ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ ប្រធាន​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បាន​ដឹកនាំ​សមាជិក សមាជិកា សមាគម នៃ​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ចូលរួម​បរិច្ចាគ​ឈាម ក្នុង​យុទ្ធនាការ​ «​យើង​រួម​គ្នា​បរិច្ចាគ​ឈាម​មួយ​ពាន់​សាក់​ដើម្បី​សង្គ្រោះ​ជីវិត​»

លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ ប្រធាន​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បាន​ដឹកនាំ​សមាជិក សមាជិកា សមាគម នៃ​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ចូលរួម​បរិច្ចាគ​ឈាម ក្នុង​យុទ្ធនាការ​ «​យើង​រួម​គ្នា​បរិច្ចាគ​ឈាម​មួយ​ពាន់​សាក់​ដើម្បី​សង្គ្រោះ​ជីវិត​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ដោយ​មាន​ការចង្អុលបង្ហាញ​ណែនាំ និង​គាំទ្រ​ដ៏​ខ្ពស់​ខ្ពស់​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​មនុស្សធម៌ រវាង​ក្រុម​ពិធីករ​កីឡា​កម្ពុជា និង​បាល់ទាត់​គុន​ខ្មែរ ក្រោម​ប្រធានបទ​៖ «​យើង​រួម​គ្នា​បរិច្ចាគ​ឈាម ១០០០​សាក់ ដើម្បី​ជួយសង្គ្រោះ​ជីវិត​» ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​  លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ ប្រធាន​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ដឹកនាំ​សមាជិក​-​សមាជិការ​សមាគម នៃ​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ចូលរួម​ចូលរួម​បរិច្ចាគ​ឈាម ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​)​។​

ក្នុង​កម្មវិធី​បរិច្ចាគ​ឈាម​ខាងលើ​នេះ​មាន​ចូលរួម​ពី​សមាគម​នៃ​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​  ដូចជា​៖ សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព សមាគម​វិនិយោគិន នវានុវត្តន៍ និង​អភិវឌ្ឍន៍​(IDI)  សមគម​ទ្រទ្រង់​ផ្នែក​សេវា​កម្សាន្ត​និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ទ​នៅ​កម្ពុជា ស​មាគ​មនសិការ​យុវជន​ដើម្បី​សន្តិភាព សមាគម​អ្នកសារព័ត៌មាន​វឌ្ឍន​ភាព​សង្គម សមាគម​អ្នកជំនាញ​សេដ្ឋកិច្ច​កម្ពុជា​ចូលរួម និង​សមាគម​សម្ពន្ធ​សារព័ត៌មាន​គេហទំព័រ​កម្ពុជា​ជាដើម​។​

​សកម្មភាព​ទាំងនេះ បាន​បង្ហាញ​ឱ្យឃើញ​កាន់តែ​ច្បាស់​ពី​ការយល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស សំដៅ​រួមចំណែក​ក្នុង​ការជួយ​ដល់​ជនរងគ្រោះ​ដែល​មាន​តម្រូវការ​ឈាម​ជា​ចាំបាច់ ពី​សំណាក់​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​យន្តការ​នៃ​ចលនា​មហាជន ក្នុង​ស្រទាប់​នៃ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.