ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​និង​កម្លាំង​នគរបាល តាម​បណ្តាល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ចេញ​ធ្វើ​ការដើរ​ល្បាត​ចល័ត និង​ឈរជើង​យាម​តាម​គោលដៅ​សំខាន់ៗ មើល​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែ​ត​បង្កើន​ការទប់ស្កាត់ រាល់​បទល្មើស​គ្រប់​ប្រភេទ​ជាពិសេស​បង្ក្រាប​ក្មេង​ទំនើង​បង្ក​អសន្តិសុខ​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត​!!!

កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​និង​កម្លាំង​នគរបាល តាម​បណ្តាល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ចេញ​ធ្វើ​ការដើរ​ល្បាត​ចល័ត និង​ឈរជើង​យាម​តាម​គោលដៅ​សំខាន់ៗ មើល​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែ​ត​បង្កើន​ការទប់ស្កាត់ រាល់​បទល្មើស​គ្រប់​ប្រភេទ​ជាពិសេស​បង្ក្រាប​ក្មេង​ទំនើង​បង្ក​អសន្តិសុខ​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត​!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ ដោយ​អនុវត្ត​តាម​ការណែនាំ​នឹង​ចង្អល់​បង្ហាញ ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​តែងតែ​យកចិត្តទុកដាក់​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ទាំងអស់ លោក​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ដាក់បទបញ្ជា ដល់​អធិការរង គ្រប់​ផ្នែក​ជំនាញ​ចុះ​ធ្វើការ​តាម​មូលដ្ឋាន​ជា​ប្រចាំ​និង​កម្លាំង​នគរបាល​ប្រចាំ​បញ្ជា​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​និង​កម្លាំង​តាម​បណ្ដាល ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង ៥​ប៉ុស្តិ៍ ចំណុះ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ចេញ​ធ្វើ​ការដើរ​ល្បាត​ចល័ត និង​ឈរជើង​យាម​តាម​បណ្ដាល​គោលដៅ​សំខាន់ៗ​ងាយ​រងគ្រោះ ក្នុង​ភូមិសាស្ត្រ​រប​ស់​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​គ្រប់គ្រង​ដើម្បី​បង្កើន​ការទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​ជាពិសេស​ទប់ស្កាត់ បង្ក្រាប​ក្មេង​ទំនើង​បង្ក​អសន្តិសុខ​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត​។​

​លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ប្រាប់ឲ្យដឹង​ថា​៖​នៅ​យប់​ថ្ងៃ​ចន្ទ ១៣​កើត ខែ​មាឃ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​មាន​ការយកចិត្ត​ទុក្ខ​ដាក់​របស់ លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ចាត់តាំង​កម្លាំង​ក្រោម​ឱវាទ​ចុះ​ល្បាត​ចល័ត​និង​ឈរជើង​យាម​តាម​គោលដៅ​សំខាន់ៗ​ងាយ​រងគ្រោះ មេ​ី​ល​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត និង​បាន​ចាត់​រាល់​កម្លាំង​ប្រចាំ​បញ្ជា​ទាំង​កម្លាំង​នៃ​អធិការដ្ឋាន​និង​តាម​បណ្តាល​ប៉ុស្តិ៍​រដ្ឋា​បាល ល្បាត​យាម​យ៉ាង​ហ្មត់ចត់​នៅក្នុង​ក្រុង​ប៉ោយប៉ែត ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព និង​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ ជូន ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ទាំងមូល​។​

​លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ក៏​បាន​ណែនាំ និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែ​ត​ទាំងអស់គ្នា​បើ​បានឃើញ​បទល្មើស​ខុសច្បាប់​ណាមួយ​ឬ​មួយ​ឃើញ​មាន​ក្មេង​ទំនើង​បង្ក​អសន្តិសុខ​នៅក្នុង​មូលដ្ឋាន​របស់​បងប្អូន​រស់នៅ​សូម សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង រាយការណ៍​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កន្លែង​បងប្អូន​រស់នៅឬ​សុំ​ទំនាក់ទំនង​លេខ​ទូរសព្ទ​ទាន់​ហេតុការណ៍​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត មាន​លេខ​-០៩៧ ៧៧ ៨០១៦៤ ដើម្បី​ចាត់តាំង​កម្លាំង​ចុះ​ទៅ​ជួយ​អន្តរាគមន៍​និង​បង្ក្រាប​ឃាត់ខ្លួន​ជនបង្ក​ដើម្បី​នាំខ្លួន​មក​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​។​ដោយ​៖(​លោក​ចាន់​ពុធ​)​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.