ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

ប្រធានរដ្ឋសភា​ហ្វីលីពីន កោតសរសើរ​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​

ប្រធានរដ្ឋសភា​ហ្វីលីពីន កោតសរសើរ​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​ហ្វីលីពីន នៅក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ម៉ានីល​, សាធារណរដ្ឋ​ហ្វីលីពីន ចាប់ពី​ថ្ងៃ​ទី​១០-១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥​។​

​នៅក្នុង​ឱកាស​នៃ​ជំនួប​, សម្ដេច​បវរ​ធិបតី​បាន​ជម្រាបជូន​ឯកឧត្តម​ប្រធានរដ្ឋសភា​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​សម្ដេច​បវរ​ធិបតី ជាមួយនឹង ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​ឈាន​ទៅ​ដល់​កម្រិត​ខ្ពស់ និង​រឹងមាំ​បន្ថែមទៀត លើ​វិស័យ​ជាច្រើន រួមមាន​៖ ពាណិជ្ជកម្ម​, ការវិនិយោគ​, អប់រំ​, ទេសចរណ៍​, វប្បធម៌​, ការតភ្ជាប់​ប្រជាជន​និង​ប្រជាជន ក៏ដូចជា​ការពារ​ជាតិ និង​សន្តិសុខ ជាដើម​។ សម្ដេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ហ្វីលីពីន ដែល​បាន​យកចិត្តទុកដាក់​ថែទាំ​ដល់​ប្រជាជន និង​និស្សិត​កម្ពុជា ដែល​កំពុង​រស់នៅ និង​សិក្សា​នៅក្នុង​ប្រទេស​ហ្វីលីពីន​។​

​ជា​ការឆ្លើយតប​, ឯកឧត្តម​ប្រធានរដ្ឋសភា បាន​សម្ដែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​គូសបញ្ជាក់​អំពី​ការគាំទ្រ​របស់​រដ្ឋសភា​ហ្វីលីពីន​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ជាពិសេ​សលេ​ី​ឯកសា​រទាំង​៨ ដែល​បាន​ចុះហត្ថលេខា​នា​ឱកាស​ទស្សនកិច្ច​ផ្លូវការ​នេះ​។ ឯកឧត្តម​ប្រធានរដ្ឋសភា ក៏​បាន​សម្ដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​ប្រធានរដ្ឋសភា​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការយកចិត្តទុកដាក់​ចំពោះ​សហគមន៍​ហ្វីលីពីន​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​។ ទន្ទឹមនឹងនេះ​, ឯកឧត្តម​ប្រធានរដ្ឋសភា ក៏​បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​បវរ​ធីបតី និង​បញ្ជាក់បន្ថែម​ថា ការ​បន្ត​អភិវឌ្ឍ​ឆ្ពោះ​ទៅ​មុខ​របស់​ប្រទេស​កម្ពុជា ក្រោម​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ​របស់​សម្តេច​បវ​រ​ធិបតី មិន​ត្រឹមតែ​សម្រាប់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្រាប់​តំបន់​ផងដែរ​។

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​ប្រធានរដ្ឋសភា​មាន​ជំនឿ​ជា​ក់ថា ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​កាន់តែ​មាន​សភាព​រស់​រវើក និង​សកម្ម​បន្ថែមទៀត ក្នុង​ការរួមចំណែក​ដល់​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ និង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ កាន់តែ​រឹងមាំ​បន្ថែមទៀត​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.