ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

ឯកឧត្តម សន្ដិ​បណ្ឌិត នេ​ត សាវឿន និង ឯកឧត្តម បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន អញ្ជើញ​ផ្សព្វផ្សយ​លទ្ធផល​សន្និបាទ​គណៈកម្មាធិការ​កណ្តាល លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា ជូន​សមាជិក​បក្ស​ខេត្ត​កំពង់ចាម

ឯកឧត្តម សន្ដិ​បណ្ឌិត នេ​ត សាវឿន និង ឯកឧត្តម បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន អញ្ជើញ​ផ្សព្វផ្សយ​លទ្ធផល​សន្និបាទ​គណៈកម្មាធិការ​កណ្តាល លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា ជូន​សមាជិក​បក្ស​ខេត្ត​កំពង់ចាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ចាម​)៖ នា​ព្រឹក​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ឯកឧត្តម សន្ដិ​បណ្ឌិត នេ​ត សាវឿន សមាជិក​គណៈ​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ចាម និង ឯកឧត្តម បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន សមាជិក​គណៈ​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​កណ្ដាល និង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​គណៈកម្មាធិកា​រ​កណ្ដាល លើក​ទី​៤៥ អាណត្តិ​ទី​៥ និង​បូក​សរុប​លទ្ធផល​ការងារ​គណបក្ស និង​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ចាម ឆ្នាំ​២០២៥ និង​ទិសដៅ​ភារកិច្ច ឆ្នាំ​២០២៥​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​អនុប្រធាន​ប្រចាំការ​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ចាម បាប​ឡើង​ធ្វើ​របាយការណ៍​សង្ខេប​អំពី​សមិទ្ធផល​សំខាន់ៗ របស់​គណបក្ស និង​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ចាម ប្រចាំឆ្នាំ​២០២៤ និង​ទិសដៅ​ភារកិច្ច ឆ្នាំ​២០២៥​។​

​ជាមួយគ្នា​នោះ ឯកឧត្តម បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន សមាជិក​គណៈ​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​កណ្ដាល និង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ចាម បាន​អាន​សេចក្ដីជូនដំណឹង​ស្ដីពី​លទ្ធផល នៃ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា ជូន​សមាជិក សមាជិក​គណបក្ស​ទាំងអស់ឲ្យ​បាន​ជ្រួតជ្រាប​។​

​បន្ទាប់ពី​បាន​ស្តាប់​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា​រួច​មក ឯកឧត្តម សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ និង​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់​នៅ​មូលដ្ឋាន ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត ស្មារតី និង​ធនធាន​ផ្ទាល់ខ្លួន បម្រើ​ប្រជាពលរដ្ឋ​សម្រេច​បាន​សមិទ្ធផល​គួរ​ជាទី​មោទនៈ ក្នុង​រយៈពេល​កន្លងមក​នេះ​។​

​ឯកឧត្តម សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​គូសបញ្ជាក់​ពី​ការដាក់ចេញ​ទិសដៅ​របស់​សន្និបាត​ឆ្នាំ​២០២៥ ក្នុង​ការពង្រឹង​ធ្លុង​មហា​សាមគ្គី​ជាតិ​ក្រោម​ដំបូង​រដ្ឋធម្មនុញ ការពារ​រឹងមាំ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា ការពារ​ដាច់ខាត សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ជាតិ មិនឲ្យ​កម្លាំង​អមិត្ត ឬ​ក្រុម​ជ្រុលនិយម​ណា​មក​បំផ្លាញ​ការអភិវឌ្ឍ និង​សេចក្តីសុខ​របស់​ប្រជាជន​បាន​ឡើយ​។​

​ឯកឧត្តម សន្ដិ​បណ្ឌិត ក៏​បាន​ផ្តាំផ្ញើ​ដល់​គណៈកម្មាធិការ​បក្ស​ស្រុក គណបក្ស​ឃុំ បង្កើន និង​ពង្រឹង​សមាជិក​គណបក្ស​ទាំង​បរិមាណ គុណភាព ដោយ​ឈរ​លើ​គោលការណ៍​សាមគ្គី​ឯកភាព​ផ្ទៃក្នុង និង​កិច្ចសហប្រតិបត្តិការ​ល្អ ជាពិសេស​បន្ត ការកសាង អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​។​

​លើសពីនេះ ឯកឧត្តម សន្ដិ​បណ្ឌិត នេ​ត សាវឿន ក៏​បាន​ផ្តាំផ្ញើ​មន្ត្រី​បក្ស​ចុះ​ពង្រឹង​មូលដ្ឋាន និង​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់ បន្ត​ធ្វើ​អំពើ​ល្អ ខិតខំ​យក​អស់​កម្លាំងកាយ​ចិត្ត​និង​ស្មារតី​ទទួលខុសត្រូវ បម្រើ​ប្រជាជន ការផ្តល់សេវា​សាធារណៈ​ប្រកបដោយ​គុណភាព និង​បង្ក្រាប​ទាន់ពេលវេលា​រាល់​បទល្មើស ការប្រើប្រាស់​គ្រឿងញឿន ការបន្ត​ថែរក្សា​សុខសន្តិភាព អនុវត្ត​ភូមិ​-​ឃុំ មាន​សុវត្ថិភាព និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.