ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា ក្នុង​វត្ត​តេជ​សុវណ្ណ​ភូមិ នៅ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា ក្នុង​វត្ត​តេជ​សុវណ្ណ​ភូមិ នៅ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ត្បូងឃ្មុំ​)៖ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​មហា​កុដិ និង​សមិទ្ធផល​នានា នៅ​វត្ត​តេជ​សុវណ្ណ​ភូមិ នា​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ស្ថិតនៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ទី​រួម​ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុងនោះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ឯកឧត្តម លោកជំទាវ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​ប្រតិភូ​ថ្នាក់ជាតិ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃ​គណ​អភិបាលខេត្ត​ត្បូងឃ្មុំ ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កម្លាំង​ទាំង បី ប្រភេទ អាជ្ញាធរ​ក្រុង​/​ស្រុក ឃុំ សប្បុរសជន​ជា​ញាតិ​ព្រះធម៌ សមាគម លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និង​ប្រជា​ពុទ្ធបរិស័ទ​យ៉ាងច្រើន​កុះករ​។​

​នា​ឱកាស​នោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ មានប្រសាសន៍​ឲ្យដឹងថា សមិទ្ធផល​ដែល​ត្រូវ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នា​ថ្ងៃ​នេះ​រួមមាន ដី​បង្កើត​វត្ត និង​ផ្លូវ​ចូល​វត្ត​២០,០០០ ម៉ែត្រការ៉េ​, កុដិ​ថ្ម ១ ខ្នង កម្ពស់ ពីរ ជាន់ ទំហំ ១២ ម x២៤​ម សាលា​ពុទ្ធិកៈ ១​ខ្នង ១​បន្ទប់ ទំហំ ៧​ម​x១២​ម​, បូជនីយដ្ឋាន​ព្រះអង្គ​ធំ ទំហំ ១២​ម​x១៨​ម និង​ព្រះវិហារ​កំពង់​សាងសង់ បាន ១០ % ដែល​ចំណាយ​ថវិកា​សរុប ចំនួន ៥០៩,១៣២ ដុល្លារ ។​

​ឯកឧត្តម ប៉ែន កុសល្យ គូសបញ្ជាក់ថា ថវិកា​ទាំងអស់ កើតចេញ​ពី​សទ្ធា​ជ្រះថ្លា របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​  នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេជ្រ ចន្ទ​មុនី រួម​ទាំង​ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​លោកជំទាវ ឯកឧត្តម វង សូ​ត អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​លោកជំទាវ ឯកឧត្តម​បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​ត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​សប្បុរសជន​នានា ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ​។​

​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នោះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​  បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​អំពី​សម្តេច មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូន​ដែល​មាន​វត្តមាន នៅ​ទីនេះ​ផង​ដែរ​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បានលើកឡើង​ពី​វិស័យ​បរិស្ថាន ដែល​ត្រូវបាន​ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រាជរដ្ឋាភិបាល ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និត​ពី​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​និង​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​ការចូលរួម​យ៉ាង​សកម្ម​ពី ប្រជាពលរដ្ឋ លើ​ការគ្រប់គ្រង​បរិស្ថាន​និង​ធនធានធម្មជាតិ​។

​បន្ថែម​នោះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​លើកឡើង​ផង​ដែរ ចំពោះ​សមិទ្ធផល​ដែល​សម្ពោធ​នា​ថ្ងៃនេះ បង្ហាញឱ្យឃើញ​ពី​ការរីកចម្រើន ក្នុង​វិស័យ​ពុទ្ធចក្រ ដែល​កើតឡើង​ពី​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នេះ គឺ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ផ្តើមចេញ​ពី​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ ដោយ​បន្ត​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.