ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

«​ពលរដ្ឋ​ម្នាក់ ក៏​ជា​នគរបាល​មួយរូប​» ពាក្យ​នេះ​មាន​អត្ថន័យ​បែបណា​?

«​ពលរដ្ឋ​ម្នាក់ ក៏​ជា​នគរបាល​មួយរូប​» ពាក្យ​នេះ​មាន​អត្ថន័យ​បែបណា​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ពាក្យ​ថា «​ពលរដ្ឋ​» បើ​តាម​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត មានន័យថា​ជា ពល​របស់​រដ្ឋ ពលរដ្ឋ​អាស្រ័យ​នៅក្នុង​រដ្ឋ ប្រជាជន​ទាំង​ប្រុស ទាំង​ស្រី​ដែល​ទុក​ជា​កម្លាំង​របស់​ប្រទេស​។ ចំណែក​ពាក្យ «​នគរបាល​» មានន័យថា​ជា​អ្នករក្សា​នគរ​។ បើ​តាម​ព្រះរាជក្រឹត្យ​ស្តីពី លក្ខន្តិកៈ​ដោយឡែក​នៃ​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​កម្ពុ​ជា មន្ត្រីនគរបាល​មាន​ភារកិច្ច​ថែរក្សា ការពារ​សន្តិសុខ សណ្តា​ប់ ធ្នាប់​សាធារណៈ សុវត្ថិភាព និង ស្ថេរភាព​សង្គម ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​។

​ក្នុង​ទំនាក់ទំនង​រវាង​ពលរដ្ឋ និង​នគរបាល មាន​ទស្សនៈ​មួយ​បាន​លើកឡើង​ថា «​ពលរដ្ឋ​ម្នាក់ ក៏​ជា​នគរបាល​មួយរូប​»​។ តើ​ទស្សនៈ​ខាង​លើ​នេះ​មាន​អត្ថន័យ​យ៉ាងដូចម្ដេច​? អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក​បណ្ឌិត ទូច សុឃៈ បាន​សាកល្បង​ពន្យល់ថា ទស្សនៈ​ខាង​លើ​នេះ ចង់​មាន​ន័យ​បំផុស និង​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ចូលរួម​ចំណែក​គាំទ្រ​ការងារ​នគរបាល នៃ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់​របស់​ខ្លួន តាមរយៈ​សកម្មភាព​ជា​អាទិ៍ ការ​មិន​ប្រព្រឹត្ត​បទល្មើស ការអប់រំ ណែនាំ និង​ផ្សព្វផ្សាយ​ដល់​សមាជិក​ក្រុមគ្រួសារ មិត្តភក្ដិ និង​សហគមន៍​ឱ្យ​គោរព​ច្បាប់ មាន​សីលធម៌​ល្អ​ក្នុង​សង្គម និង​ការរាយការណ៍​អំពី​បទល្មើស​នានា​ក្នុង​សហគមន៍​ជូន​នគរបាល​ជា​ដើម​។

​សរុបមក បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ កម្លាំង​នគរបាល​ក្នុង​មូលដ្ឋាន​ឃុំ សង្កាត់​នីមួយៗ ទោះ​បន្ថែមចំនួន​លើស​បច្ចុប្បន្ន​គុណ​នឹង​ពីរ​ក៏ដោយ ក៏​មិន​អាច​បំពេញ​ការងា​របា​ន​ជោគជ័យ​ល្អ​នោះ​ដែរ ប្រសិនបើ​ពលរដ្ឋ​ម្នាក់ៗ​ក្នុង​សហគមន៍ ពុំ​បាន​ចូលរួម​សកម្មភាព​ប្រៀប​បាន​នគរបាល​មួយរូប​ដូច​ការ​ពន្យល់​ខាងលើ​។ ផ្ទុយទៅវិញ ទំនាក់ទំនង​ល្អ​រវាង​តួអង្គ​ទាំងពីរ នឹង​រួមចំណែក​ពង្រឹង​បាន​ភាពសុខសាន្ត​ក្នុង​សហគមន៍ ជាពិសេស​ភាព​ជោគជ័យ​នៃ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​៕

​កញ្ញា សេង សុខ​ហ៊ុន មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.