុខ​វត្ត កណ្តាល សង្កាត់​រតនៈ ក្រុង​បាត់ដំបង ផ្តើម​ពី​ស្ពាន​សម្ដេច​ក្រឡាហោម ស ខេង រហូត​ទៅ​ដល់​ស្ពាន​សោ​ហឺ (​ស្ពានថ្ម​ថ្មី​) មាន​ប្រវែង​៩៩៤​ម៉ែត្រ មាន​ទំហំ​១៦.០៧៤​ម៉ែត្រការ៉េ កែលម្អ​សួន​ឱ្យ​មាន​សោ​ភណ្ឌ​ភាព​ស្រស់បំព្រង មាន​ផ្លូវ​ថ្មើរជើង ផ្លូវ​ជិះ​កង់ ជា​កន្លែង​អង្គុយ​លំហែ​កម្សាន្ត ស្រូប​ខ្យល់អាកាស ហាត់ប្រាណ និង​ប្រែក្លាយ​ជា​ទី ក្រុង​វៃឆ្លាត​អាស៊ាន មាន​បរិស្ថាន​រស់​នៅ​ល្អ និង​ជា​ទីក្រុង​ស៊ីវិល័យ​។​

​រដ្ឋបាលខេត្ត បាន​គិតគូរ​ពី​សុខុមាលភាព​ប្រជា​ពល ទាក់ទង​កំណើន​ទេសចរណ៍​ជាតិ អន្តរជាតិ ស្របតាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ និង​សម្រេច​គោលដៅ​ក្លាយជា ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០ ដែល​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ឆ្លាត​វៃ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
ដោយ ទាវ ដាវិន

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.