ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្នើ​វិនិយោគិន​ហ្វីលីពីន សិក្សា​នាំចូល​អង្ករ​ក្រអូប​ប្រណិត​របស់​កម្ពុជា

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្នើ​វិនិយោគិន​ហ្វីលីពីន សិក្សា​នាំចូល​អង្ករ​ក្រអូប​ប្រណិត​របស់​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ហ្វីលីពីន ៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ តាមរយៈ​សុន្ទរកថា​គន្លឹះ​ពិសេស​ក្នុង «​វេទិកា​ធុរកិច្ច​កម្ពុជា​-​ហ្វីលីពីន​» សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ស្នើ​ដល់​វិនិយោគិន​ហ្វីលីពីន សិក្សា​នាំចូល​អង្ករ​ក្រអូប​ប្រណិត​របស់​កម្ពុជា ដើម្បី​មក​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស គ្រា​ដែល​អង្គរ​ប្រណិត​ក្រអូប​របស់​កម្ពុជា​នេះ បាន​បន្ដ​ឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​បំផុត​ក្នុង​ពិភពលោក​។​

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រាប់​ទៅកាន់​ធុរកិច្ច​ជន​ហ្វីលីពីន​ថា អង្ករ​ក្រអូប​ប្រណិត​កម្ពុជា បានឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​ប្រណិត​ដាច់​គេ ចំនួន ៦ លើក​មក​ហើយ រាប់​ចាប់តាំងពី​ឆ្នាំ​២០១២​មក​។​

​សម្ដេច​មហា​បវរ​ធិបតី ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​អង្ករ​ក្រអូប និង​មាន​គុណភាព​របស់​កម្ពុ​ជា បានឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​បំផុត​ក្នុង​ពិភពលោក ចំនួន​៦​លើក ចាប់តាំងពី​ឆ្នាំ​២០១២ រួមបញ្ចូល​ទាំង​ពានរង្វាន់​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក ឆ្នាំ​២០២៤ នា​ទីក្រុង​ម៉ា​នី​ឡា​។ ក្នុងន័យនេះ សូម​អញ្ជើញ​ធុរកិច្ច​ជន​ហ្វីលីពីន ដើម្បី​នាំ​ចូល​អង្ករ​ផ្ទាល់​ពី​កម្ពុជា សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​»​។​

​សូម​រំលឹក​ថា អង្ករ​ក្រអូប​ប្រណិត​កម្ពុជា បានឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​ប្រណិត​ផ្តាច់​គេ លើ​ពិភពលោក​ជា​លើក​ទី​៦ ក្នុង​ការប្រកួត​អង្ករ​ល្អផ្តាច់គេ​លើ​ពិភពលោក (World Best Rice) នៅក្នុង​កម្មវិធី «​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក​ឆ្នាំ​២០២៤» នា​ទីក្រុង​ម៉ា​នី​ឡា ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​គ្រាប់​ធុញ្ញ​ជាតិ​អន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់​សហរដ្ឋអាមេរិក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.