ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជំរុញ​ឱ្យ​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី​ត្រូវ​បង្កើន​កិច្ចសហការ​ល្អ ជាមួយ​អាជ្ញាធរ​និង​ដៃគូ​ពាក់ព័ន្ធ ធ្វើឱ្យ​ខេត្ត​មណ្ឌល​គី​រី​មាន​ភាព​ស្អាត មាន​ភាព​បៃតង និង​ការទាក់ទាញ​ទេសចរ​

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជំរុញ​ឱ្យ​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី​ត្រូវ​បង្កើន​កិច្ចសហការ​ល្អ ជាមួយ​អាជ្ញាធរ​និង​ដៃគូ​ពាក់ព័ន្ធ ធ្វើឱ្យ​ខេត្ត​មណ្ឌល​គី​រី​មាន​ភាព​ស្អាត មាន​ភាព​បៃតង និង​ការទាក់ទាញ​ទេសចរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តមណ្តលគិរី ៖ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៅក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​សាលា​ខេត្តមណ្ឌលគិរី បាន​មានប្រសាសន៍ថា ខេត្តមណ្ឌលគិរី​សម្បូរ​ដោយ​សម្បត្តិ​ធម្មជាតិ ជាពិសេស​រមណីយដ្ឋាន​ធម្មជាតិ វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ជាច្រើន ដែល​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដែល​ទើប​ទទួល​ភារកិច្ច​ថ្មី ត្រូវ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឲ្យបាន​ល្អ​បំផុត​ជាមួយ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការសម្រេច​ឲ្យបាន​នូវ​ភាព​ល្អ​ស្អាត ធ្វើឱ្យ​ទីសាធារណៈ​គ្មាន​សំរាម សំណល់​ប្លា​ស្ទិក បង្កើនឲ្យមាន​ទម្លាប់ល្អ​ជាមួយ​សិស្សានុសិស្ស និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ មាន​យក​ចូលរួម​ចេះ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តថា ភាព​ស្អាត​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​ច្រើនឡើង​ថែមទៀត​នៅក្នុង​ពេល​ខាងមុខ​។​

​ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​ថ្លែង​បន្តែមថា ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ច្បាប់ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​កាប់ រុករាន ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ខុសច្បាប់ ក្នុង​ទឹកដី​ខេត្ត​មណ្ឌលគិរី ដើម្បី​ធានា​ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រ​សួ​អ​បរិស្ថាន បាន​មានប្រសាសន៍​ផងដែរ​ថា ក្រសួង​បរិស្ថាន នឹង​អាច​ផ្តល់ជូន​ដ្រូ​ន​បន្ថែមទៀត ដល់​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​ជួយ​សម្រួល​ការងារ​ល្បាត​ព្រៃ​របស់​មន្ត្រី​ឧទ្យានុ​រក្ស ដែល​មាន​កម្លាំង​តិច បើ​ធៀប​ជាមួយ​ទំហំ​ផ្ទៃដី​ព្រៃ​ដ៏​ធំធេង​ផងដែរ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី បាន​សម្តែង​នូវ​អំណរ​សាទរ​ចំពោះ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ថ្មី និង​បាន​លើកទឹកចិត្ត ឱ្យ​បន្ត​ពង្រឹង​ប្រពៃណី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ឱ្យ​កាន់តែ​ល្អប្រសើរ និង​ទូលំទូលាយ​ថែម​ទៀត ទាំង​រវាង​ថ្នាក់​លើ និង​ថ្នាក់​ក្រោម ក៏​ដូច​ជាមួយនឹង​បណ្តា​មន្ទីរ​-​អង្គភាព ក្រុង​-​ស្រុក​នានា​ផង​ដែរ ដើម្បី​ធានា​គុណភាព និង​ប្រសិទ្ធភាព​ការងារ ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​កម្ពុជា​។

​សូមបញ្ជាក់​ថា លោក ហាស់ វិបុល ត្រូវបាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ថ្មី ជំនួស​លោក ឈៅ ប៊ុនធឿន ដែល​ទទួល​ភារកិច្ច​ថ្មី​។ លោក ហាស់​វិបុល បាន​ប្តេជ្ញាចិត្ត​គោរព និង​ខិតខំ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ក៏ដូចជា​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​អាជ្ញាធរ​គ្រប់​ថ្នាក់ ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ និង​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ ក្នុង​រង្វង់​មន្ត្រី​នៃ​មន្ទីរ​ទាំងអស់​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.