ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ជា​អធិបតី ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ផ្នែក​ក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​

លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ជា​អធិបតី ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ផ្នែក​ក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ផែ្ន​កក្រៅ​ប្រព័ន្ធ យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល បាន​អញ្ជើញ​ជា​អធិបតី ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ផែ្ន​កក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល នា​ព្រឹក​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​វិមាន ៧​មករា រាជធានី​ភ្នំពេញ និង​មាន​ការអញ្ជើញ​ចូលរួម​ពី អនុប្រធាន​ផែ្ន​ក និង​សមាជិក​ជំនួយការ ចំនួន ២១២​នាក់​។​

​ក្នុងឱកាស មតិ​ស្វាគមន៍​បើក​កិច្ចប្រជុំ លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ ប្រធាន​អង្គប្រជុំ បាន​លើកឡើង​ថា ផ្នែក​ក្រៅ​ប្រព័ន្ធ ដែល​ជា​យន្តការ ចំណុះ​របស់​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​ដែល​ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស និង​ជា​ប្រធាន យុវជន​គណបក្ស​ថ្នាក់កណ្តាល​។​

​បន្ដ​មក ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន និង​ជា​អនុប្រធាន​ផែ្ន​កក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល បាន​អាន​របាយការណ៍​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ ជូន​អង្គប្រជុំ​អំពី​វឌ្ឍនភាព​ការងារ ឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥​។​
​ឯកឧត្ដម ម៉ឹង ពន្លក សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​អនុប្រធាន​ផែ្ន​កក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល បាន​អាន​សេចក្តីជូនដំណឹង ស្តីពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៥ អាណត្តិ​ទី​៥​។​

​កិច្ចប្រជុំ​នេះ​បាន​លើកយក​របៀបវារៈ​សំខាន់ៗ ចំនួន​០៤ ដើម្បី​ធ្វើ​ការពិភាក្សា​ដូច​មាន​ខាងក្រោម​៖
–  ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​
–  ពិនិត្យ ពិភាក្សា​លើ​ព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ ដែល​បាន​អាន និង​សុំ​អនុម័ត​។​
–  ប្រកាស​សមាសភាព ថ្នាក់ដឹកនាំ និង​សមាជិក​ដែល​បាន​ចាត់តាំង​ថ្មី​ក្នុងនោះ​គឺ អនុប្រធាន​ផ្នែក ចំនួន​២ រូប​គឺ ឯកឧត្តម ង៉ូវ បូរី​ណា និង​ឯកឧត្តម សរ សុ​ពុត្រា និង​សមាជិក​ផ្នែក ចំនួន ២​រូប គឺ ឯកឧត្តម ប្រាក់ សោភ័ណ និង​លោក ស្រ៊ន សំ​ឬ​ទ្ធី​។​
–  ប្រជុំ​បាន​ពិភាក្សា អំពី​សកម្មភាព បទពិសោធន៍ ចំណុចខ្លាំង ចំណុច​ខ្វះខាត បញ្ហា​ប្រឈម ឱកាស និង​សំណូមពរ ក្នុងការ​កៀរគរ​យុវជន​ក្រៅ​ប្រព័ន្ធ ឱ្យ​បន្ត​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​មុន​នឹង​បិទ​បញ្ចប់ ឯកឧត្ដម ងួន រតនៈ អនុប្រធាន​ផ្នែក នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល បាន​ចូលរួម​ជា​មតិ​ពិភាក្សា និង​ផ្ដល់​នូវ​បទពិសោធន៍​ការងារ​លើ​ការដឹកនាំ និង​កិច្ចការ​មូលដ្ឋាន​ជា​យុទ្ធសាស្ដ្រ ជូន​អង្គប្រជុំ​ផងដែរ​។​

​នៅវេលា​ម៉ោង ១១៖៥០​នាទី កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ ត្រូវ​បាន​បិទ​បញ្ចប់ ប្រកប​ដោយ​ភាតរភាព និង​សេចក្ដី​រីករាយ​យ៉ាង​ក្រៃលែង ព្រមទាំង​បាន​ប្រគល់​សេចក្ដីសម្រេច​តែងតាំង​សមាសភាព​ជូន ថ្នាក់ដឹកនាំ និង​សមាជិក​ជំនួយការ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.