ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជា​ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ ពង្រឹង​ការ​យាម​ល្បាត ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ទាំង​ថ្ងៃ​យប់ ក្នុងឱកាស​ទិវា​ថ្ងៃ​ក្តីស្រលាញ់​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជា​ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ ពង្រឹង​ការ​យាម​ល្បាត ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ទាំង​ថ្ងៃ​យប់ ក្នុងឱកាស​ទិវា​ថ្ងៃ​ក្តីស្រលាញ់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​៖ ដើម្បី​ធានាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ សា​ធារ​រណៈ​ល្អ ក្នុងឱកាស​ទិវា​ថ្ងៃ​នៃ​ក្តីស្រលាញ់ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដាក់ចេញ​នូវ​ផែនការ​ដល់​កម្លា​ង​នគរបាល​ក្រោម​ឱវាទ គ្រប់​បណ្តា​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក​ទូទាំង​ខេត្ត ពង្រឹង​យាមល្បាត ត្រូវ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ពិសេស​បទល្មើស​ព្រហ្មទណ្ឌ និង​ក្មេង​ទំនើ​ង​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​១៣,១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ទាំង​ថ្ងៃ​និង​យប់ កម្លាំង​នគរបាល​យើង​បាន​កំពុង ពង្រឹង​ការ​យាម​ល្បាត តាម​ទីប្រជុំជន ដើម្បី​ការពារ សន្តិសុខ សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ទាំង​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត​ដែល​មក​លេង​កំសាន្ត តាម​រមនីយ៍ដ្ឋាន​នានា និង​តំបន់​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​។​

​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ បាន​ដាក់ចេញ​នូវ​បទបញ្ជា​ដល់ កម្លាំង​ទាំងអស់ ពេល​ថ្ងៃ​ពង្រឹង​ការ​យាម​ល្បាត​។ នៅ​ពេល​រាត្រី ត្រួតពិនិត្យ​អាវុធ​គ្រឿង​ផ្ទុះ​, ត្រួតពិនិត្យ​ទប់ស្កាត់​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង​(​ជាតិ​អាល់កុល​)​ដើម្បី​រួមចំណែក​កាត់បន្ថយ​អត្រា​គ្រោះថ្នាក​ចរាចរណ៍​ឲ្យនៅ​កម្រិត​ទាប​បំផុត​តាម​ដែល​អាច​ធ្វើបាន​។​

​ទន្ទឹមគ្នានេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ត្រៀមកម្លាំង​នគរបាល​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង សម្រាប់​ជួយ​អន្តរាគមន៍ បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ គ្រោះធម្មជាតិ ឬ​គ្រោះ​អគ្គីភ័យ​នានា ដែល​អាច​កើតមាន​ជាយថាហេតុ សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​ទាំងមូល ប្រកប​ដោយ​សន្តិសុខ​ល្អ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.