ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​៣២ នៅ​ខេត្ត​ស្វាយរៀង

ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​៣២ នៅ​ខេត្ត​ស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​រសៀល​ថ្ងៃ​អាទិត្យ ១២​កើត ខែ​មាឃ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ឯកឧត្តម ម៉ែន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង និង​លោកជំទាវ បាន​អញ្ជើ​ញ​ចូលរួម​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​៣២ ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​នៅ​ខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង ដែល​មាន​អ្នកចូលរួម​ចំនួន ៥៥០​អង្គ​/​នាក់ ស្ថិត​នៅ​សាលប្រជុំ​នៃ​សាកវិទ្យា័ល័យ​ស្វាយរៀង​។​

​មានប្រសាសន៍​ទៅកាន់​ពិធី​នេះ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ប្រគេន ថ្វាយ​ដល់​ព្រះថេ​រានុ​ថេរៈ​គ្រប់​ព្រះអង្គ និង​អង្គពិធី​ទាំងមូល ដោយ​ក្តី​នឹករលឹក និង​ការគិតគូរ​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​។​

​សម្តេច​បាន​បញ្ជាក់ថា ការផ្សព្វផ្សាយ​ខ្លឹមសារ​អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​៣២ គឺ​ពិតជា​នឹង​ជួយ​តម្រង់ទិស និង​ឆ្លើយតប​ទៅ នឹង​បញ្ហា​ប្រឈម ជាពិសេស ទិសដៅ​ការងារ​ដែល​បាន​ដាក់​ចេញ​សម្រាប់​អនុវត្តន៍​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ដើម្បី​បម្រើ​ឱ្យ​ប្រយោជន៍​សាធារណៈ​ផង បន្ត​កែទម្រង់​វិស័យ​ពុទ្ធិកសិក្សា​គ្រប់​កម្រិត​ផង និង​ដើម្បី​ពង្រឹង​នូវ​ធម៌​វិន័យ​នៃ​ព្រះពុទ្ធសាសនា​ផង​ដែរ​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្ត​ទៀត​ថា វិស័យ​ព្រះពុទ្ធសាសនា​បច្ចុប្បន្ន មាន​ភាព​រីកចម្រើន​ជាខ្លាំង ប៉ុន្តែ​យើង​ក៏​នៅ​មាន​ការងារ​ច្រើន​ទៀត ដែល​ត្រូវ​ខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា ដើម្បី​ពង្រឹង​គុណភាព​បន្ថែមទៀត ដែល​ជា​ប្រភព​បណ្តុះបណ្តាល​នូវ​បញ្ញាញាណ ជា​ថ្នាល​បណ្តុះ​ធនធាន​បញ្ញាជន ជា​ប្រវត្តិសាស្ត្រ និង​បទពិសោធន៍ បង្ហាញឲ្យឃើញថា វត្ដ​អារាម និង​ព្រះសង្ឃ មាន​តួនាទី​រួមចំណែក ក្នុង​ការកសាង​សង្គមជាតិ​មួយ ប្រកប​ដោយ​សីលធម៌ ចរិយា​ធម៌ ក្រោម​ម្លប់ នៃ​វប្បធម៌​សន្តិភាព​។​

​មានប្រសាសន៍​ផ្តាំផ្ញេ​ី​ក្នុងឱកាស​នោះដែរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បានបញ្ជាក់​ថា​
– មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម ត្រូវ​បន្ត​អនុវត្ត​ស្មារតី​សង្ឃ​ប្រកាស នៃ​អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣២ ដែល​បានសម្រេច​កន្លង​ទៅ​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​បន្ត​ការពង្រឹង​គុណ​វុឌ្ឍ តាមរយៈ វគ្គ​សង្ឃាភិបាល ដើម្បី​លើកកម្ពស់​សមត្ថភាព ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច​។​
– ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នាពេល​ខាងមុខ​នេះ សូម​គណៈកម្មការ​អាចារ្យ និង​ព្រះសង្ឃ រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដោយ​មាន​វៀប​ចំ​លេងល្បែង​ប្រជាប្រិយ តាម​បែប​ប្រពៃណី​ខ្មែរ ប្រឡង​ចម្រៀង ស្រង់​ព្រះ​ជាដើម ។​ល​។ ដើម្បី​បង្ក​លក្ខណៈ​សប្បាយរីករាយ​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន​
​ទី​៣៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ក៏​ត្រូវ ធានាបាន​នូវ​សុខ​សុវត្ថិភាព គ្មាន​បងតូច បងធំ គ្មាន​ល្បែងស៊ីសង គ្មាន​គ្រឿងញៀន និង​គោរព​ច្បាប់​ចរាចរណ៍ ។ ចំណែកឯ​ពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គីភ័យ​ដែល​អាច​នឹង​កើតឡើង​ជា​យថាហេតុ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.