ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត បាន​ដឹកនាំ​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា មន្ត្រី​សាខា និង​អ្នកស្ម័គ្រចិត្ត​សាខា អញ្ជើញ​សួរសុខទុក្ខ លោកស្រី​មាន​ជំងឺលើសឈាម និង​ទឹកនោមផ្អែម (​កាត់​ជើង​ម្ខាង​) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត បាន​ដឹកនាំ​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា មន្ត្រី​សាខា និង​អ្នកស្ម័គ្រចិត្ត​សាខា អញ្ជើញ​សួរសុខទុក្ខ លោកស្រី​មាន​ជំងឺលើសឈាម និង​ទឹកនោមផ្អែម (​កាត់​ជើង​ម្ខាង​) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​) ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម ម៉ា​ង ស៊ី​ណេត ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា មន្ត្រី​សាខា និង​អ្នកស្ម័គ្រចិត្ត​សាខា អញ្ជើញ​សួរសុខទុក្ខ​លោកស្រី ចាប វណ្ណា ជា​អ្នកស្ម័គ្រចិត្ត​សាខា​កាកបាទក្រហម ដែល​លោកស្រី​មាន​ជំងឺលើសឈាម និង​ទឹកនោមផ្អែម (​កាត់​ជើង​ម្ខាង​) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ម៉ា​ង សុ​ី​ណេ​ត ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ បាន​នាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​លោកស្រី ចាប វណ្ណា ដោយ​សេចក្តី​នឹករលឹក និង​ចូលរួម​អាណិតអាសូរ​ចំពោះ​លោកស្រី ជាពិសេស​នូវ​រាល់​សកម្មភាព​ដែល​លោកស្រី​បាន​ចូលរួម​បំពេញ​ការងារ​មនុស្សធម៌​ជាមួយ​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ នា​ពេលកន្លងមក ទោះបី​លោកស្រី​មាន​ជំងឺ ក៏​ប៉ុន្តែ​លោកស្រី​នៅតែ​បន្ត​ចូលរួម​គ្រប់​សកម្មភាព​មនុស្សធម៌​ក្នុង​ក្រុងព្រះសីហនុ ដោយ​មិន​រុញ​រា និង​សូម​ជូនពរ​លោក​ស្រី​បាន​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​នៅ​ពេល​ខាងមុខ​។​
​ឯកឧត្តម ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ បាន​បន្តថា ការ​មក​សួរ​សុខ​ទុក​នាពេលនេះ ថ្វី​ត្បិត​មានការ​យឺត​ក៏ពិតមែន តែ​សាខា​កាកបាទ​ក្រហម​ខេត្ត​របស់​យើង តែងតែ​យកចិត្តទុកដាក់​ចំពោះ​សមាជិក​របស់​ខ្លួន ក៏ដូចជា​ប្រជាពលរដ្ឋ​រង​គ្រោះ​ធម្មជាតិ ប្រជាពលរដ្ឋ​ទីទ័លក្រ ជន​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​មិន​ទុកឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ណា​ម្នាក់​ខ្វះខាត​ស្បៀងអាហារ​ដោយ​យើង​មិន​បាន​គិតគូរ​នោះទេ ហើយ​ចំពោះ​អំណោយ​ដែល​សាខា​បាន​ធ្វើ​ការចែកជូន​នា​ពេលកន្លងមក មិន​មាន​ប្រកាន់វណ្ណៈ ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​នោះទេ គឺ​ទីណា​មាន​ការលំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​នៅ​ជាមួយ​បងប្អូន​ជានិច្ច​។​
​ឯកឧត្តម ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត បាន​នាំ​យក​សម្ភារៈ​របស់​សាខា​ផ្ដល់ជូន​មានដូចជា អង្ករ ៥០​គីឡូក្រាម មី ១​កេស ត្រីខ ១​យួរ ទឹកត្រី ១​យួរ កន្ទេល​១ ឃី​ត​១​កញ្ចប់ (​មុង​១ ភួយ​១ ក្រមា​១ សារុង​១) និង​ថវិកា​ចំនួន ២​លាន​រៀល​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.