ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី បិទ​សិក្ខាសាលា ស្ដីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន និង​សមិទ្ធផល​ខេត្ត​ត្បូងឃ្មុំ​

ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី បិទ​សិក្ខាសាលា ស្ដីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន និង​សមិទ្ធផល​ខេត្ត​ត្បូងឃ្មុំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ត្បូងឃ្មុំ​៖ ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន បាន​អញ្ជើញ ជា​ជា​អធិបតីភាព បិទ​សិក្ខាសាលា​ស្ដីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន និង​សមិទ្ធផល​ខេត្ត​ត្បូងឃ្មុំ ជូន​សិក្ខាកាម​ចំនួន ៤៣២​នាក់ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ស្ថិតនៅ អគារ​តេជោ​បូព៌ា ស្នាក់ការ សស​យក ខេត្ត​ត្បូង ដែល​រៀបចំ​សហការ​ដោយ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា និង​រដ្ខបាល​ខេត្ត​ត្បូងឃ្មុំ​។

​ក្នុងឱកាស​បិទ​សិក្ខាសាលា មាន​ការចូលរួម​ជា​គណៈអធិបតី​ពី លោកជំទាវ មាស ច័ន្ទ​ធីតា អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន និង​ឯកឧត្ដម ម៉ៅ ឌុ​ង អភិបាលរង តំណាង ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ដ​ត្បូងឃ្មុំ​។

​ថ្លែង​ក្នុង​ឱកាស​បិទ​សិក្ខាសាលា ឯកឧត្ដម ង៉ូវ បូរី​ណា បាន​យក​មតិ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​របស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជូន​ដល់​សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​អង្គ​សិក្ខាសាលា​។

​ជាមួយគ្នា នេះ​ផង​ដែរ ឯកឧត្ដម ង៉ូវ បូរី​ណា បាន​ផ្ដល់​នូវ​អនុសាសន៍​ណែនាំ តម្រង់​ទិស​បន្ថែម លេីក ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន និង​បាន​ជម្រុញ​ឱ្យ​សិក្ខាកាម ចូលរួម​ផ្សព្វផ្សាយ​នូវ​ចំណុច​វិជ្ជមាន និង​សមិទ្ធផល ការអភិវឌ្ឍន៍​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ និង​ជា​ពិសេស ការអភិវឌ្ឍន៍​របស់ រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្នេី​ឱ្យ​ចូលរួម​ចលនា​ជាមួយ​ក្រសួង​បរិស្ថាន លេីភាព​ស្អាត ភាព​បៃតង និង​ចីរភាព​បរិស្ថាន​កម្ពុជា​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.